ព័ត៌មានជាតិ

ក្រុមការងារពត៌មានប្រចាំខេត្តឧត្តរមានជ័យនាំយកអំណោយមនុស្សធម៌ជូនដល់ស្ត្រីម៉េម៉ាយម្នាក់ពិការជើងទាំង២ត្រឹមភ្លៅដោយសារតែជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៏ចំនួនពីរដងលើកទី១ត្រាក់ទ័របុកហើយលើកទី២ឡានថៃបុក

(ឧត្តរមានជ័យ)នារសៀលថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះក្រុមការងារពត៌មានប្រចាំខេត្តឧត្តរមានជ័យជាច្រើនរូបបាននាំយកអំណោយមនុស្សធម៌មានដូចជាអង្គរ ទឹកសុទ្ធ ទឹកត្រី ទឹកសុីអុីវ សារ៉ុង រួមទាំងថវិការមួយចំនួនទៅជូនដោយផ្ទាល់ដល់លំនៅឋានផ្ទះស្ត្រីម៉េម៉ាយម្នាក់ត្រូវពិការជើងទាំង២ត្រឹមភ្លៅអង្គុយលើរទេះរុញដោយសារតែជួបនៅអកុសល្យក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ចំនួន២ដង លើកទី១ក្នុងឆ្នាំ២០១៨ត្រូវត្រាកទ័របុកបណ្តាលឲ្យកាត់ជើងស្តាំម្ខាង ដោយឡែកបន្ទាប់មកទៀតនៅលើកទី២នៅឆ្នាំ២០២៣ត្រូវឡានថៃសណ្តោងរុឺម៉កដឹកដំឡូងមីបុកពីក្រោយបណ្តាលឲ្យកាត់ជើងឆ្វេងម្ខាងទៀតធ្វើឲ្យគាត់អង្គុយលើរទេះរុញរហូតដល់សព្វថ្ងៃ ។ បើតាមប្រភពពីស្ត្រី មេម៉ាយពិការជើងទាំងសងខាងមានឈ្មោះនឿនសុជាភេទស្រីអាយុ២៨ឆ្នាំគ្រោះរស់នៅភូមិបន្ទាត់បោះ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យបានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ខែតុលាឆ្នាំ២០២៣ថា មូលហេតុដែលគាត់ពិការអង្គុយនៅលើរទេះរុញនេះមកពីគាត់ជួបនូវឧប្បហេតុគ្រោះថ្នាក់ចរាចរណ៏ចំនួន២លើ ករណីទី១ត្រូវត្រាក់ទ័របុកនៅចំណុចពងទឹកខណ:ពេលគាត់ជិះម៉ូតូទៅសំរោងដើម្បីទិញឡានឲ្យកូនលេង ត្រូវពេទ្យកាត់ជើងស្តាំម្ខាង ករណីទី២ត្រូវឡានថៃសណ្តោងរុឺម៉កដឹកដំឡូងមីបុកនៅចំណុចសង្កាត់បុស្បូវ ខណ:នៅពេលគាត់ជិះម៉ូតូជូនបងស្រីយកម៉ូតូឲ្យគេនៅសំរោង ពេទ្យកាត់ជើងឆ្វេងម្ខាងទៀត។ គួររំលឹកថា បើយោងតាមការអះអាងពីស្ត្រីរងគ្រោះដែលពិការជើងខាងលើបានបញ្ជាក់បន្ថែមថា  ក្នុងករណីដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៏ចំនួន២លើនេះផងដែរ ដែលហេតុការនេះបានកើតឡើងដោយកាលពីអំឡុងឆ្នាំ២០១៨ម្តងក្រោយមកទៀត៥ឆ្នាំកន្លងមកទៀតកាលពីអំឡុងថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៣កន្លងមកនេះក៏ជួបគ្រោះថ្នាក់ម្តងទៀតធ្វើឲ្យគាត់មានវិបដិសារីនៅលើរទេះរុញអស់មួយជីវិតតែម្តង។ សូមជម្រាបថា  បើតាមការលើកឡើងពីស្ត្រីរងគ្រោះខាងលើ ចំពោះករណីដែលគាត់ជួបនូវបញ្ហាគ្រោះចំនួន២ដងនេះដែរ ខាងសមត្ថកិច្ចជំនាញចរាចរណ៏បានជួយអន្តរាគមន៏សម្របសម្រួលដោះស្រាយតាមនីតិវិធីច្បាប់ដោយគាត់ព្រមទទួលសំណងទាំង២លើក ដោយលើកទី១នៅឆ្នាំ២០១៨ភាគីខាងម្ចាស់ត្រាក់ទ័រសងថ្លៃព្យាបាលជំងឺជាទឹកប្រាក់ចំនួន៤៥០០ដុល្លារ(បួនពាន់ប្រាំរយដុល្លារអាមេរិច)តែខាងប៉ូលីសគេយក១០០០ដុល្លារហើយគាត់ត្រូវពេទ្យកាត់ជើងស្តាំម្ខាង។ លើកទី២កាលគាត់ជួបគ្រោះថ្នាក់ចរាចរណ៏ម្តងទៀតនៅថ្ងៃទី១៩កុម្ភ:ឆ្នាំ២០២៣កន្លងទៅប៉ុន្មានខែមកនេះខាងភាគីក្រុមហ៊ុនឡានថៃសណ្តោងរុឺម៉កដឹកដំឡូងមីបុកធ្វើគេសងថ្លៃព្យាបាលជំងឺចំនួនទឹកប្រាក់១៣មុឺនបាតពីព្រោះថាគាត់ត្រូវកាត់ជើងឆ្វេងម្ខាងទៀត។

ព័ត៌មានជាតិ

កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់បាញ់កាំភ្លើង នៅប្រទេសវៀតណាម និងបន្តប្រឡងប្រជែង ដើម្បីជាប់ឈ្មោះជាបេក្ខភាពឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន នៅប្រទេសថៃ នាពេលខាងមុខ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកនូវថវិកាឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៣នាក់ ជាចំណងដៃមុនចេញដំណើរ និងបានជូនពរសូមឲ្យក្រុមបាញ់កាំភ្លើងទាំង ០៣នាក់ ចេញទៅហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការប្រឡង ផងដែរ៕

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ ព្រមទាំងសន្យាថានឹងធានារ៉ាប់រងការចំណាយជូនប្រពន្ធលោក ដែលងងឹតភ្នែក ទៅពិនិត្យ និងព្យាបាលភ្នែកផងនោះ នៅពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនប្រពន្ធលោក ម៉ែន មក់រ៉ុន ទៅជួបពិនិត្យ និងទទួលការវះកាត់ព្យាបាលភ្នែកដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។ បន្ទាប់មក នៅព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ […]