ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវរកជនសង្ស័យមួយក្រុម ដែលបានវាយសម្លាប់សត្វឈ្លូស ដែលកំពុងហែលទឹកសមុទ្រ នៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ

ខេត្តកោះកុង ៖ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានប្រាប់ឲ្យដឹងថា លោកបានចាត់តាំងលោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ ឲ្យដឹកនាំកម្លាំង និងសហការជាមួយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើការស្រាវជ្រាវរកជនសង្ស័យមួយក្រុម ដែលបានវាយសម្លា.ប់សត្វឈ្លូស ដែលកំពុងហែលទឹកសមុទ្រ នៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ យោងតាមវីដេអូ ដែលគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ បានបង្ហាញអោយឃើញថា សត្វឈ្លូសមួយក្បាល មិនដឹងវង្វេងមកពីទីណាទេ វាបានហែលទឹកសមុទ្រ មកដល់ឆ្នេរកុកហាវ ស្ថិតក្នុងភូមិ-ឃុំ ដូចខាងលើ ត្រូវបានមនុស្សមួយក្រុម យកកំណាត់ឈើ មកសំពងទាល់តែឈ្លូសនោះងា.ប់ រួចហើយនាំគ្នាលើកយកទៅបាត់ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមួយរូប និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថចំនួន០៤រូបទៀតសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលេខេតកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន០៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។ បើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖ ១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។ ២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ ជនដែលបើកឡានបុក នគរបាលចរាចរម្នាក់កំពុងឈររង់ចាំសម្រួលចរាចរ នៅក្រុងស្វាយរៀង

នៅវេលាមុននេះបន្តិច ព្រឹកថ្ងៃទី៣១ ខែតុលា សមត្ថកិច្ច ចាប់បានហើយ ជនដែលបើកឡានបុក នគរបាលចរាចរម្នាក់កំពុងឈររង់ចាំសម្រួលចរាចរហើយកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នះ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ។

ព័ត៌មានជាតិ

រឿងកាន់តែក្ដៅហើយ ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់

រឿងកាន់តែក្ដៅហើយ ក្រោយពីកុមារតូចៗទទួលទាន ទឹកដោះគោម៉ាក NuVi គឺមានអាការៈក្ដៅខ្លួនខ្លាំង និងចូលមន្ទីរពេទ្យព្យាបាលជាបន្ដបន្ទាប់ ភ្នំពេញ៖ ជារឿងមួយដែលគួរឱ្យហួសចិត្ដ កុមារជាច្រើន រៀននៅសាលាបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបានញាំទឹកដោះគោ ម៉ាក NuVi ដែលបានយកទៅធ្វើការផ្សព្វផ្សាយ និងលក់ ក្នុងបរិវេណសាលាបឋមសិក្សាបឹងសាឡាង កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ មានអាណាព្យាបាលសិស្សម្នាក់ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា កុមារជាច្រើននាក់ បានញាំទឹកដោះគោ ម៉ាក NuVi ហួសសុពលភាពប្រើប្រាស់ និងបានបញ្ជូនទៅមន្ទីរព្យាបាលជាបណ្ដើរៗហើយ។ បើយោងតាមអាណាព្យាបាលសិស្សឈ្មោះ ឡេង បុត្រា ណាណូ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កូនរបស់ខ្លួន បានភ្លក់ទឹកដោះគោ ម៉ាក NuVi ដែលមានការផ្សព្វផ្សាយ និងលក់ ដោយតំណាងរបស់ក្រុមហ៊ុន នៅក្នុងបរិវេណសាលា បឋមសិក្សាបឹងសាឡាង។ គាត់មានការជឿទុកចិត្ដលើក្រុមហ៊ុន ហើយក៏បានទិញទឹកដោះគោ ម៉ាក NuVi នោះចំនួន ១កេស សម្រាប់ឱ្យកូនរបស់គាត់ផឹក […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ

នាថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យមានការជួបប្រជុំគ្នារយៈពេល ៣ ឬ៦ខែម្ដងដើម្បីបន្តពិនិត្យតាមដានលទ្ធផលលើគម្រោងនានាដែលបានស្នើសុំស្រាវជ្រាវ។ នេះបេីយោងទៅតាមកិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ស្រាវជ្រាវនិងនវានុវត្តន៍នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

ពិធីបុណ្យកឋិនទាន នៅវត្តស្វាយជ្រំ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុង ពិធីបុណ្យកឋិនទាន នៅវត្តស្វាយជ្រំ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ។ សូមជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា ក៏បានតាមចិត្តចង់ នោះឡើយ គឺមានរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាល កឋិនទានក្ដី អាចធ្វើបាន តែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ជូនដល់បណ្ដារប្រតិបត្តិករបម្រើសេវាប្រៃសណីយ៍ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល។ លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាលមានប្រសាសន៍ថា៖ ដោយឃើញថា បច្ចុប្បន្ន បច្ចេកវិទ្យា នៅលើសកលលោក មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ជា ពិសេសនៅតាមបណ្តារប្រទេសជឿនលឿន ដូច្នេះតម្រូវអោយយើងទាំងអស់គ្ន ត្រូវតែមានការរៀនសូត្រជាប្រចាំ ដើម្បីបានយល់ដឹងអំពីអ្វីៗដែលកើតឡើងថ្មីៗ ជាបន្តបន្ទាប់ ទើបយើងអាចជាសផុតពីការរងគ្រោះនូវបញ្ហាផ្សេងៗបាន។ ក្នុងឱកាសដ៏វិសេសវិសាលនេះលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បានសម្ដែងនូវការគោរពដឹងគុណដោយស្មោះចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលតែងតែយកចិត្តទុកដាក់ជាពិសេស ក្នុងការបណ្ដុះបណ្តាលធនធានមនុស្ស និង បានផ្តួចផ្តើមឱ្យមន្ទីរបង្កើតកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះឡើង គឺសម្រាប់អភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងដើម្បីយកទៅបំពេញការងារឱ្យបានល្អ ស្របតាម និន្នាការ នៃការរីកចម្រើននៃសម័យកាលបច្ចុប្បន្ន។ […]

ព័ត៌មានជាតិ

កម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើនៅទីលានតេជោ

ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានកីឡាករ កីឡាការិនីចូលរួម ចំនួន ៤៥០នាក់ ក្នុងនោះមានជនជាតិបរទេសចូលរួម ៦០នាក់ផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការរៀបចំកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ៖ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ជាព្រឹត្តការណ៍បង្ហាញឱ្យឃើញនូវការសហការណ៍គ្នារូបរួមគ្នា មិត្តភាព សាមគ្គីភាព ដែលបង្ហាញពីភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើននូវភាពជឿជាក់ប្រសិទ្ធភាព ធានាបានសុវត្ថិភាពខ្ពស់ប្រកបដោយចីរភាព ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ក្នុងការរួមចំណែកយ៉ាងធំធេងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ មកសម្រាកលំហែកម្សាន្តឱ្យបានច្រើនកុះករក្នុងខេត្តព្រះសីហនុ យើងក៏សង្ឃឹមផងដែរថា ព្រឹត្តិការណ៍នេះ គឺជាសារមួយជូនដល់ប្រជាពលរដ្ឋឱ្យចេះស្វែងយល់ពីអត្តប្រយោជន៍ នៃធនាគារក្នុងសង្គមរស់នៅ […]

ព័ត៌មានជាតិ

  អ្នកសារព័ត៌មានមួយរូបត្រូវបានព្រះរាជអាជ្ញាឃុំខ្លួនហើយដោយមានការប្ដឹងពីក្រុមបើកល្បែងស៊ីសងអនឡាញន៏ នៅថ្ងៃទៅ ២៩ ខែតុលា ឆ្នាំ២០២៣ នេះ បន្ទាប់ពីក្រុមអ្នកបើកល្បែងស៊ីសងបានប្រើហិង្សានិងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកសារព័ត៌មានរូបនោះរួចមក។

ព័ត៌មានជាតិ

មហាជន សំណូមពរទៅដល់ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(បញ្ជាល់មាន់)តាមអនឡាញ មួយកន្លែងនៅក្នុង ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ផងទាន.!។

ខេត្តកណ្តាល ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឲ្យដឹងថា! មានទីតាំងល្បែង(បញ្ជាល់មាន់)តាមអនឡាញ នៅក្រោមគាល់ស្ពាន ត្រើយខាងលិច មួយកន្លែងស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កំពុងដំណើរការបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យថា! ទីតាំងបនល្បែងខុសច្បាប់មួយនេះ ជាកន្លែងឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ.!។ ប្រភពដដែលបានបន្តទៀតថា! បានទីតាំងល្បែង(បញ្ជាល់មាន់)តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បើកឲ្យក្រុមញៀនល្បែងចូលលេងបានដោយរលូន គ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ! ព្រោះ ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ពួកគេផងក៏មិនដឹង? .!។ ទីតាំងបនល្បែង(បញ្ជាល់មាន់)តាមអនឡាញ នៅត្រង់ចំណុចក្រោមគាល់ស្ពាន ត្រើយខាងលិច មួយកន្លែងក្នុងភូមិសាស្ត្រខាងលើ ឃើញក្រុមញៀនល្បែងនាំគ្នាចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ឲ្យមានការព្រួយបារម្ភ សុវត្ថិភាព គ្រួសារ និងភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា […]