ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅថៃ ៖ ការបង្កើតអគ្គកុងស៊ុលនៅប៉ែកខាងត្បូងថៃ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញ ធ្វើឱ្យពលរដ្ឋទទួលសេវាលឿន និងកាត់បន្ថយចំណាយ

ភ្នំពេញ: តំណាងក្រុមនិស្សិតខ្មែរនិងពលរដខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ បានចេញគាំទ្រភ្លាមៗចំពោះការសម្រេចបង្កើតអគ្គកុងស៊ុលខ្មែរបន្ថែមនៅប៉ែកខាងត្បូងប្រទេសថៃ។ ជាការសម្រេចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទើបប្រកាសកាលពីម្សិលមិញទៅកាន់ប្រជាជាតិកម្ពុជា ឱ្យបានដឹងពីគោលនយោបាយថ្មីនេះសម្រាប់ពលករនិងអ្នកស្នាក់នៅប្រទេសថៃ។ ប្រភពក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានឲ្យដឹងថា លោក ជាង ចាន់ណាក់ និស្សិតថ្នាក់បណ្ឌិតជំនាញភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ នៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ ដែលបានបន្ថែមការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់ខ្លួននៅឯនាយសមុទ្រ។ លោកថា “ថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី យល់ការលំបាកដល់យើងខ្ញុំជាប្រជាពលរដ្ឋ និងពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយបង្កើតកុងស៊ុលនៅសុងក្លា និងបន្ថែមអនុព័ន្ធការងារ ដើម្បីជាប្រយោជន៍ដល់និស្សិត និងពលករខ្មែរកំពុងស្នាក់នៅនៅខេត្តភាគខាងត្បូងនៅប្រទេសថៃ”។ ក្រៅពីនិស្សិតនេះ ពលរដ្ឋផ្សេងទៀតក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការបង្កើតនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅប៉ែកខាងត្បូងទទួលបានសេវាកម្មគាំទ្ររបស់រដ្ឋាភិបាលបានយ៉ាងលឿងបំផុត ខណៈដែលកាលពីមុនត្រូវរងចាំយ៉ាងហោច១ថ្ងៃឬ២ថ្ងៃទំរាំក្រុមការងាររបស់ស្ថានទូតនៅក្រុងបាងកកធ្វើដំណើរទៅដល់។ សូមបញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានប្រមាណ១.២លាននាក់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ បុគ្គលដែលបានក្លែងបន្លំ ឈ្មោះ និងយករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅបង្កើត Account Telegram ក្លែងក្លាយ ដោយប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួចមក។ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនៅយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនបុគ្គលក្លែងបន្លំខាងលើបានហើយ ដែលមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំចាត់ការតាមនីតិវិធី។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈពលរដ្ឋពីស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទះឃើញ ជនសង្ស័យ០១ នាក់ កំពុង បើកម៉ូតូ សណ្ដោងរ៉ឺម៉ក មានដឹកម៉ាស៉ីន និង សម្ភារៈ គួរអោយសង្ស័យ ក៏បានធ្វើការស្ទាក់ និងនាំមក ធ្វើការសាកសួរនាំ ។ ជនសង្ស័យ មាន ឈ្មោះ ស៊ុំ សិត (ហៅសាំង) ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើត នៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។បន្ទាប់ពីបានធ្វើការសាកសួរនាំ ជនសង្ស័យ បានសារភាពថាសម្ភារ និងម៉ាស៊ីន ដែលខ្លួនកំពុងដឹកនេះ គឺបានលួចចេញពីចំណុចមាត់ស្រះទឹកក្នុងវាលស្រែ ស្ថិតក្នុងភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ នគរបាលស្រុកសូទ្រនិគម ដើម្បីស្រាវជ្រាវរកជនរងគ្រោះ នៅក្នុងភូមិសាស្ត្រឃុំដានរុន ទើបដឹងថាម៉ាស៊ីនដែលជនសង្ស័យកំពុងដឹកនេះ ជារបស់ជនរងគ្រោះឈ្មោះ ជុច […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្នុងមួយយប់កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបករណីក្មេងទំនើងបានជិត២០នាក់នៅ២ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ បានធ្វើការបង្រ្កាបក្មេងទំនើងប្រុសស្រីជិត២០នាក់នៅទីតាំង០២ផ្សេងគ្នាគឺនៅក្នុងខណ្ឌជ្រោយចង្វារ និង ខណ្ឌដូនពេញ ។ ការបង្រ្កាបពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ករណីទី១នៅខណ្ឌជ្រោយចង្វារ៖ ក្មេងទំនើងជាស្រ្តីវ័យក្មេងចំនួន ៧ នាក់ដើរផឹកស៊ីត្រូវបានបង្រ្កាបនៅចំណុចសួនសុខា កាលពីវេលាម៉ោង ១២កន្លះអធ្រាត្រថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលពួកគេបានបង្កភាពអនាធិបតេយ្យ ក្រោមរូបភាព វៃគ្នានៅលើសួនសុខាធ្វើឱ្យមានការភ្ញាក់ផ្អើល។ បច្ចុប្បន្នក្មេងទំនើងទាំង០៧នោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររៀបចំនីតិវិធី។ ដោយឡែកករណីទី២ក្មេងទំនើង ចំនួន១២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបបាន ក្នុងករណីទំនាស់ ជិះម៉ូតូដេញវាយគ្នា ដែលប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១ និង៣០នាទីទៀបភ្លឺ។ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសបានឱ្យដឹងថា៖នៅមុនពេលកើតហេតុ មានក្មេងទំនើងចំនួន០២ក្រុម ដោយក្រុមទី១មានម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ និងក្រុមទី២មានម៉ូតូចំនួន៤គ្រឿង គ្នាចំនួន៨នាក់ ដែលមានទំនាស់ដេញធាក់ម៉ូតូគ្នាបណ្តាលអោយដួលនៅម្តុំអង់តែនទួលគោក នៃខណ្ឌទួលគោក ហើយបានបន្តជិះម៉ូតូដេញវាយគ្នាមកដល់ចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងជំនាញខណ្ឌ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ដឹកនាំដោយ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលអមស្ថានទូតថៃ ចូលមកជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធមួយចំនួនដើម្បីពង្រឹងចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អនុព័ន្ធនគរបាលភូមិន្ទថៃ ឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងនាមអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង បានសម្តែងនូវគារវកិច្ចចំពោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើការបង្ក្រាបភេរវកម្មឆ្លងដែន ការជួញដូរមនុស្ស និងបានជួយសង្គ្រោះជនជាតិថៃ ដែលត្រូវបានគេឆបោកឲ្យមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជាកន្លងមកផងដែរ៕

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ

ប៉ៃលិន៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្សក្រីក្រ ចង់បន្តការសិក្សានៅឧត្តមសិក្សា ព្រមទាំងគ្រោងរៀបចំបណ្ណាល័យសាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅក្នុងខេត្ត ។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកជំទាវបណ្ឌិត បាន ស្រីមុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ ឆ្នាំសិក្សា ២០២២-២០២៣ ដែលរៀបចំ និងឧបត្ថម្ភ ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នៅសាលប្រជុំរោងកុន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានវត្តមានចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជនត្រៀមប្រឡងផងដែរ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាផងនោះ សាលារៀនត្រូវបានសាងសង់តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាល ដោយបានធ្វើអោយវិស័យអប់រំ យុវជន និងកីឡា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់ ករណី​លួច​ម៉ូតូ​

នៅថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២៣ វេលា ម៉ោង២១ :៥០ នាទីយប់ មានករណី​ អំពេីលួច​(លួចម៉ូតូ​) ស្ថិតនៅចំណុចខាងក្រោយកាស៊ីណូលីហាវ ក្រុម០៤​  ភូមិ០១​ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ បង្កឡេីងដោយជនសង្ស័យចំនួន០៣នាក់​  បានធ្វើសកម្មភាព​ ដោយនាំគ្នាហៅម៉ូតូ​ ផាស់អាប់តាមផ្លូវអោយដឹកពីម្តុំរង្វង់មូលភូមិថ្មី​ ទៅក្រោយកាស៉ីណូ​ លីហាវ​ ភូមិ​ ១​ សង្កាត់​លេខ៣​ ដេីម្បីទៅលួចយកម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៨​  លេខតួ-ម៉ាសុីន ND125M-5164799​ ផ្លាកលេខ​ ព្រះសីហនុ​ 1F-5532 ដែលជនរងគ្រោះចតទុកក្រោយកាស៉ីណូ​ លីហាវ​ ពេលលួចបានជនសង្ស័យនិងបក្ខពួក បាននាំគ្នាបណ្តេីរម៉ូតូចេញពីកន្លែងកេីតហេតុដេីរចេញមកតាមផ្លូវ​តុលាការចាស់​ សង្កាត់​លេខ៣ ក៏​ជួបសមត្ថកិច្ចកំពុងល្បាតតាមផ្លូវ​ ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់។ -ជនរងគ្រោះឈ្មោះ ព្រហ្ម​ ចំរើ​ន​ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កាស៊ីណូស៊ីហ៊ូ -ស្រុកកំណើត ភូមិចុងអូ​ ឃុំសំរុង​ស្រុកព្រៃនប់​ខេត្តព្រះសីហនុ​ ​       […]

ព័ត៌មានជាតិ

ក្រុមការងារយុវជនក្រុម៨ នាំយកសម្ភារប្រើសប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ ប្រគល់ជូន ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់អង្គភាពប្រើប្រាស់

ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារយុវជនក្រុម៨ តំណាង ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បាននាំយកសម្ភារប្រើសប្រាស់រួមមាន ខោអាវកីឡា ចំនួន២៥០ឈុត ទឹកសុទ្ធ៥០កេស និងភេសជ្ជៈ ៥០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូន ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់អង្គភាពប្រើប្រាស់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ឃ្លាំង ហួត ចុះដកហូតម៉ូតូចំនួន២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋបានដាក់បណ្ដឹងដែលមានឯកសារត្រឹមត្រូវ.!!.

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលបានខ្លុំប៉េបិទបណ្ដោះកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២ គ្រឿងជូនដល់ពលរដ្ឋវិញដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការចូលរួមលោក ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ លោក ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលួសយកម៉ូតូវិញ បើរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ លោកបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។ ដូច្នេះលោកបានបញ្ជាក់ថាសូមធ្វើការឲ្យចប់មួយករណីនេះសិននិងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។ លោកអភិបាលរង បានបន្ថែមទៀតថាប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត រក្សារទុកនៅឃ្លាំង OCIC។ សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យ៥នាក់ រកឃើញគ្រឿងញៀនជិត៥គីឡូក្រាមនិងកាំភ្លើងខ្លីមួយដើម.!

ប្រតិបត្តិការនេះបានធ្វើក្រុមការអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់របស់នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានចុះបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ រកឃើញគ្រឿងញៀនជិត៥គីឡូ និងឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ខណៈដែលអាជ្ញាធរទើបទម្លាយចេញនៅថ្ងៃទី០៧កញ្ញានេះ…។ ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៥កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២ៈ៣០នាទី ដោយមានការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖ ទីតាំងទី១ នៅចំណុចផ្លូវល្បឿងលឿនK27+ (+100)ភូមិរំលោង ឃុំវល្លិ៍-ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទីតាំងទី២ នៅចំណុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងការបង្ក្រាបនោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន ទី១៖ ឈ្មោះ គ័ង ហ្ស៊ូសៀន KUANG ZUXIAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន, […]