ព័ត៌មានជាតិ

ព្រះរាជពិធីខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សូមថ្វាយព្រះពរនិងអបអរសាទរ ព្រះរាជពិធីខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭 Celebrating the 19th Anniversary of the Coronation Day of His Majesty King Norodom Sihamoni, King of the Kingdom of Cambodia  

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ គណៈប្រតិភូស្នងការច្បាប់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូស្នងការច្បាប់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន ឌឹកយ៉ុង អនុប្រធាន ស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង ភាគីទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំគណៈប្រតិភូអញ្ជើញដើរទស្សនាសមិទ្ធផលនានា ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនអំណោយអនុស្សាវរីយ៍ឲ្យគ្នា និងពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទស្នាល និងរីករាយបំផុត៕

ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគទៅដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនពលរដ្ឋខ្វះខាត

ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បន្តនាំយកសំលៀកបំពាក់និងគ្រឿងបរិភោគមួយចំនួនធំមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនិងបន្ត អំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬអាចនៅប្រើបាន) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃ មិន អាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការ លំបាក ដូច្នេះកាយវិការ ដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាន៍បន្តថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន […]

ព័ត៌មានជាតិ

កិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ចំនួន០២កម្មវិធី៖ ១-ផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីអុំទូកក្រុងតាខ្មៅ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ២-ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងកម្លាំងវរសនាតូចនគរបាលការពារព្រំដែនលេខ ៦០៧ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗ ការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង ។ ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅបានដោយល្អប្រសើរ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ បានយកចិត្តដាក់បំផុត ក្នុងការបំពេញភារកិច្ចដ៏សំខាន់មួយនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ គួរបញ្ជាក់ថា ពិធីប្រណាំងទូក “ង” នៅខេត្តព្រៃវែង ធ្វើឡើងចាប់ពីថ្ងៃ ២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេ “ចុងប៉ម” ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៥៨ ទូក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី នៅចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖ ១-ឈ្មោះ លួង វិនសុខហាន ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។ ២-ឈ្មោះ គឹម ហាក់ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ៣-ឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ៤-ឈ្មោះ វឿន […]

ព័ត៌មានជាតិ

សិក្ខាសាលាស្តីពី « ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាពេលនេះ

ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី « ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាពេលនេះ។ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន៧មុខ ដែលត្រូវបានជ្រើសរើសវាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយកាលពីខែឧសភា ឆ្នាំ២០២៣ ព្រមទាំងផលិតផលមួយចំនួនទៀត ត្រូវបានកត់សម្គាល់ថា ជាផលិតផលសក្តានុពលរបស់រាជធានី-ខេត្ត។ ផលិតផលទាំងនោះ មានដូចជា បង្គារក្រៀម ត្រីងៀតក្រៀម យីហ៊ឺក្រៀម ត្រីប្រឡាក់ ទឹក មាត់ត្រចៀកកាំ សាច់ក្តាម ផ្ដៅ និងដូងក្រអូប ហើយផលិតផលទាំងនោះ បាននឹងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ និងវេទិកាផ្សេងៗ។ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងកាបូប ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៣និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងកាបូប នៅចំណុចផ្លូវជាតិ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្សយ័ឈ្មោះ ម៉េត វៀន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូមែក និងកាបូបយួរចំនួន០១ ជារបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី

ព័ត៌មានជាតិ

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន

ជាក់ស្តែង ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ជូនសាធារណជនពាក់ព័ន្ធនឹងការចុះផ្សាយថាមានការករណីជនខិលខូចលួចធ្វើផ្លូវសម្រាប់ដឹកឈើចេញពីព្រៃឡង់នោះប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានលើកឡើងព្រមគ្នាអំពីការអំពីចំណាត់ការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងធនធានធម្មជាតិជាពិសេសនៅពេលថ្មីៗនេះ ដោយអនុវត្តតាមការបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំនួន៤ចំណុច ដែលធ្វើឱ្យបបទល្មើសបំផ្លាញធនធានធម្មជាតិមិនមានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនោះទេ ជាពិសេសនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ សូមជម្រាបថា ដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា។ សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖ ទី១៖ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ […]

ព័ត៌មានជាតិ

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ ប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្តាល និងចាប់ដំណើរការ

ខេត្តកណ្តាល៖ នៅសល់តែ ប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះ ព្រឹត្តិការណ៍ ប្រណាំងទូក ក្រុងតាខ្មៅ និង ចាប់ដំណើរការ ប្រព្រឹត្តិទៅ រយ:ពេល១ថ្ងៃ គឺនៅថ្ងៃទី២៩តុលាខាងមុខ ដែលនិងប្រារព្ធឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ តាមការគ្រោងទុក គណ:កម្មការរៀបចំ ការប្រណាំងទូក បានបែងចែកតួនាទីភារកិច្ច អោយអនុគណ:កម្មការ ក្នុងការរៀបចំ តាមមុខព្រួញនិមួយៗ ទទួលខុសត្រូវ ។ ដោយឡែក នៅថ្ងៃទី ២៥តុលានេះ លោក ចាបវន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល និងជាអនុប្រធានអនុគណ:កម្មការ ព័ត៌មាន សោតទស្សន៍ បានដឹកនាំ សមាជិកអនុគណៈកម្មការ និងមន្ត្រីជំនាញ ចុះពិនិត្យ ក្រុមហ៊ុន ដំឡើងផ្ទាំងប៉ាណូ និងអាហ្វិស ផ្សព្វផ្សាយ ទៅតាមច្រក បណ្តាផ្លូវជាតិធំៗ តាមទីតាំងសាធារណ: និងតាមទីប្រជុំជននានា ក្នុងខេត្ត ធ្វើយ៉ាងណា ដំណើរអោយ ហើយ រួចរាល់ មុនតាមផែនការ ដែលបានគ្រោងទុក ។ គួរបញ្ជាក់ថា៖ […]