ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាចំនួន ២,៥២០,០០០៛ (ពីរលានប្រាំសែនពីរម៉ឺនរៀល), អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អនុសេនីយ៍ទោ ហ៊ុន សុភ័ក្រ្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេលឃាត់ខ្លួន

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី។ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងងី ហៅ ហេង ផល្លា ភេទប្រុស ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក។ វត្ថុតាងចាប់យក៖ ចំពាមកៅស៊ូ ដងឈើមួយ។ សមត្ថកិច្ចជំនាញបន្តឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី ជនរងគ្រោះ ឈ្មោះ សួន វ៉ាន់នី ត្រូវជាកូនបង្កើតឈ្មោះ តាំង សុវណ្ណ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិ១៦ សង្កាត់ស្រះចក ទៅវិញទៅមក ស្រាប់តែជនរងគ្រោះខ្ទប់មុខស្រែកយំថាឈឺណាស់ៗ រត់ទៅប្រាប់ឪពុក ក្រោយពីបានឃើញមានរបួស […]

ព័ត៌មានជាតិ

ព្រះអង្គចៅអធិការ​វត្ត​ និងព្រះអង្គគ្រប់ព្រះអង្គដែលគង់នៅក្នុង #វត្តទួលទំពូង សូមជួួយ​សំអាតសំរាមផង!​ វត្តយេីងទេ!

សំរាម​ស្ថិត​នៅក្លោងទ្វាររចូលវត្តទួលទំពូង ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហេតុដូចនេះ សូមមានវិធានការណាមួយចំពោះបញ្ហានេះ។ ទីណាមានសំរាម ទីនោះតែងរមែងគ្មានតម្លៃ។ #វត្តទួលទំពូង #ភូមិឃុំមានសុវត្ថិភាព #ចំណុចទី៦ #មានអនាម័យ #មានសោភ័ណភាពល្អ #មានបរិស្ថានល្អ ប្រភព:ចៅកម្ពុជា #ខ្លោងទ្វារវត្តមណីរតនារាមហៅវត្តទួលទំពូង

ព័ត៌មានជាតិ

គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណបពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅឋានឱ្យស្របតាមគោលដៅនេះ

រសៀលថ្ងៃអង្គារ​ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបពិភាក្សាការងារ រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ជាមួយលោកជំទាវ​ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។