ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២២ របស់ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ចើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២២ របស់ខេត្តកណ្តាល ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ សមាគម សិប្បកម្ម អាជីវកម្មជាង៨០នាក់។ ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ផល សុជាតិ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បំរើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា ភូមិ១ផលិត ផល១ គឺជាចលនារស់រវើកមួយសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកណ្ដាល ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លៀងលាយឡំផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ៤ក្បាលស្លាប់ភ្លាមៗ

បាត់ដំបង÷ សត្វគោចំនួន៤ក្បាលត្រូវបានងាប់ភ្លាមៗដោយសាររន្ទះបាញ់ខណះដែលម្ចាស់ចងឲ្យស៊ីស្មៅនៅលើដីវាលមួយកន្លែងក្នុងភូមិសាស្ត្ត្រស្រុកបាណន់។ ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់អោយដឹងថា÷ ករណីរន្ទះបាញ់សម្លាប់សត្វរបស់កសិករអស់រហូតចំនួន៤ក្បាលនេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ម្ចាស់សត្វគោទាំង៤ក្បាលមានឈ្មោះ ស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅក្នុងក្រុមទី១៣ ភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់។ ពលរដ្ឋដដែលបន្តថា÷ មុនពេលកើតហេតុម្ចាស់សត្វគោខាងលើបានដឹកគោទៅចងដើម្បីស៊ីស្មៅនៅទីវាលចុងភូមិ លុះពេលរសៀលមេឃក៏ប្រែខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់ស្រោចមកលើសត្វគោទាំង៤ក្បាលបណ្តាលអោយងាប់ភ្លាមៗតែម្តង៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចូលគាស់ផ្ទះមន្រ្តីនគរបាលម្នាក់ លួចបានទ្រព្យសម្បត្តិ យ៉ាងច្រើន តែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៥នាក់

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងស្រាវជ្រាវឈានដល់បង្ក្រាបពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៣​ វេលាម៉ោង​០០និង​១៥នាទី នៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖ ១​- ឈ្មោះសេង ប៊ុនធឿន ហៅឈឹម​ ភេទប្រុស​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ​ផ្ទះជួលភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។ ២​- ឈ្មោះសៀន សីលា ហៅអាហួរ​ ភេទប្រុស​ មុខរបរ​ មិនពិតប្រាកដទីលំនៅ​ជាមួយគ្នា (មានសារធាតុញៀន)។ ៣- ឈ្មោះសោម ពិសិដ្ឋ ហៅ អាស្វិត ភេទប្រុស មុខរបររត់ម៉ូតូឌុប មានទីលំនៅ […]

ព័ត៌មានជាតិ

អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣”

កម្ពុជាមុនមានថ្ងៃនេះ 🕊️🇰🇭 ———————————- អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣” កិច្ចព្រមព្រៀងទីក្រុងប៉ារីស បង្កើតឡើងក្នុងគោលបំណង ដេីម្បីបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងជាដំណោះស្រាយរួម នយោបាយផ្សះផ្សា ក្នុងការអភិវឌ្ឍស្តារប្រទេសជាតិឡេីងវិញ។ យើងខ្ញុំសូមគោរពដឹងគុណយ៉ាងជ្រៀលជ្រៅ ជូនចំពោះឥស្សរជនទាំងអស់ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីចូលរួមចំណែកក្នុងដំណើរស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។ #ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា #សច្ចធម៌ប្រវត្តិសាស្ត្រ #កិច្ចព្រមព្រៀងទីក្រុងប៉ារីស #២៣តុលា #ក.អ.ក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join KampucheaMyHome

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទំនិញជាច្រើនប្រភេទដែលក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនតាមផ្លូវទឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រករបៀងព្រែកជ្រៃយ៉ាងគំហុក និងលើកដាក់លើរថយន្តដឹកចេញបន្តទៅលក់តាមបណ្ដារាជធានីខេត្ត ដោយមិនដឹងថារាល់ទំនិញទាំងនេះបានត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ដែររឺទេ?

ទំនិញជាច្រើនប្រភេទដែលក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនតាមផ្លូវទឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រករបៀងព្រែកជ្រៃយ៉ាងគំហុក និងលើកដាក់លើរថយន្តដឹកចេញបន្តទៅលក់តាមបណ្ដារាជធានីខេត្ត ដោយមិនដឹងថារាល់ទំនិញទាំងនេះបានត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ដែររឺទេ?…