ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិតជាសាហាវណាស់ បុរសម្នាក់ ស្រវឹងស្រា វាយដុំប្រពន្ធនិងស្បែកជើងហើយយកដើមចេកវ៉ៃ ថែមរហូតដល់បាត់បង់ជីវិត

( ឧត្តរមានជ័យ) មានហេតុការណ៍ដ៏រន្ធត់មួយបង្កឡើងដោយបុរសម្នាក់ ស្រវឹងស្រា បានប្រើហិង្សា លើប្រពន្ធរហូតដល់ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើង នៅផ្លូវលេខ៩ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ វេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣។ បើតាមសាក្សីនៅកន្លែងកើតហេតុឈ្មោះសុខម៉ាចភេទស្រីអាយុ៦៣ឆ្នាំបានឲ្យដឹងថា ជានិច្ចកាលគាត់តែងតែឃើញពីរនាក់ប្តីប្រពន្ធនេះឈ្លោះគ្នា តែរហូតលុះដល់ថ្ងៃកើតហេតុ គាត់បានឃើញបុរសជាប្តីស្រវឹងស្រាទាំងព្រឹកហើយក៏បានធ្វើសកម្មភាពយកស្បែកជើងវៃក្បាលទៅលើប្រពន្ធ ហើយក្រោយមកទៀតក៏យកដើមចេកវាយថែមរហូតដល់បាត់បង់ជីវិតតែម្ដង។ សាក្សីដដែលបានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ថា បុរសជាប្តីដែលវាយលើប្រពន្ធមានឈ្មោះញ៉ែមសារ៉ុម ភេទប្រុសអាយុ៦៩ឆ្នាំ ចំណែកប្រពន្ធដែលស្លាប់នោះមានឈ្មោះយឿនសៅភេទស្រីអាយុ៥៨ឆ្នាំរស់នៅភូមិអភិវឌ្ឍន៏ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើតាមការឲ្យដឹង ពីលោកអ៊ុជប៊ុនអ៊ុយនាយប៉ុស្តិ៏សង្កាត់អូរស្មាច់បានដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានករណីមនុស្សស្លាប់នៅចំណុចខាងលើគឺភ្លាមនោះលោកដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនបុរសជាប្តីដែលវាយប្រពន្ធបណ្ដាលឲ្យស្លាប់នោះ នាំយកទៅប៉ុស្តិ៍ភ្លាមៗផងដែរ តែមិនទាន់អាចសាកសួរបុរសជាប្តីបាននៅឡើយទេព្រោះគាត់នៅស្ថានភាពស្រវឹង។ ជុំវិញករណីរឿងប្តីវាយប្រពន្ធស្លាប់នៅត្រង់ចំពុចខាងលើនេះដែរ លោកវរសេនីយ៍ឯកហមភិរម្យ បានប្រាប់ឲ្យដឹងនៅ រសៀលនេះថា ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ពុំទាន់ទទួលបានច្បាស់ថាជាករណីឃាតកម្មនៅឡើយទេ ដោយលោកទទួលបានចម្លើយពីសាច់ញាតិដែលនៅនឹងកន្លែងកើតហេតុក៏ដូចជាបងប្អូនអ្នកជិតខាងបានប្រាប់ថាស្ត្រីខាងលើ មានជំងឺបេះដូងប្រចាំកាយផងដែរ ហើយជាក់ស្តែងនៅល្ងាចថ្ងៃដដែលនេះសូមផ្តល់ជាពត៌មានបឋមសិនដោយរង់ចាំការធ្វើកោសល្យវិច័យពីសំណាក់មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យរួចរាល់ទើបលោកអាចបញ្ជាក់ឲ្យច្បាស់បានថាករណីនេះគឺពិតជាបាន ស្លាប់ដោយប្តីវាយឬក៏យ៉ាងណាឲ្យពិតប្រាកដ។ សូមជម្រាបផងដែរថាបើតាមការអះអាងពីបងប្អូនប្រជាពលរដ្ឋឈ្មោះម៉ាចបានលើកឡើងថាបុរសខាងលើតែងតែរកប្រពន្ធជាប្រចាំថ្ងៃ ដូចបានឃើញជាក់ស្ដែងអ៊ីចឹងនៅថ្ងៃកើតហេតុនេះផ្ទាល់គាត់បាន ឃើញបុរសឈ្មោះសារ៉ុមវាយប្រពន្ធនិងស្បែកជើងហើយនិងយកដើមចេកវ៉ៃដាក់ថែមរហូតដក់ដាច់ខ្យល់ស្លាប់តែម្តងភ្លាមៗនោះគាត់ក៏បានទៅជួយលើកនិងរឹតអន្ទ្រូងក៏ប៉ុន្តែវាយឺតពេលបាត់ទៅហើយ។ដោយ៖​ ឈឹម​ កុសល

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ រវាងឡានដឹកដែកមួយគ្រឿង បុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់បានបង់ជីវិត នៅនឹងកន្លែងកើតហេតុ

ខេត្តតាកែវ : រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តV1ដឹកដែកមួយគ្រឿងបុកជាមួយនឹងម៉ូតូសង់ នៅលើដងផ្លូវជាតិលេខ២ស្ថិតនៅលើស្ពានព្រៃសណ្ដែក ភូមិព្រៃសណ្ដែក ស្រុកទ្រាំង ខេត្តតាកែវ បើកបរស្របទិសគ្នាពីត្បូងមកជើង បុកចំពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់បានបង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្ត បើកបរត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងដេញប្រផាប់ចាប់ប្រភីងបានចំនួន៣នាក់។ បើតាមការរៀបរាប់ឲ្យដឹងពីប្រពន្ធថា បុរសដែលបានស្លាប់បាត់បង់ជីវិតរស់នៅភូមិរការជន្លុង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បច្ចុប្បន្នមកប្រកបរបររកស៊ីលក់ត្រប៉ែ ស្នាក់នៅផ្ទះជួលនៅ ភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ៕

ព័ត៌មានជាតិ

ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសកិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ ដោយបានការអនុញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនកសាងកម្លាំង, ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសកិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ។

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,០៤០,០០០រៀល (បីលានបួនម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ ជន ប៊ុនថេន ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា

នាព្រឹក ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីនិងបានជម្រាបពីលទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុងញូវយ៉ក, ជាពិសេស នាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ។ ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។ ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ […]

ព័ត៌មានជាតិ

អាជ្ញាធរព្រះវិហារ នឹងរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

អាជ្ញាធរព្រះវិហារ នឹងរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងកិច្ចប្រតិបត្តិការរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

ព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ, អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយការិយាល័យពាក់ព័ន្ធមួយចំនួន។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវលើកកម្ពស់សមត្ថភាព គុណភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្ហាញឲ្យឃើញពីការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដើម្បីអនុវត្តការងារជំនាញឲ្យមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ចង្អុលដឹកនាំចំនួន ៥ចំណុច ដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមមាន ៖ ១-ត្រូវកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងធ្វើការបែងចែក ប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តផែនការឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។ ២-ពង្រឹងការងារគ្រប់គ្រង ដឹកនាំមន្រ្តី ដោយត្រូវរៀបចំឲ្យមានរបបប្រជុំទៀងទាត់ ពិនិត្យវាយតម្លៃលទ្ធផលការងារ និងដាក់ចេញនូវវិធានការឲ្យបានសមស្រប។ ទន្ទឹមនោះត្រូវពង្រឹងរបៀបរបបបំពេញការងាររបស់មន្រ្តីអនុវត្តច្បាប់ ទាំងវិន័យ ក្រមសីលធម៌ […]

ព័ត៌មានជាតិ

នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យនារីម្នាក់ក្នុងផ្ទះសំណាក់មួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ០០ នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង០០ នាទី បញ្ជូនមកការិយាល័យដើំម្បីសាកសួរចាត់ការតាមនីតិវិធី ៖ -ឈ្មោះ គ្រុយ ស្រីលាភ ភេទ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

បន្ទាប់ពីទទួលបានការឧបត្ថម្ភភេសជ្ជៈ អាយស៊ី ឃូល (ICY Cool) ចំនួន ២០០០កេស ពី អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួចមក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបែងចែកភេសជ្ជៈដែលទទួលបានទាំងនោះ ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈ អាយស៊ី ឃូល (ICY Cool) ចំនួន០១កេស ដូចៗគ្នា៕