ព័ត៌មានជាតិ

កុមារា អេង ឆៃហុង អាយុ១៣ឆ្នាំសិស្ស ថ្នាក់ទី៧ វិទ្យាល័យ ទឹកផុស ខេត្តកំពង់ឆ្នាំង បាននិយាយអ្វីខ្លះអំពីបរិស្ថាន …

កុមារា អេង ឆៃហុង អាយុ១៣ឆ្នាំសិស្ស ថ្នាក់ទី៧ វិទ្យាល័យ ទឹកផុស ខេត្តកំពង់ឆ្នាំង បាននិយាយអ្វីខ្លះអំពីបរិស្ថាន …

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈាមស្រែកស្បែកហៅ​ ៖​ ចាប់បានហេីយប្តីដែលអាករសម្លាប់ប្រពន្ធនិងកូន

ភ្នំពេញៈ​ ឈាមស្រែកស្បែកហៅ​ សមត្ថកិច្ចចាប់បានហេីយបុរសដែលកាប់សម្លាប់ប្រពន្ធ​ និងកូន​ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ នៅថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៣។ ករណីឃាតកម្មសម្លាប់ប្រពន្ធនិងកូន​ បានកេីតឡេីងកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ ពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យជាប្តីឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ​កម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះជាប្រពន្ធឈ្មោះឃឿន ស្រីវលក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ ចំណែកកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុ​ ២ឆ្នាំ។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីក្រោមឱវាទ រួមគ្នាជ្រះថ្លាកាន់បិណ្ឌ នៅវត្តព្រះបារមីវង្កតបុរី!

ក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តជ្រះថ្លារួមគ្នា ប្រគេននូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ។ វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ […]

ព័ត៌មានជាតិ

បទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni)

ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ​២០២៣ នៅសាកលវិទ្យាល័យការពារជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត៕

ព័ត៌មានជាតិ

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន ក្នុងស្រុក ចំនួន ២៨អង្គភាព

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន ក្នុងស្រុក ចំនួន ២៨អង្គភាព