ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅកណ្តាលក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ តាមអំណាចតុលាការ

(បាត់ដំបង) កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនិងមានការសម្របសម្រួលនីតិវីធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្មគឹតទុកជាមុន។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងខេត្តបាត់ដំបង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៥និង១៥ នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅភូមិអូរបាក់ត្រា […]

ព័ត៌មានជាតិ

មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខសមាជិក មានជំងឺពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ជា កាណាន់ សមាជិកអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យ​ផ្សារទួលគោក។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌទួលគោក ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២លានរៀល, ទឹកសុទ្ធ ៤កេស, ទឹកដោះគោឆៅ ២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត និងលោកជំទាវ​ ដួងវណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក​ជូនដល់អតីតយុទ្ធជន និវត្តន៍ជនចំនួន ៤០០គ្រួសារនៅស្រុករមាសហែក

នៅព្រឹកថ្ងៃព្រហស្បតិ៍៥កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកជំទាវ​ ដួង​ វណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការជីកប្រឡាយ​ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក​ជូនដល់អតីតយុទ្ធជន និវត្តន៍ជនចំនួន ៤០០គ្រួសារ ដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន​ ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។