ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ

ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ស្ថិតនៅសាលាដុនបូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោក សរ កក្កដា អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះសីហនុ បានរាយការណ៍នៃការចែកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ៣៩១នាក់ មកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្នុងនោះសង្កាត់លេខ១ ចំនួន ៨០គ្រួសារ សង្កាត់លេខ២ ចំនួន ៧០គ្រួសារ សង្កាត់លេខ៣ ចំនួន ១៧១គ្រួសារ និងសង្កាត់លេខ៤ ចំនួន ៧០គ្រួសារ។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងអំណគុណបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមានភាពចាស់ទុំហើយការបោះឆ្នោតនេះ តាមបែបលទ្ធិប្រជាធិតេយ្យសេរី ពហុបក្ស ធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ក្នុងនាមខ្ញុំជាប្រជាជនកម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង!

កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីបុរសម្នាក់បានប្រើល្បិចឆបោកយកប្រាក់ពី ជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០២៣ ​ខ្លួន និងកូនស្រី បានជួបនឹងជនសង្ស័យ នៅមុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថាគេជាអ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យនោះឲ្យជួយដោះស្រាយរឿង កូនប្រុសខ្លួនម្នាក់ ដែលត្រូវសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។​ បន្ទាប់មកខ្លួនបានប្រគល់លុយឲ្យទៅជនសង្ស័យចំនួន ៦សែនរៀល សិន និងក្រោយមកក៏ធ្វើការផ្ញើលុយចំនួន ១លាន ៤សែន រៀល និងផ្ញើជាបន្តបន្ទាប់ទៀត តាមរយៈលេខរបស់ជនសង្ស័យ ដោយជនសង្ស័យសន្យាថានឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឲ្យកូនខ្លួនរួចទោសចេញមកវិញ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ពេលនោះទើបខ្លួនដឹងថាបានចាញ់បោកជនសង្ស័យ។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៣ ខ្លួនរួមជាមួយសាច់ញាតិ ក៏បានប្តឹងទៅកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយជនសង្ស័យតាមរយៈបណ្តាញសង្គម តេឡេក្រាម ដោយឲ្យមកជួបគ្នានៅណុចស្ថានីយ៍ប្រេងឥន្ធនៈ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានចូលលួចសម្ភារមួយចំនួននៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ ជនទាំង០៥នាក់ រួមមាន ៖ ១-ឈ្មោះ សៅ សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ។ ២-ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣-ឈ្មោះ ហ៊ុយ រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់។ ៤-ឈ្មោះ នៅ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥-ឈ្មោះ សម្បត្តិ សាវេត ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យមួយក្រុមជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន

រតនៈ​គីរី​៖​ កាលពីថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2023 វេលាម៉ោង 11:និង 30 នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបក់ញ៉ៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវ ផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតតាមភូមិសាស្ត្រ ឃុំបក់ញ៉ៃ ក៏បានជួបនឹងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចាស់គួរឱ្យសង្ស័យ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំ នឹងធ្វើការឆែកឆេខ្លួន រកឃើញម្សៅក្រាម ស ថ្លា ចំនួន 1 ថង់តូច សង្ស័យជាសារធាតុញៀន ជាមួយគ្នានោះដែរ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន 6 នាក់ រួចកម្លាំងក៏បន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន 1 មុខសញ្ញាបន្ថែមទៀត និងបានចុះទៅឆែកឆេរលំនៅឋានឈ្មោះ ខេត្រ ម៉េងហេង ដែលជាមុខសញ្ញាចាស់ ប៉ុន្តែពុំបានរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ហាងសម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ជនសង្ស័យដែលមានឈ្មោះ ១ .ឈ្មោះខេត្រ ម៉េងហេង ភេទប្រុសអាយុ 17 ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ២ […]