ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ជាមួយនឹងក្រុមការងារ Resilient Urban Centers and Surround (RUCas)

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ជាមួយនឹងក្រុមការងារ Resilient Urban Centers and Surround (RUCas) ដើម្បីពិភាក្សាគ្នាបន្ថែមពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងបាត់ដំបង ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយអាកាសធាតុដោយកម្ដៅ និងទឹកជំនន់ក្នុងក្រុងបាត់ដំបង ។ គម្រោងRuCas មានគោលបំណងកែលម្អតម្លៃដែលបង្កើតដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយការរួមបញ្ចូលកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដោយផ្សារភ្ជាប់ជាមួយនឹងធម្មតា ដើម្បីកែប្រែទីក្រុងឱ្យកាន់តែមានភាពបៃតង និងកាត់បន្ថយកម្ដៅដោយសារអាកាសធាតុបានមួយកម្រិតទៀត ។ កន្លងមក ក្រុមការងារRucas បានសហការជាមួយក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង ក្នុងការចុះសិក្សាស្រាវជ្រាវ ស្វែងយល់ពីគម្រោងដែលកំពុងដំណើរការដើម្បីបង្កើតសួនច្បារមាត់ស្ទឹងថ្មីមួយ ដើម្បីឱ្យមានលំនឹងច្រាំងស្ទឹងដែលកន្លងមករងផលប៉ះពាល់ដោយការបាក់ស្រុត និងទឹកហូរខ្លាំង ៕

ព័ត៌មានជាតិ

លោកជំទាវអភិបាលខេត្តប៉ៃលិន ចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ត និងសួរសុខទុក្ខអ្នកជំងឺ ខណ:ដែលអ្នកជំងឺទូទៅ និងអ្នករបួសដោយករណីគ្រោះថ្នាក់ផ្សេងៗ ស្ទើរហៀរបន្ទប់

ខេត្តប៉ៃលិន ៖ ដើម្បីឱ្យដឹងច្បាស់ថា មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនត្រូវបានរៀបចំស្អាតប៉ុណ្ណា និងក្រុមគ្រូពេទ្យបម្រើការនៅទីនោះមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺយ៉ាងណា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹងនាំក្រុមការងារចុះពិនិត្យ និងសំណេះសំណាល សួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងដេកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអ្នកជំងឺទូទៅ អ្នកទទួលរងគ្រោះថ្នាក់ចរាចរណ៍ កុមារ និងម្ចាស់ចាស់ដែលកើតជំងឺគ្រុនឈាម បានសម្រាកនៅក្នុងបន្ទប់មន្ទីរពេទ្យយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ យកការយកចិត្តទុកដាក់ទៅលើអ្នកជំងឺទូទៅ អ្នករងរបួសដោយករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងកុមារតូចៗ ដែលកំពុងទទួលរងការផ្ទុះជំងឺគ្រុនឈាមក្នុងខេត្តប៉ៃលិន ចាប់តាំងពីប៉ុន្មានខែចុងក្រោយនេះ ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលអគារមន្ទីរពេទ្យ និងបានណែនាំក្រើនរំលឹកដល់ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនថា ត្រូវតែសង្គ្រោះអ្នកជម្ងឺជាមុនសិន ចាំបំពេញឯកសារតាមក្រោយ ដោយមិនត្រូវសួររកថវិកាឱ្យបង់ថ្លៃសេវាជាមុននោះឡើយ ព្រោះជីវិតមនុស្សមានសារ:សំខាន់ជាងអ្វីៗទាំងអស់។ ម្យ៉ាងវិញទៀត ក្រុមគ្រូពេទ្យ ត្រូវតែគោរពក្រុមសីលធម៌ វិជ្ជាជីវ:របស់ខ្លួនឱ្យបានល្អ ទោះបីជាហត់នឿយយ៉ាងណា ក៏មិនត្រូវនិយាយទៅកាន់អ្នកជំងឺតាមបែបក្រអឺតក្រទមនោះទេ។ ហើយគ្រូពេទ្យ ត្រូវតែយកចិត្តទុកដាក់មើលអ្នកជំងឺគ្រប់ប្រភេទដោយមិនរើសអើងឬប្រកាន់វណ្ណ: មាន ឬក្រឡើយ ព្រោះតួនាទីរបស់គ្រូពេទ្យ គឺជាអ្នកសង្គ្រោះជីវិតរបស់មនុស្ស […]

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ៖ ការពន្លឿនការចេញប្លង់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ និងការកំណត់នីតិវិធីសមស្រប ដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាត គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសុខសុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់៖ នេះជាការលេីកឡេីងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់ក្នុងកិច្ចប្រជុំក្រុមការងារចុះវាយតម្លៃសំណង់ សម្រាប់ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ក្រុងសំពៅពូន​ ក្រុងបាវិត​ ក្រុងប៉ោយប៉ែត​ និងក្រុងព្រះសីហនុ​ នៅថ្ងៃទី១៦ តុលា​ ឆ្នាំ២០២៣​ ។