ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ បង្ក្រាប​ទីតាំង​បើកហាង​កាហ្វេ​ បង្កប់​សេវាកម្ម​;​ផ្លូវ​;​ភេទ​ ៣​ទីតាំង​ ឃាត់​ជនសង្ស័យ​១២​នាក់​

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២៣​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​ ចាប​ ឌី​ណា​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ចុះ​រដ្ឋបាល​ពិនិត្យ​ទីតាំង​តាម​ហាង​កាហ្វេ​ បង្កប់​សេវាកម្ម​;​ផ្លូវ​;​ភេទ​ នៅ​ចំណុច​ម្តុំ​ផែ​ថ្ម​ ចំនួន​៣​ទីតាំង​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​។​ ​គោលដៅ​ទី​១៖​ ទីតាំង​បើកហាង​កាហ្វេ​ ផ្លូវ​៨២​ ផ្ទះ​១​ ភូមិ​១៤​ សង្កាត់​ស្រះ​ចក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​០៥​នាក់​ (​ស្រី​៤)​ ក្នុង​នោះ​ ម្ចាស់​ទីតាំង​១​នាក់​ នារី​បំរើ​ ៣​នាក់​និង​អ្នក​ទួល​សេវាកម្ម​;​ផ្លូវ​;​ភេទ​ ១​នាក់​។​ ​គោលដៅ​ទី​២៖​ ផ្លូវ​៨០​ ផ្ទះ​លេខ​២៣E០​ ភូមិ​១៤​ សង្កាត់​ស្រះ​ចក​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​២​នាក់​នារី​ ជា​អ្នកបំរើ​សេវាកម្ម​;​ផ្លូវ​;​ភេទ​។​ ​គោលដៅ​ទី​៣៖​ ផ្ទះ​លេខ​១៣E០​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​១៥​ សង្កាត់​ស្រះ​ចក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ (​ស្រី​៤)​ ក្នុង​នោះ​មាន​អ្នក​អនាម័យ​ម្នាក់​ អ្នកយាម​ម៉ូតូ​ម្នាក់​ និង​នារី​បំរើ​ការ​សេវាកម្ម​;​ផ្លូវ​;​ភេទ​ ចំនួន​៣​នាក់​។​ ​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន

បាត់ដំបង​ ៖​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាម​យោ​ប​ល់ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នង​ការដ្ឋានន​គរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កំលាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកំលាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋានីនគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមដងផ្លូវ បង្ក្រាបបានករណីបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ១.ឈ្មោះ វង្ស គីមឡា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បាត់ដំបង, ២.ឈ្មោះ ប៉ោយ សីហា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដូនបា ឃុំព្រះដូនបា ស្រុកគាស់ក្រឡ ខេត្ត ខេត្តបាត់ដំបង, ៣.ឈ្មោះ ញឹម ណារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រោះតែគំនុំចាស់បុរសម្នាក់យកកាំភ្លេីងខ្យល់បាញ់ទៅលើជនរងគ្រោះ០២នាក់និងធាក់បំផ្លាញទ្រព្យសម្បត្តិ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយយកកាំភ្លេីងខ្យល់កែឆ្នៃបាញ់ទៅលើជនរងគ្រោះ០២នាក់និងធាក់បំផ្លាញទ្រព្យសម្បត្តិខូចខាតអស់ជាច្រើនផងដែរ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការចុះឃាត់ខ្លួនករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៥ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបង្កឡើងដោយជនសង្ស័យម្នាក់។ លោកអធិការបានបញ្ជាក់បន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឆាយ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពដោយយកកាំភ្លេីងខ្យល់កែឆ្នៃបាញ់ទៅលេីជនរងគ្រោះចំនួន០២នាក់ ដែលម្នាក់.ឈ្មោះ អឿ ជន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី រងរបួសសាច់ដុំដៃមួយកន្លែង ហេីមជាំ និងម្នាក់ទៀតឈ្មោះ រួម ចំរេីន ភេទស្រី អាយុ២៦ឆ្នាំ មានទីនៅចំណុចកេីតហេតុខាងលេី របួសកដៃខាងឆ្វេងមួយកន្លែងបែកហូរឈាម និងធ្វេីអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះរួមមាន៖ -ទូរទឹកកកចំនួន០១ ,ទូរសំលៀកបំពាក់ចំនួន០១ និងកញ្ចក់ឆ្លុះមុខចំនួន០១ ខូចខាតទាំងស្រុង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕ភ្នំខៀវ សន្