ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់៖​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឯកភាពជាមួយសមាគម​វាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់

(​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់)នេះជាប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ថ្លែងក្នុងជំនួបជាមួយសមាគមវាយនភណ្ឌ​ សម្លៀកបំពាក់​ ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) នៅរសៀលព្រហស្បតិ៍ ថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៣​ ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចំពោះបងប្អូនជនរួមជាតិនៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំនិងទទួលស្វាគមន៍យ៉ាងកក់ក្តៅ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋ អាមេរិកនិងកាណាដាដែ លបានមករង់ចាំនិងទទួលស្វាគមន៍ សម្តេចនិងលោកជំទាវព្រមទាំងប្រតិភូ យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលបំផុតនៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza”។ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនាល្ងាចថ្ងៃទី២១ កញ្ញា ២០២៣ ៕

ព័ត៌មានជាតិ

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣  ៕

ព័ត៌មានជាតិ

ពិធីដាំដើមឈើដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

កម្មវិធីនេះក៏មានវត្តមានចូលរួមពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ រួមជាមួយឥស្សរជន ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន យុវជនកាកបាទក្រហមកម្ពុជាមកពីសាខាខេត្តកំពង់ស្ពឺ សាខាខេត្តព្រះសីហនុ សាខាខេត្តកណ្តាល សាខារាជធានីភ្នំពេញ រួមជាមួយប្រធានគណៈកម្មាធិការសាខាមកពីសាខានីមួយៗនៃសាខាចំនួន២១ផ្សេងទៀត ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសអន្តរជាតិសរុប៤៥នាក់ដែរ ក្នុងនោះមានលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងមន្ត្រីអម៣នាក់ ប្រតិភូសហព័ន្ធអន្តរជាតិ៣នាក់ តំណាងស្ថាប័ន OCRC ៣នាក់ ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេសចំនួន៣៥នាក់ ពោលកម្មវិធីនេះមានសមាសភាពចូលរួមប្រមាណជាង៧០០រូប។