ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣

ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣ ។ បទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំការងារ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃ២៤តុលា២០២៣។ ក្រៅពីនេះ ឧត្តមអភិបាលខេត្តព្រះសីហនុ ក៍បានណែនាំឲ្យសមត្ថកិច្ចចំរុះនិងអាជ្ញាធរពាក់ពន្ធ័ យកចិត្តទុកដាក់ធ្វើប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ បង្ក្រាបបទល្មើសចោរកម្ម និងបទល្មើសគ្រឿងញៀនជាដើម នាំយកជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆក់គេបានវាគ្រាន់ដល់គេដេញទាន់ទ្រមខ្លួនចឹង !

ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាស្កុបពី មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1JN-3771បានធ្វើសកម្មភាពឆក់ខ្សែកបុរសម្នាក់ក្នុងចំណោមពីរនាក់កំពុងជិះម៉ូតូមួយគ្រឿង បានសម្រេចត្រូវបានជនរងគ្រោះដេញចាប់បាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ១៧ នាទីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩៨ ចំណុចមុខខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីពេញ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងចាស់ដៃ រួចប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត៕

ព័ត៌មានជាតិ

រថយន្តក្រុងចំនួន១០គ្រឿងបានមកដល់ខេត្តឧត្តរមានជ័យហើយជាអំណោយរបស់រាជរដ្ធាភិបាលផ្តល់ជូនខេត្តសម្រាប់បំរើសេវាសាធារណ

(ឧត្តរមានជ័យ)ឡានក្រុងយ៉ាងថ្មីស្រឡាងចំនួន១០គ្រឿង ជាអំណោយរបស់រាជរដ្ធាភិបាល ផ្តល់ជូនរដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់បំរើសេវាសាធារណ:ក្នុងមូលដ្ធានខេត្តជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នេះរថយន្តថ្មីទាំង១០គ្រឿងបានមកដល់ក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យហើយ។ លោកជាពិសិទ្ធ នាយករដ្ធបាលសាលាខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣ថា ជំហ៊ានទី១ នៅចំពោះមុខរាជរដ្ធាភិបាល បានផ្តល់ប្រគល់អំណោយជារថយន្តក្រុងចំនួន១០គ្រឿងមករដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់បំរើសេវាសាធារណ: ក្នុងមូលដ្ធានខេត្តផ្ទាល់តែម្តង។ លោកនាយករដ្ធបាលបញ្ជាក់បន្ថែមថា រថយន្តទាំង១០គ្រឿងជាអំណោយរបស់រាជរដ្ធាភិបាលប្រគល់មករដ្ធបាលខេត្តគឺយើងទៅទទួលយកដោយផ្ទាល់នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុហើយឡាននេះទើបនឹងមកដល់នៅវេលាម៉ោង៣និង៣០ទាបភ្លឺហើយក្រុមការងារបស់រដ្ធបាលខេត្តបានរៀបចំទុកដាក់ឲ្យឡានឈប់ចតក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យជាបណ្តោះអាសន្នសិន។ សូមជម្រាបថា រថយន្ត១០គ្រឿងដែលរាជរដ្ធាភិបាលប្រគល់ជូនមកដល់រដ្ធបាលខេត្តឧត្តរមានជ័យចំនួន១០គ្រឿងនេះផងដែរ បានផលិតនៅក្រុមហ៊ុនប៉ូយ៉ុងគ្រុបនៃសាធារណរដ្ធកូរ៉េ ហើយរថយន្តទាំងអស់នេះនឹងផ្តល់សេវាដឹកជញ្ជូនសាធារណ: ជូនប្រជាពលរដ្ធនៅតាមមូលដ្ធានក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យផងដែរ។ឈឹម.កុសល។