ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ការប្រកួតពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង បាល់ទាត់ និង បាល់ទះ បានរកឃើញក្រុមឡើងទៅវគ្គខ្វែង ៨ក្រុម ហើយ!

ចាប់តាំងពីធ្វើពិធីបើកវគ្គ និងចាប់ឆ្នោតចាប់ក្រុមប្រកួត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែត្រូវជ្រើសរើសថ្ងៃប្រកួតដំបូងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ការប្រកួតពានរង្វាន់ បាល់ទាត់ និង បាល់ទះ របស់ “កងរាជអាវុធហត្ថរាជធានីភ្នំពេញ” ក្រោមការផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលការប្រកួតទាំងពីរប្រភេទកីឡានេះ មានក្រុមកីឡាករចូលរួមចំនួន៣២ក្រុម ក្នុងនោះ វិញ្ញាសាបាល់ទាត់ មាន ១៤ក្រុម និង វិញ្ញាសាបាល់ទះ មាន ១៨ក្រុម សរុបកីឡាករចូលរួមទាំងអស់ មានចំនួន ៣៩០នាក់ ដោយក្នុង ១វិញ្ញាសា បែងចែកជា ២ពូលដូចៗគ្នា។ មកដល់ថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញទាំង ០២វិញ្ញាសា រួចមក សម្រាប់ក្រុមលេខ១ ដល់ លេខ៤ នៅវគ្គសន្សំពិន្ទុ តាមពូលនីមួយៗ នឹងមានកៅអីទៅកាន់វគ្គខ្វែង ៨ក្រុម […]

ព័ត៌មានជាតិ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹង ចំនួន១០បណ្តឹង ដែលប្តឹងជំទាស់មិនឱ្យចេញប័ណ្ណកម្មសិទ្ធិ នៃដីស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

កោះកុង÷ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល នៃការចុះ បញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដីស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់​ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹងជំទាល់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០បណ្តឹង ស្មើនឹងដីចំនួន ១៣ក្បាលដី។ បន្ទាប់ពីការពិនិត្យឯកសារពាក់ព័ន្ធ ការសាកសួរភាគីទាំងសងខាង និងការពិនិត្យផែនទីបង្ហាញទីតាំងដី លោក សុខ សុទ្ធី បានសម្រេចដូចខាងក្រោម៖ ១. បដិសេធបណ្តឹង (មិនទទួលដោះ ស្រាយ) ចំនួន ៣ បណ្តឹង ស្មើនឹង ៦ក្បាលដី ព្រោះឯកសារអត្តសញ្ញាណដីមិនប្រក្រតី គ្មានលិខិតកាន់កាប់ដីធ្លី និងការបកស្រាយបង្ហាញទីតាំងដីមិនច្បាស់លាស់ ២. ឱ្យភាគីដើមបណ្តឹង ដកពាក្យបណ្តឹងចំនួន ១ បណ្តឹង ស្មើនឹង ១ក្បាលដី ដែល បណ្តឹងនេះគ្មានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីច្បាស់លាស់ ព្រមទាំងការបង្ហាញទីតាំងដីមិនត្រឹមត្រូវតាមទីតាំងប្តឹងជំទាស់ ៣. សម្រុះសម្រួលបែងចែកដីតាមចំណែករៀងខ្លួន ទៅភាគីដើមបណ្តឹង និងភាគីចុងបណ្តឹង […]

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានក្រើនរំលឹកដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺត្រូវសហការជាមួយស្ថាប័នពាក់ពន្ធ័ពិសេសស្ថាប័នអយ្យការដើម្បីគ្រប់គ្រងឱ្យបានធនធានធម្មជាតិនិងសំណល់រឹងរាវ

កំពង់ស្ពឺ៖ រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន ឯកឧត្តម ផៃ ប៊ុនឈឿន ​បានលើកឡើងថា ព្រៃឈើ សត្វព្រៃគឺជាធនធានធម្មជាតិមិនអាចខ្វះបាន និងក៏ជាអេកូទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកំពង់ស្ពឺ ខណៈខេត្តនេះសំបូរទៅដោយសហគមន៍ទេសចរណ៍ធម្មជាតិ និងកែច្នៃរាប់សិបកន្លែង។ដូច្នេះមន្ទីរជំនាញបរិស្ថានខេត្ត ពិសេសប្រធានមន្ទីរទើបឡើងថ្មីត្រូវតែយកអស់កម្លាំងកាយចិត្ត សហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ពន្ធ័ពិសេសអយ្យការតុលាការដើម្បីបង្ការទប់ស្កាត់និងគ្រប់គ្រងឱ្យបាននូវធនធានធម្មជាតិដែលនៅសេសសល់តិចតួចនេះឱ្យស្ថិតនៅគង់វង្ស។ ការលើឡើងនេះធ្វើឡើងក្នុងឱកាសប្រកាសតែងតាំងលោក ចាន់ថេត ថានរៈ ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺជំនួសលោក ឱម ម៉ាកធារី ដែលត្រូវចូលនិវត្តន៍ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ផៃ ប៊ុនឈឿន បានលើកឡើងដោយគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នបានក្លាយជាខេត្តឧស្សាហកម្មទេសចរណ៍និងឧស្សាហកម្មកាត់ដេរ ដែលមានរោងចក្រសហគ្រាសច្រើនទី២បន្ទាប់ពីខេត្តកណ្តាល។ ថ្វីត្បិតខេត្តនេះទើបតែរួចផុតពីការញាំញីដោយភ្លើងសង្គ្រាម តែខេត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងស៊ីវិល័យក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។ ជាមួយនិងកំណើនរោងចក្រសហគ្រាសយ៉ាងច្រើនដែលកំពុងដំណើរការនិងផ្តល់ការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានសំបូរបែប ប្រធាន មន្ទីរបរិស្ថានខេត្តក៏ត្រូវបន្តយកចិត្តទុក ដាក់​ បញ្ហាសំរាម កាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជន ដើម្បីឱ្យស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋ ហើយបន្តយកចិត្តទុកដាក់ចំពោះបរិស្ថានក្នុងតំបន់ទេសចរណ៍បានស្អាត មានតំបន់ការពារធម្មជាតិ ឧទ្យានជាតិ រមណីយដ្ឋានធម្មជាតិ ធ្វើយ៉ាងណាឱ្យទីរមណីយដ្ឋាន ក្លាយជាកន្លែងទាក់ទាញនៃភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកលេងកម្សាន្ត៕