ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍ ដឹកនាំប្រតិភូចូលជួបពិភាក្សា

រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍ ដឹកនាំប្រតិភូចូលជួបពិភាក្សា ដើម្បីកិច្ចសហប្រតិបត្តិការលើសេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយកម្ពុជា បានជំរាបជូនពីគោលបំណងកិច្ចពិភាក្សាភ្ជាប់សេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដែលមានសេវាដូចជា៖ -សេវាបញ្ញើអន្តរជាតិ (ទទួលផ្ញើនិងចែកបញ្ញើ EMS, CP, LC/AO) -សេវាបញ្ញើក្នុងស្រុក -សេវាលក់តែមប្រ៍ -សេវាចែកចាយបញ្ញើ -សេវាដឹកជញ្ជូន -សេវារថយន្តដឹកអ្នកដំណើរជាដើម សេវាប្រៃណីយ៍កម្ពុជាមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ មាន១១ សាខាជុំវិញរាជធានីភ្នំពេញ និងផ្សារទំនើបអ៉ីអនម៉ល និងសាខាតាមបណ្តាខេត្តទូទាំងប្រទេស និងមាននៅតាមក្រុង ស្រុក ទន្ទឹមនោះការបំរើសេវាជូនអតិថិជនតាមក្រសួង មន្ទីរ និងស្ថាប័នរដ្ឋ ដែលមានប្រភេទសេវាដូចជា ការ ចែកលិខិតក្នុងប្រទេស និងអន្តរជាតិ។ យើងជាក្រុមហ៊ុនរដ្ឋមួយដែលមានមធ្យោបាយ និងធនធានក្នុងការបំរើសេវាប្រៃណីយ៍ក្នុងស្រុកបញ្ជូនលិខិតតុលាការ (ឯកសារដីការកោះ ដីការបញ្ជូន) សេវាដឹកបញ្ញើ និងចែកបញ្ញើនៅទូទាំងរាជធានី ខេត្ត ចែកលិខិតក្នុងប្រទេស និងអន្តរជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់​ សមត្ថកិច្ចស្រាវជ្រាវតាមបក្ខពួក បន្ទាប់ពីលួចកាច់ ក ម៉ូតូនៅផ្ទះសំណាក់មួយកន្លែង ហើយទៅដេកនៅផ្ទះសំណាក់មួយកន្លែងទៀត បង្កឱ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្ទះ សំណាក់ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូជនសង្ស័យលួចម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ កំពង់ធំ 1S-9945។ ជនសង្ស័យទី១-ឈ្មោះ សៀង រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានស្រុកកំណើតនៅភូមិឃុំអង្គទ្រីត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ទី២-ឈ្មោះ ធូ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ស្រីប្រុសបាននាំគ្នា ទៅដេកផ្ទះសំណាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអញ្ជើញចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។ តាមការអោយដឹងពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៨។ រោងចក្រ សហគ្រាសទាំង​១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១។ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះ​សំណាល​នោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។ សម្ដេចអធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅខេត្តតាកែវនាថ្ងៃនេះ។សម្ដេចក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនកម្មករកម្មការិនីនាថ្ងៃនេះផងដែរ។ សម្តចធិបតីក៏បានអរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់រហូត៨៦.៦%។ អត្រាបោះឆ្នោតនេះ បានបង្ហាញថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៣នាក់ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួន

នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្បែរស្ពាននាគកោះពេជ្រ សង្កាត់ចតុមុខ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១- ឈ្មោះ ហ៊ូវ ឬទ្ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ២- ឈ្មោះ ហៀង វិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន។ ៣- ឈ្មោះ ថេន រដ្ឋា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។ +វត្ថុតាងដកហូត៖ ម៉ូតូម៉ាកSMASH.V ១១៥Fi ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១CG-៣៦២៨ (ដកហូតពីឈ្មោះ ហ៊ូវ ឬទ្ធី ), សោរ អក្សរJ លេខ៨ ចំនួន០១ដើម នឹងដែក សម្រាប់ កាច់កម៉ូតូចំនួន០១ដើម (ដកហូតពីឈ្មោះ […]