ព័ត៌មានជាតិ

ក្រសួងបរិស្ថានចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ឯកឧត្តមអ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបាន និងបន្តជំរុញនូវយុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ចេញនូវវិធានការ៤ចំណុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ ១. បញ្ចប់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសជំរុញការអនុវត្តច្បាប់១០០%។ ២. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ។ ៣. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបង្ក្រាបបទល្មើស។ ៤. ជំរុញការស្ដារ និងដាំដើមឈើឡើងវិញដើម្បីពង្រីកគម្របព្រៃឈើ ឲ្យបាន ៦០% នៅឆ្នាំ ២០៥០ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអោយដឹងថា «ការ​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង និង​បញ្ចប់​វប្បធម៌ ធ្វើ​កិច្ចសន្យា ហើយ​ដោះ​លែង គឺជា​ការ​មិន​គោរព​ច្បាប់​»។ ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ កាលពីថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អោយដឹងថា គ្រប់​ករណី​ប្រព្រឹត្តិ​បទល្មើស​ទាំងឡាយ ឲ្យ​តែ​ចាប់​បាន គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ចសន្យា ហើយ ដោះ​លែង​នោះ​ទេ គឺ​ត្រូវ​តែ​កសាង​សំណុំរឿង និង​ដាក់​បន្ត​ទៅ​តុលាការ ជា​ដាច់ខាត ហើយ​ប្រសិនបើ​ករណី​ទាំងនោះ មាន​ពាក់ព័ន្ធ​នឹង​កត្តានយោបាយ សូម​ផ្តល់​ព័ត៌មាន និង​សិទ្ធិ​ទុក​ជូន​ឯកឧត្តម​ជា​អ្នក​សម្រេច​។ ​ការ​អនុវត្ត​ភារកិច្ច កាតព្វកិច្ច​របស់​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​បាន​ត្រឹមត្រូវ ហ្មត់ចត់ […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្តាមេដឹកនាំ នៃប្រទេសដែលអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ អញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន

នៅព្រឹកថ្ងៃទី១៨តុលា ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្ម ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែល អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានទទួលនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកជំទាវ ផឹង លីយ័ន ភរិយា ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ស៊ី ជីនពីង។ សូមបញ្ជាក់ថា​ សារមន្ទីរសិល្បៈ និងសិប្បកម្មជាតិចិនមានទីតាំងនៅជាប់ឧទ្យានព្រៃអូឡាំពិកនៅភាគខាងជើងទីក្រុងប៉េកាំង ៕

ព័ត៌មានជាតិ

រយ:ពេល៣ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវជាតិមកខេត្តក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យឆ្នាំ២០២៣មានចំនួន១៣.៦៩៦នាក់កើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំចាស់កន្លងទៅឆ្នាំ២០២២

(ឧត្តរមានជ័យ)ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយ:ពេល៣ថ្ងៃមានភ្ញៀវជាតិមកលេងកំសាន្តនៅតាមតំបន់ទេសចរណ៏ក្នុងខេត្តឧត្តរមានជ័យឆ្នាំ២០២៣មានចំនួន១៣.៦៩៦នាក់(ដប់បីមុឺនប្រាំមួយរយកៅសិបប្រាំមួយនាក់)កើនឡើង២៦ភាគរយបើធៀបនឹងក្នុងអំឡុងឆ្នាំ២០២២កន្លងទៅនេះបើយោងតាមរបាយការណ៏មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យបានឲ្យដឹងនៅថ្ងៃអាទិត្យទី១៦ខែតុលាឆ្នាំ២០២៣ម្សិលមិញថា ស្ថិតិភ្លៀវទេសចរណ៏មកលេងកំសាន្តតាមគោលដៅទេសចរណ៍សំខាន់ និងវត្តអារាម នាឱកាសឈប់សម្រាកក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣នេះ។ លោកស្រីធិននីមុន្នីរស្មីប្រធានមន្ទីរទេសចរណ៏ខេត្តបានបញ្ជាក់ប្រាប់នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣បន្ថែមថា ភ្ញៀវជាតិ មានចំនួន សរុប 13,696 នាក់ បើប្រៀបធៀបនិងឆ្នាំ2022 មានចំនួន 10,898 នាក់ មានអត្រាកើនឡើង 26%។ សម្រាប់ភ្ញៀវអន្តរជាតិ មានចំនួន សរុប 155 នាក់ បើប្រៀបធៀបនិងឆ្នាំ2022 មានចំនួន 113នាក់ មានការកើនឡើង 37%។ គួររំលឹកថា សម្រាប់ខេត្តឧត្តរមានជ័យមានរមនីយដ្ធានកំសាន្តសំខាន់ចំនួន១០កន្លែង តំបន់ធម្មជាតិរូងដែកសង្ឃរុក្ខវ័ន្ត ផ្ទះតាម៉ុក តំបន់ធម្មជាតិរលួសធំ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ធម្មជាតិទឹកធ្លាក់ថ្មដាអូរទឹកខៀវ តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពតខៀវសំផន ទឹកធ្លាក់ក្បាលទន្សោង  សួនកម្សាន្តអូរព្រាល សួនលំហែរជើងភ្នំជប់គគីរ និងកន្លែងរមនីយដ្ធានតាមប្រាសាទបុរាណ ទំនប់បង្ហៀរ ដីដុះ តាមផ្លូវយុទ្ធសាស្ត្រជាច្រើនផ្សេងៗទៀត។ សូមជម្រាបថា តំបន់ទេសចរណ៏ក្នុងខេត្តឧត្តរមានជ័យចំពោះបងប្អូនប្រជាពលរដ្ធធ្វើដំណើរពីបណ្តាខេត្តផ្សេងៗភាគច្រើនមកលេងកំសាន្តនិងធ្វើដំណើរឆ្លងកាត់មិនថាថ្ងៃបុណ្យទាននោះទេនិយាយរួមមានរហូតមិនចេះដាច់ឡើយ។លើសពីនេះទៅទៀតសម្រាប់ខេត្តឧត្តរមានជ័យមានព្រំប្រទល់ជាប់គ្នានឹង៣ខេត្ត  មានដូចជាខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ហើយលើសពីនេះទៀត ខេត្តឧត្តរមានជ័យមានច្រកចំនួន៣បន្ថែមទៀត មានច្រកជប់គគីរ ច្រកអន្តរជាតិអូរស្មាច់ ច្រកអន្តរជាតិជាំសាងុាំ ឈមជាមួយខេត្ត បីខ្មែរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្ម សម្លាប់សង្សានៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅក្រុងបាវិត ខេត្តស្វាយរៀង

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ ម៉ោងប្រហែល ១៩:៣០នាទី មានករណីឃាតកម្មមួយកើតឡើង បង្កដោយឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (សង្សារជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំបិតបុង័តោ កាប់ទៅលើសម្លាប់ទៅលើឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក […]