ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូស្នងការច្បាប់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូស្នងការច្បាប់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន ឌឹកយ៉ុង អនុប្រធាន ស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង ភាគីទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំគណៈប្រតិភូអញ្ជើញដើរទស្សនាសមិទ្ធផលនានា ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនអំណោយអនុស្សាវរីយ៍ឲ្យគ្នា និងពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទស្នាល និងរីករាយបំផុត៕

ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគទៅដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនពលរដ្ឋខ្វះខាត

ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគមួយចំនួនធំមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនិងបន្ត អំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬអាចនៅប្រើបាន) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃ មិន អាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការ លំបាក ដូច្នេះកាយវិការ ដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាន៍បន្តថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]

ព័ត៌មានជាតិ

កិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ចំនួន០២កម្មវិធី៖ ១-ផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីអុំទូកក្រុងតាខ្មៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ២-ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងកម្លាំងវរសនាតូចនគរបាលការពារព្រំដែនលេខ ៦០៧ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗ ការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង ។ ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅបានដោយល្អប្រសើរ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ បានយកចិត្តដាក់បំផុត ក្នុងការបំពេញភារកិច្ចដ៏សំខាន់មួយនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ គួរបញ្ជាក់ថា ពិធីប្រណាំងទូក “ង” នៅខេត្តព្រៃវែង ធ្វើឡើងចាប់ពីថ្ងៃ ២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេ “ចុងប៉ម” ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៥៨ ទូក […]