ព័ត៌មានជាតិ

ភោជនីយដ្ឋាន ភូមិរីករាយ ចូលរួមអនុវត្ដយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ…

សៀមរាប៖ ក្រោយពីទទួលបានការផ្សព្វផ្សាយ យុទ្ធនាការកាត់បន្ថការប្រើប្រាស់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលជាផែនការយុទ្ធសាស្ដ្រដំណាក់កាលដំបូង របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដាក់ចេញឱ្យអនុវត្ដកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺពិតជាមានការការចូលរួមជាច្រើនកុះករ តាមបណ្ដា សាលារៀន និងទីកន្លែងផ្សេងៗ ទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាមិញ ក៏មានឃើញភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប មានឈ្មោះថាភោជនីយដ្ឋាន “ភូមិរីករាយ” ក៏បានចូលរួមអនុវត្ដនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងបរិវេណភោជនីយដ្ឋានរបស់ខ្លួនផងដែរ ដោយមានការស្ម័គ្រចិត្ដ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងអំពីយុទ្ធនាការដែលដាក់ចេញដោយក្រសួងបរិស្ថាន ព្រមទាំងចូលរួមផ្សព្វផ្សាយបន្ដ នូវយុទ្ធនាការនៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកជូនអតិថិជន ឬ ភ្ញៀវ ដែលមកកម្សាន្ដនៅភោជនីយដ្ឋាន ភូមិរីករាយ ក្រោមពាក្យស្លោកពីរឃ្លា “យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា” និង “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ លោក ឆាត វណ្ណឆា ម្ចាស់ភោជនីយដ្ឋានភូមិរីករាយ បានចូលរួមប្ដេជ្ញាជាមួយក្រសួងបរិស្ថាន ក្នុងការផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបាន ភ្ជាប់នូវឈ្មោះទីតាំងកញ្ចុះមួយកន្លែងជាគំរូ មានឈ្មោះថា “ផ្ទះបរិស្ថាន” […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណខណ្ឌព្រះសព ចៅអធិការវត្តឱង្ការាម

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះសពព្រះចៅអធិការវត្តឱង្ការាម មាស ចំរើន ដែលបានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៤វស្សា ដោយរោគគាពាធ ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ក្នុងពិធីនេះមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកនាយករងទីចាត់អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកស្អាង និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ៕

ព័ត៌មានជាតិ

ពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ នៅសាលាស្រុកចន្រ្ទា ។ សូមជម្រាបជូនថា​ គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុកចន្រ្ទា សរុបមានចំនួន ៣១គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៥គម្រោង ស្មើនឹង ១៦.១២% ។ ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានថវិកាគាំទ្រ សរុបមានចំនួន ១០៩គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៨៥គម្រោង ស្មើនឹង ៧៧.៩៨% (គាំទ្រក្នុងគម្រោង ចំនួន ៤៣គម្រោង ស្មើនឹង ៥០.៥៩% និងគាំទ្រក្រៅគម្រោង ចំនួន […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរឯកឧត្តម ជីវ កេង ក្នុងឱកាសត្រូវបានតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម ជីវ កេង ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម, តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែ មានភាពរីកចម្រើន ជាពិសេស ការបន្តសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត បម្រើឱ្យវិស័យយុត្តិធម៌ ជាពិសេសការរួមចំណែកក្នុងការដ្ឋានកែទម្រង់ វិស័យយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់ ‍«នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» និងធានាថែរក្សាបាននូវស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្ត របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ […]