ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច នៅចំណុចភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅថ្ងៃពុធ ១៣រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន០១នាក់ ៖ -ឈ្មោះ សេង បូរិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕ សម្ភារៈបាត់បង់ – ម៉ូទ័រខាត់ ចំនួន ០១ (រកឃើញវិញ) ជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ ស៊ុន វណ្ណៈ ភេទ ប្រុស […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព

នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរនៃការអញ្ជើញដល់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩នឹង៣០នាទី នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនរងគ្រោះ ចំនួន ០១នាក់ ១-ឈ្មោះ នឹម ធឿន ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនសង្ស័យ : ចំនួន០២ នាក់ ១-ឈ្មោះ រិន សុវណ្ណារាជ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត Lexus RX 330 មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រថយន្ត Lexus RX 330 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុច ស្ពានថ្មព្រែកជ្រៃក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-5989 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំ ទៅមុខលែងរួច បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។ ប៉ុន្តែសំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌដង្កោឱ្យចុះមកវាស់វែងយករថយន្ត ទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕