ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ដែលមានអាការៈចុកពោះខ្លាំងដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ក្រុងកោះរ៉ុង-នៅយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈចុកពោះខ្លាំង ដោយលោកគ្រូពេទ្យនៅកោះរ៉ុង សូមអោយបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ គង់ ទិត្យ អាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ នៅវត្ត ព្រែកស្វាយ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន បុរសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ព័ត៌មានជាតិ

បុរសម្នាក់បេីករថយន្ត​ Mazda បុករះម៉ូតូ៣គ្រឿង ហេីយបន្តបុកឡេីងលេីថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យមានមនុស្ស៤នាក់របួសស្រាល

បុរសម្នាក់បេីករថយន្ត​ Mazda ពាក់ស្លាកលេខ ភ្នំពេញ​ 2BG-5472 បុករះម៉ូតូ៣គ្រឿង ហេីយបន្តបុកឡេីងលេីថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យមានមនុស្ស៤នាក់របួសស្រាល ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំពេញ​ នៅវេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣ ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច នៅចំណុចភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅថ្ងៃពុធ ១៣រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន០១នាក់ ៖ -ឈ្មោះ សេង បូរិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិ អន្លង់ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ៕ សម្ភារៈបាត់បង់ – ម៉ូទ័រខាត់ ចំនួន ០១ (រកឃើញវិញ) ជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ ស៊ុន វណ្ណៈ ភេទ ប្រុស […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉េកាំង ដោយសុវត្ថិភាព

នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរនៃការអញ្ជើញដល់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩នឹង៣០នាទី នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនរងគ្រោះ ចំនួន ០១នាក់ ១-ឈ្មោះ នឹម ធឿន ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនសង្ស័យ : ចំនួន០២ នាក់ ១-ឈ្មោះ រិន សុវណ្ណារាជ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត Lexus RX 330 មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រថយន្ត Lexus RX 330 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុច ស្ពានថ្មព្រែកជ្រៃក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-5989 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំ ទៅមុខលែងរួច បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។ ប៉ុន្តែសំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌដង្កោឱ្យចុះមកវាស់វែងយករថយន្ត ទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាចំនួន ២,៥២០,០០០៛ (ពីរលានប្រាំសែនពីរម៉ឺនរៀល), អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អនុសេនីយ៍ទោ ហ៊ុន សុភ័ក្រ្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេលឃាត់ខ្លួន

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី។ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងងី ហៅ ហេង ផល្លា ភេទប្រុស ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក។ វត្ថុតាងចាប់យក៖ ចំពាមកៅស៊ូ ដងឈើមួយ។ សមត្ថកិច្ចជំនាញបន្តឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី ជនរងគ្រោះ ឈ្មោះ សួន វ៉ាន់នី ត្រូវជាកូនបង្កើតឈ្មោះ តាំង សុវណ្ណ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិ១៦ សង្កាត់ស្រះចក ទៅវិញទៅមក ស្រាប់តែជនរងគ្រោះខ្ទប់មុខស្រែកយំថាឈឺណាស់ៗ រត់ទៅប្រាប់ឪពុក ក្រោយពីបានឃើញមានរបួស […]

ព័ត៌មានជាតិ

ព្រះអង្គចៅអធិការ​វត្ត​ និងព្រះអង្គគ្រប់ព្រះអង្គដែលគង់នៅក្នុង #វត្តទួលទំពូង សូមជួួយ​សំអាតសំរាមផង!​ វត្តយេីងទេ!

សំរាម​ស្ថិត​នៅក្លោងទ្វាររចូលវត្តទួលទំពូង ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហេតុដូចនេះ សូមមានវិធានការណាមួយចំពោះបញ្ហានេះ។ ទីណាមានសំរាម ទីនោះតែងរមែងគ្មានតម្លៃ។ #វត្តទួលទំពូង #ភូមិឃុំមានសុវត្ថិភាព #ចំណុចទី៦ #មានអនាម័យ #មានសោភ័ណភាពល្អ #មានបរិស្ថានល្អ ប្រភព:ចៅកម្ពុជា #ខ្លោងទ្វារវត្តមណីរតនារាមហៅវត្តទួលទំពូង

ព័ត៌មានជាតិ

គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណបពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅឋានឱ្យស្របតាមគោលដៅនេះ

រសៀលថ្ងៃអង្គារ​ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបពិភាក្សាការងារ រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ជាមួយលោកជំទាវ​ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។