ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានរដ្ឋបាល សរុប លោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ព្រមទាំងលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។ ថ្លែងក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានមានប្រសាសន៍ក្នុងអង្គប្រជុំ អំពីធាតុចូលពីនាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈមជាគន្លឹះ នៃការអនុវត្តការងាររបស់អង្គភាព រយៈពេល ៥ឆ្នាំកន្លងមក ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត កំណត់ចក្ខុវិស័យ គោលបំណង និងគោលដៅសម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ (២០២៤-២០២៨) ដើម្បីបញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ៕  

ព័ត៌មានជាតិ

កិច្ចប្រជុំអនុគណៈកម្មការរៀបចំសោភ័ណភាព សុខាភិបាល អនាម័យ និងបរិស្ថាន​ នៃគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ​ អកអំបុក

ព្រឹកថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៣​ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំអនុគណៈកម្មការរៀបចំសោភ័ណភាព សុខាភិបាល អនាម័យ និងបរិស្ថាន​ នៃគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ​ អកអំបុក​ ដែលដឹកនាំដោយលោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ និងជាប្រធានអនុគណៈកម្មការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត​ និងមានការចូលរួមពីនាយករងរដ្ឋបាល​ នាយកទីចាត់ការ​ តំណាង​មន្ទីរ​ អង្គភាព​​ និងមន្ត្រីពាក់ព័ន្ធ​។ បន្ទាប់ស្តាប់សេចក្តីរាយការណ៍​សង្ខេប​ និងពិភាក្សាគ្នារួចមក​ លោក​ យុន​ លីនណេ​ បានណែនាំដល់សមាជិកគណៈកម្មការទាំងអស់ត្រូវរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានរួចរាល់​ ដេីម្បីត្រៀមរាយការណ៍ក្នុងអង្គប្រជុំរបស់គណៈកម្មការ។​ ជាមួយគ្នានោះផងដែរ​ លោកក៏បានណែនាំដល់ក្រុមការងាររៀបចំអនុគណៈកម្មការនេះ ឱ្យរៀបចំផែនការ និងអនុវត្តផែនការត្រួតពិនិត្យ និងជួសជុលលម្អ រៀបចំតុបតែងភ្លើងគោម ភ្លើងបំភ្លឺ សាធារណៈតាមដងផ្លូវ និងការលម្អសោភ័ណភាពផ្សេងៗនៅតាមដងស្ទឹងសៀមរាប ស្ពាន សួនច្បារ និងតាមទីសាធារណៈនានា​ ត្រូវសហការរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មនានា​ រៀបចំផែនការប្រមូល ដឹកជញ្ជូន និងសំអាតសំរាមឱ្យបានជាប់ជាប្រចាំ ធានាបាននូវសោភ័ណភាព និងបរិស្ថានល្អនៅទីកន្លែងប្រារព្ធពិធីតាមដងផ្លូវសាធារណៈ សួនច្បារ ក៏ដូចជានៅក្នុងក្រុងទាំងមូល​ រៀបចំបង្គន់អនាម័យនៅទីកន្លែងប្រារព្ធពិធីសំខាន់ៗ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

#សាររបស់ #នស្សិត នៃ #វទ្យាស្ថាន ជាតិ កសិកម្មព្រែកលៀប បានរៀបរាប់ពីស្ថានភាព របស់ខ្លួនកំពុងចុះកម្មសិក្សានៅប្រទេស អ៉ីស្រាអែល ក្នុងអំឡុងពេលមានបញ្ហាផ្ទុះ #សងរ្គាម រវាងប្រទេស #អស្រាអែល និង #បាលេស្ទិន ក្នុងការជម្លៀសពីតំបន់គ្រោះថ្នាក់ #ទៅតំបន់ដែលមានសុវត្តភាព ។

#សាររបស់ #នស្សិត នៃ #វទ្យាស្ថាន ជាតិ កសិកម្មព្រែកលៀប បានរៀបរាប់ពីស្ថានភាព របស់ខ្លួនកំពុងចុះកម្មសិក្សានៅប្រទេស អ៉ីស្រាអែល ក្នុងអំឡុងពេលមានបញ្ហាផ្ទុះ #សងរ្គាម រវាងប្រទេស #អស្រាអែល និង #បាលេស្ទិន ក្នុងការជម្លៀសពីតំបន់គ្រោះថ្នាក់ #ទៅតំបន់ដែលមានសុវត្តភាព ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខេត្តកំពង់ស្ពឺបន្តផ្អាកចរាចរណ៍រថយន្តធន់ធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨

អាជ្ញាធរខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បន្តផ្អាកចរាចរណ៍រថយន្តធន់ធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម៥១-៥២ ក្នុងស្រុកគងពិសី បន្ទាប់ពីស្ថានភាពទឹកជំនន់នៅមិនទាន់ថមថយ និងប៉ះពាល់ដល់ឃុំចំនួន៣ ស្មើនឹងប្រជាពលរដ្ឋចំនួនជិត៤០០គ្រួសារ..