ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តពិភាក្សា ជាមួយ ក្រុមការងារមជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលបានបណ្តុះបណ្តាលផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តជួបពិភាក្សាជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបណ្តុះបណ្តាល ជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា នៅមជ្ឈមណ្ឌលកីឡាបន្ទាយ នាពេលកន្លងមក។ គួររំលឹកផងដែរថា ក្នុងកិច្ចសហការណ៍ ផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់ អង្គភាពកងអាវុធហត្ថរាជធានីភ្នំពេញ ភាគីខាង មជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនរួមមាន៖ -ផ្តល់លទ្ធភាពបណ្តុះបណ្តាលលើឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព -ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព ។ -ទំនាក់ទំនងជាមួយគ្រូរកឃើញ និងការស្រាវជ្រាវនៃការសិក្សាថ្មីដែលបានអនុវត្តជាប្រចាំថ្ងៃ ។ -បង្កើតសៀវភៅណែនាំអំពីកាយសម្បទាដែលអាចដាក់អោយប្រើប្រាស់សម្រាប់បុគ្គលិក អ.ហ.ភ.ព ។ -ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់អោយប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជូញដូរនិងប្រេីប្រាស់គ្រឿងញៀន

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីប្រេីប្រាស់និងជូញដូរគ្រឿងញៀន។ ឃាត់ខ្លូននេះបានធ្វេីឡេីងកាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងធំខាងជើង បានល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចផ្លូវលំ ស្ថិតក្នុងភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ : ឈ្មោះ ឡេង ឡី ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៦កញ្ចប់(០៤កញ្ចប់ធំ ០២កញ្ចប់តូច) ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង ទូរស័ព្ទ ០១គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់សម្រាប់ជក់មួយចំនួន ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ តែងតែត្រៀមនូវមធ្យោបាយសម្ភារ បំពេញបេសកកម្មជាប់ជាប្រចាំ!

ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ជាច្រើនគ្រឿង ប្រកបដោយសណ្តាប់ធ្នាប់៕