ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ កម្លាំងរបស់យើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែមិនបានឈប់សម្រាកនោះទេ ថែមទាំងមានភារកិច្ចសំខាន់ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅបរិវេណទីបញ្ជាការខេត្ត។ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជារាងរាល់ឆ្នាំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌបងប្អូនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេមានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់កងកម្លាំងប្រដាប់អាវុធយើង មិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះយើងជាកងកម្លាំងត្រូវមានភារកិច្ច និងជាការលះបង់ និងស្មារតីក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងត្រូវមានភារកិច្ចមមាញឹកជាងមុន។ ទន្ទឹមនោះបង ប្អូនខាងអគ្គិភ័យក៏ត្រូវត្រៀមលក្ខណសម្បត្តិក្នុងការជួយអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើងឡើងដោយយថាហេតុណាមួយ ដោយសារការដុតទៀនធូបដោយការធ្វេសប្រហែស។ អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលិកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌនជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពិតហើយថា រដូវភ្ជុំជារដូវឈប់សម្រាកតែកងកម្លាំងរបស់យើងមានភារកិច្ចកាន់តែច្រើន ពិសេសខាងផ្នែកចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការអបរំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមចំណុចគោលដៅនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន នាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ចំនួន ៤វត្ត ក្នុងស្រុកសាលាក្រៅ នាឱកាសបិណ្ឌវេនទី១៤

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ចំនួន ៤វត្ត ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងឱកាសបិណ្ឌវេនទី១៤ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។ ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ ចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយនៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញប្រជាជនខ្មែរ និងជាអ្នកកាន់នូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗមានម្ហូប អាហារ នំ ចំណីជាដើម ទៅវេរប្រគេនដល់ព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណទៅដល់បុព្វការីជន អ្នកមានគុណ មាតា បិតា ជីដូន ជីតា ដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងវិញទៀតក៍ជាពេលវេលាដ៏ប្រសើរ […]

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ បង្ហាញពីភាពរីកចំរើនមួយចំនួនដែលជាវិស័យអទិភាពលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ជូនគណៈប្រតិភូវិនិយោគចិន ទីក្រុងស៊ិនជិន ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងវិនិយោគ

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ០២៣ បានបង្ហាញពីភាពរីកចំរើនមួយចំនួនដែលជាវិស័យអទិភាពលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ជូនគណៈប្រតិភូវិនិយោគចិន ទីក្រុងស៊ិនជិន ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងវិនិយោគ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោក ជា ស រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក ត័ង ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន អភិបាលក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ  លោក លោកស្រី ជា អគ្គនាយក នាយក, អ្នកគ្រប់គ្រង និងសហការី នៃបណ្តាក្រុមហ៊ុន សហគ្រាសមកពីទីក្រុងស៊ិនជិន អ្នកសារព័ត៌មានជាតិ អន្តរជាតិ នៅសណ្ឋាគារឆ្នៃឯករាជ្យ ខេត្តព្រះសីហនុ។ ថ្លែងក្នុងកិច្ចប្រជុំ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ រីករាយយ៉ាងក្រៃលែង ដោយបានធ្វើបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូទីក្រុងស៊ិនជិ ក្នុងកិច្ចប្រជុំពិភាក្សា […]