ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង

ក្រុងកោះរ៉ុង-អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ដែលបច្ចុប្បន្នវត្តគិរីជលសាកោះរ៉ុង បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៅតាមព្រះពុទ្ធសាសនា។ បច្ចយ័របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានប្រគេនព្រះសង្ឃវត្តគិរីជលសាកោះរ៉ុង តាមរយៈ កងការពារកោះរ៉ុងលេខ១ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តគិរីជលសាកោះរ៉ុង ព្រះនាម ព្រះទេពសោភ័ណ ភារ រ៉ាវី បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ💐💐៕

ព័ត៌មានជាតិ

បុរសម្នាក់បាន​..ស្លា..ប់​..ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

បុរសម្នាក់បាន​..ស្លា..ប់​..ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខណៈពេល​ជិះ​ម៉ូតូ​SCOOPY ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HZ-2042.!!.ធ្វេី​ដំណេីរតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទិស​ដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​លឿន​បុក​ជាមួយ​ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ កំពត​ 1E-6415 ជិះ​ឌុប​គ្នា​បញ្រ្ចាស់​ផ្លូវ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំងពីរ​ រីឯ​ម្ចាស់​ម៉ូតូ​SCOOPY ស្លាប់។ ហេតុការណ៍​​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​ សង្កាត់​ទឹកថ្លា​​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៩:១០នាទី​យប់​ ថ្ងៃទី០៣ ខែតុលា​​​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​ម៉ូតូ ទាំង​ពីរ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ រីឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២៣!

ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ […]