ព័ត៌មានជាតិ

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ បានសម្តែងនូវការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាននៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបង្កើតជា Platform រួមមួយសម្រាប់ធ្វើការផ្សព្វផ្សាយកិច្ចការនេះឱ្យកាន់តែទូលាយ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយក្រសួងបរិស្ថាននៅលើវិស័យសមុទ្រនេះបន្ថែមទៀត។

ព័ត៌មានជាតិ

រដ្ឋបាលស្រុកកំពង់លែង សូមជូនដំណឹង ស្ដីពីពិធីប្រណាំងទូក នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាន នគរបាល និងការប្រគុំតន្ត្រីស្រុកស្រែ នៅស្រុកកំពង់លែង

រដ្ឋបាលស្រុកកំពង់លែង សូមជម្រាបជូនដំណឹងដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទូទៅ ស្រុកកំពង់លែងទាំងអស់មេត្តាជ្រាប៖ រដ្ឋបាលស្រុកបានរៀបចំ ពិធីប្រណាំងទូក និងមានការប្រគុំតន្រ្តីស្រុកស្រែលេងកម្សាន្ត នៅពេលយប់ ចាប់ពីថ្ងៃទី ២០ ដល់ ២៥ ខែ តុលា ឆ្នាំ២០២៣ សូម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ក្រៅស្រុក ចូលរួមក្នុងការប្រកួតប្រណាំងទូក (ទូកចែវ ទូកស្មាច់ ទូកខ្ទះ) ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ១០ កើត ដល់ថ្ងៃ ពុធ ១១ កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ដល់ទី២៥ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៧.៣០ព្រឹក នៅមាត់ទន្លេមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ។ ដើម្បីញាំងអោយពិធីប្រណាំងទូក និងការប្រគុំតន្ត្រីស្រុកស្រែ នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម រដ្ឋបាលស្រុក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ហេង ជា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២-ឈ្មោះ ហួន ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ […]

ព័ត៌មានជាតិ

រថយន្តប្រភេទដឹកទំនិញ បុកពីក្រោយរថយន្តហុីយ៉ុនដាយ បណ្តាលអោយរងការខូចខាត ខណដែលតៃកុងភ័យភ្នែក ស

ភ្នំពេញ÷ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសម្នាក់បេីករថយន្ត​ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ​ 2O-9732 ក្នុង​ទិសដៅ​ពី​ជេីងទៅត្បូង បានបុកគ្នាជាមួយរថយន្ត​ Hyundai H1 ពាក់ស្លាកលេខ ភ្នំពេញ​ 2AX-5781 ពីក្រោយ​បណ្ដាលរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ។ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹងកេងកង​ទី២​ ខណ្ឌ​បឹងកេងកង​​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១:៥០នាទីរំលងអាធ្រាត្រ​​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២៣។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារទាំងអស់ ត្រូវគិតគូររៀបចំអភិវឌ្ឍន៍ និងកំណត់សក្តានុពលតំបន់ឆ្នេរ ទៅតាមតំបន់ឱ្យបានច្បាស់លាស់ បង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ចទាំងមូល

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារទាំងអស់ ត្រូវគិតគូររៀបចំអភិវឌ្ឍន៍ និងកំណត់សក្តានុពលតំបន់ឆ្នេរ ទៅតាមតំបន់ឱ្យបានច្បាស់លាស់ បង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ចទាំងមូល។ —————————— #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC #តបនឆ្នេរ #ក.អ.ក #សមទរ #ធមមជាតិ #រៀបចំដែនដី #សណង

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយៈទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយ និងរដ្ឋាករជ្រៃធំដែររឺទេ?

្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយៈទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយ និងរដ្ឋាករជ្រៃធំដែររឺទេ?