ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលអំណោយពី លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានចូលរួមឧបត្ថម្ភ ទឹកសុទ្ធចំនួន ១០០កេស សម្រាប់ពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានទទួលអំណោយពី លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានចូលរួមឧបត្ថម្ភ ទឹកសុទ្ធចំនួន ១០០កេស សម្រាប់ពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានមន្ទី ព្រមទាំងមន្ត្រីរាជការ បុគ្គលិក ទាំងអស់ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល ជូនពរ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាតិ

កាន់តែ​ងាយស្រួសឥឡូវនេះលោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច

កាន់តែ​ងាយស្រួសឥឡូវនេះលោកអ្នកអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖ – QR Code នៅលើបណ្ណកម្មសិទ្ធ – លេខកូដបណ្ណ នៅលើបណ្ណ នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ https://www.mlmupc.gov.kh ———————————– #ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #សោភ័ណភាព #សុវត្ថិភាព #គុណភាព #ខេត្ត​កំពង់​ចាម​ #មន្ទីរ​រៀប​ចំ​ដែនដី​នគរ​រូប​នីកម្មនិងសំណង់ខេត្តកំពង់ចាម​ #ដីធ្លី​ #សំណង់ #សិទ្ធិ​សុខសុវត្ថិភាព​តាម​ផ្លូវ​ច្បាប់​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ  រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ អង្គភាពសារព័ត៌មានបានចុះទៅដល់ទីតាំងត្រង់ចំណុចប្រមូលសំរាមដែលស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្ថិតនៅតំបន់ (កំសាន្តរាជនីលង្វែក) ដែលជាតំបន់ទេសចរណ៍ ហើយមានប្រជាពលរដ្ឋប្រកបអាជីវកម្មដូចជាបើកភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ និងមានប្រជាពលរដ្ឋរស់នៅទីនោះហើយថែមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារដាក់ពាក្យបណ្ដឹងជំទាស់នៃការសាងសង់ និងរក្សាទុកសំរាមស្អុយរលួយ របស់ក្រុមហ៊ុន (បរិស្ថានភូមិយើង) ដែលមានការរៀបចំ មិនត្រឹមត្រូវតាមស្តង់ដារ ហើយបានប្តូរទីតាំងយកមកដាក់នៅក្បែរភោជនីយដ្ឋាន និងផ្ទះរបស់ប្រជាពលរដ្ឋដែលកំពុងតែប្រកបរបររកស៊ីជាច្រើន ហើយមិនមានការដោះស្រាយរាប់ខែមកហើយ។ បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៃសាលាស្រុកពញាឮម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនសំរាមខាងលើនេះជារបស់លោកអភិបាលរងស្រុកពញាឮមានឈ្មោះ ហេង គឹមហៀង ដែលជាមនុស្សជំនិត និងជាមនុស្សសេដ្ឋកិច្ចរបស់លោកអភិបាលស្រុក ចំណែកឯក្រុមហ៊ុនប្រមូលសំរាមមួយនេះបានឲ្យទៅប្អូនរបស់គាត់ជាអ្នកគ្រប់គ្រងនិងគិតលុយ តែគាត់នៅមើលការខុសត្រូវធម្មតា ព្រោះគាត់ជាអ្នកទទួលបន្ទុកបរិស្ថាននៅស្រុកមួយនេះ។ ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារមួយចំនួនតែងតែរអ៊ូរទាំ ចំពោះការប្រមូលសំរាមមួយនេះដោយមានការយឺតយ៉ាវ និងថ្លៃសេវាប្រមូលសំរាម នៅក្នុងផ្សារគឺមានតម្លៃខ្ពស់។ គួរំលឹកផងដែថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩:៥៥នាទី នៅចំណុចផ្លូវលេខ៦០៨ កែងផ្លូវលេខ២៨៧ ក្រុមទី៦៩ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទលួចយកម៉ូតូ ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ១៨F ផ្លូវរថភ្លើង ក្រុមទី៨១ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ លូវ សុភ័ត្រា ហៅ ត្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ រថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន)។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GH-0857 ជារបស់ជនរងគ្រោះដែលជនសង្ស័យលួចយក)។ បន្ទាប់មកសមត្ថកិច្ច បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។ បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត​កណ្តាលបានផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្តកណ្តាល៖ ក្នុងគោលបំណង ជួយលើកកម្ពស់ក្នុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោគឲ្យបានទូលំទូលាយ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកក់ស្ទុះចរាចរណ៍ ដែលបណ្តាលមកពីការបើកបរមិនគោរពតាមច្បាប់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល​ សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី​ ចរាចរណ៏ផ្លូវគោក​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ សេរីភាព ក្រុងតាខ្មៅ ដោយមានការចូលរួមពី លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត លោកអភិបាលរងក្រុងតាខ្មៅ កម្លាំមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ២០០នាក់។ ថ្លែងក្នុងពិធីនេះ លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្ដាល បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់ និងសកម្ម រួមគ្នាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់នេះ ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ក៏សូមជួយធ្វើការផ្សព្វផ្សាយបន្តផងដែរ ដើម្បីចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយកថាហេតុ។ លោក គា ប៊ុនថន បានថ្លែងបន្តថា ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើមានច្រើន ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំង ដែលតំរូវឱ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ […]

ព័ត៌មានជាតិ

ពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល»។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានឱ្យថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំភ្នំបាត ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣

ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ចេញបទបញ្ជាឲ្យនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ធ្វើការផាកពិនយ័មិនលើកលែង ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលល្មើសច្បាប់ចរាចរណ៍ ដោយចាប់អនុវត្តន៍វិធានការតឹងរុឹងនេះ ពីថ្ងៃទី០១ខែវិច្ឆិកា២០២៣ ។ បទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំការងារ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនាព្រឹកថ្ងៃ២៤តុលា២០២៣។ ក្រៅពីនេះ ឧត្តមអភិបាលខេត្តព្រះសីហនុ ក៍បានណែនាំឲ្យសមត្ថកិច្ចចំរុះនិងអាជ្ញាធរពាក់ពន្ធ័ យកចិត្តទុកដាក់ធ្វើប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ បង្ក្រាបបទល្មើសចោរកម្ម និងបទល្មើសគ្រឿងញៀនជាដើម នាំយកជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆក់គេបានវាគ្រាន់ដល់គេដេញទាន់ទ្រមខ្លួនចឹង !

ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាស្កុបពី មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1JN-3771បានធ្វើសកម្មភាពឆក់ខ្សែកបុរសម្នាក់ក្នុងចំណោមពីរនាក់កំពុងជិះម៉ូតូមួយគ្រឿង បានសម្រេចត្រូវបានជនរងគ្រោះដេញចាប់បាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ១៧ នាទីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩៨ ចំណុចមុខខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីពេញ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងចាស់ដៃ រួចប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត៕

ព័ត៌មានជាតិ

រថយន្តក្រុងចំនួន១០គ្រឿងបានមកដល់ខេត្តឧត្តរមានជ័យហើយជាអំណោយរបស់រាជរដ្ធាភិបាលផ្តល់ជូនខេត្តសម្រាប់បំរើសេវាសាធារណ

(ឧត្តរមានជ័យ)ឡានក្រុងយ៉ាងថ្មីស្រឡាងចំនួន១០គ្រឿង ជាអំណោយរបស់រាជរដ្ធាភិបាល ផ្តល់ជូនរដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់បំរើសេវាសាធារណ:ក្នុងមូលដ្ធានខេត្តជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នេះរថយន្តថ្មីទាំង១០គ្រឿងបានមកដល់ក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យហើយ។ លោកជាពិសិទ្ធ នាយករដ្ធបាលសាលាខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣ថា ជំហ៊ានទី១ នៅចំពោះមុខរាជរដ្ធាភិបាល បានផ្តល់ប្រគល់អំណោយជារថយន្តក្រុងចំនួន១០គ្រឿងមករដ្ធបាលខេត្តឧត្តរមានជ័យ សម្រាប់បំរើសេវាសាធារណ: ក្នុងមូលដ្ធានខេត្តផ្ទាល់តែម្តង។ លោកនាយករដ្ធបាលបញ្ជាក់បន្ថែមថា រថយន្តទាំង១០គ្រឿងជាអំណោយរបស់រាជរដ្ធាភិបាលប្រគល់មករដ្ធបាលខេត្តគឺយើងទៅទទួលយកដោយផ្ទាល់នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុហើយឡាននេះទើបនឹងមកដល់នៅវេលាម៉ោង៣និង៣០ទាបភ្លឺហើយក្រុមការងារបស់រដ្ធបាលខេត្តបានរៀបចំទុកដាក់ឲ្យឡានឈប់ចតក្នុងបរិវេណសាលាខេត្តឧត្តរមានជ័យជាបណ្តោះអាសន្នសិន។ សូមជម្រាបថា រថយន្ត១០គ្រឿងដែលរាជរដ្ធាភិបាលប្រគល់ជូនមកដល់រដ្ធបាលខេត្តឧត្តរមានជ័យចំនួន១០គ្រឿងនេះផងដែរ បានផលិតនៅក្រុមហ៊ុនប៉ូយ៉ុងគ្រុបនៃសាធារណរដ្ធកូរ៉េ ហើយរថយន្តទាំងអស់នេះនឹងផ្តល់សេវាដឹកជញ្ជូនសាធារណ: ជូនប្រជាពលរដ្ធនៅតាមមូលដ្ធានក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យផងដែរ។ឈឹម.កុសល។

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២២ របស់ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ចើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់សមាជិកចលនាភូមិមួយផលិតផលមួយឆ្នាំ២០២២ របស់ខេត្តកណ្តាល ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ សមាគម សិប្បកម្ម អាជីវកម្មជាង៨០នាក់។ ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ផល សុជាតិ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្មនិងសេវាកម្មនានាជាមូលដ្ឋាន ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក បំរើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា ភូមិ១ផលិត ផល១ គឺជាចលនារស់រវើកមួយសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកណ្ដាល ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ […]