ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ

នាថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យមានការជួបប្រជុំគ្នារយៈពេល ៣ ឬ៦ខែម្ដងដើម្បីបន្តពិនិត្យតាមដានលទ្ធផលលើគម្រោងនានាដែលបានស្នើសុំស្រាវជ្រាវ។ នេះបេីយោងទៅតាមកិច្ចប្រជុំរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ស្រាវជ្រាវនិងនវានុវត្តន៍នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

ពិធីបុណ្យកឋិនទាន នៅវត្តស្វាយជ្រំ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុង ពិធីបុណ្យកឋិនទាន នៅវត្តស្វាយជ្រំ ក្នុងសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ។ សូមជម្រាបថា បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុង ព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើ នៅពេលណា ក៏បានតាមចិត្តចង់ នោះឡើយ គឺមានរយៈកាល ទទួលកឋិនទានក្ដី និងរយៈកាល កឋិនទានក្ដី អាចធ្វើបាន តែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្តទាក់ទងនឹងបញ្ញើហាមឃាត់ បញ្ញើជាប់កម្រិតកំណត់ និងនីតិវិធីក្នុង ការសង្ស័យ និងទប់ស្កាត់ការចរាចរគ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ ជូនដល់បណ្ដារប្រតិបត្តិករបម្រើសេវាប្រៃសណីយ៍ ក្នុងខេត្តកណ្តាល ក្រោមអធិបតីភាពលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល។ លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាលមានប្រសាសន៍ថា៖ ដោយឃើញថា បច្ចុប្បន្ន បច្ចេកវិទ្យា នៅលើសកលលោក មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ជា ពិសេសនៅតាមបណ្តារប្រទេសជឿនលឿន ដូច្នេះតម្រូវអោយយើងទាំងអស់គ្ន ត្រូវតែមានការរៀនសូត្រជាប្រចាំ ដើម្បីបានយល់ដឹងអំពីអ្វីៗដែលកើតឡើងថ្មីៗ ជាបន្តបន្ទាប់ ទើបយើងអាចជាសផុតពីការរងគ្រោះនូវបញ្ហាផ្សេងៗបាន។ ក្នុងឱកាសដ៏វិសេសវិសាលនេះលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល បានសម្ដែងនូវការគោរពដឹងគុណដោយស្មោះចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលតែងតែយកចិត្តទុកដាក់ជាពិសេស ក្នុងការបណ្ដុះបណ្តាលធនធានមនុស្ស និង បានផ្តួចផ្តើមឱ្យមន្ទីរបង្កើតកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះឡើង គឺសម្រាប់អភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងដើម្បីយកទៅបំពេញការងារឱ្យបានល្អ ស្របតាម និន្នាការ នៃការរីកចម្រើននៃសម័យកាលបច្ចុប្បន្ន។ […]

ព័ត៌មានជាតិ

កម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើនៅទីលានតេជោ

ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ពិធីនេះប្រារព្ធធ្វើនៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានកីឡាករ កីឡាការិនីចូលរួម ចំនួន ៤៥០នាក់ ក្នុងនោះមានជនជាតិបរទេសចូលរួម ៦០នាក់ផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការរៀបចំកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ៖ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ជាព្រឹត្តការណ៍បង្ហាញឱ្យឃើញនូវការសហការណ៍គ្នារូបរួមគ្នា មិត្តភាព សាមគ្គីភាព ដែលបង្ហាញពីភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើននូវភាពជឿជាក់ប្រសិទ្ធភាព ធានាបានសុវត្ថិភាពខ្ពស់ប្រកបដោយចីរភាព ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ក្នុងការរួមចំណែកយ៉ាងធំធេងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ មកសម្រាកលំហែកម្សាន្តឱ្យបានច្រើនកុះករក្នុងខេត្តព្រះសីហនុ យើងក៏សង្ឃឹមផងដែរថា ព្រឹត្តិការណ៍នេះ គឺជាសារមួយជូនដល់ប្រជាពលរដ្ឋឱ្យចេះស្វែងយល់ពីអត្តប្រយោជន៍ នៃធនាគារក្នុងសង្គមរស់នៅ […]

ព័ត៌មានជាតិ

  អ្នកសារព័ត៌មានមួយរូបត្រូវបានព្រះរាជអាជ្ញាឃុំខ្លួនហើយដោយមានការប្ដឹងពីក្រុមបើកល្បែងស៊ីសងអនឡាញន៏ នៅថ្ងៃទៅ ២៩ ខែតុលា ឆ្នាំ២០២៣ នេះ បន្ទាប់ពីក្រុមអ្នកបើកល្បែងស៊ីសងបានប្រើហិង្សានិងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកសារព័ត៌មានរូបនោះរួចមក។