ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លៀងលាយឡំផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ៤ក្បាលស្លាប់ភ្លាមៗ

បាត់ដំបង÷ សត្វគោចំនួន៤ក្បាលត្រូវបានងាប់ភ្លាមៗដោយសាររន្ទះបាញ់ខណះដែលម្ចាស់ចងឲ្យស៊ីស្មៅនៅលើដីវាលមួយកន្លែងក្នុងភូមិសាស្ត្ត្រស្រុកបាណន់។ ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់អោយដឹងថា÷ ករណីរន្ទះបាញ់សម្លាប់សត្វរបស់កសិករអស់រហូតចំនួន៤ក្បាលនេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ម្ចាស់សត្វគោទាំង៤ក្បាលមានឈ្មោះ ស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅក្នុងក្រុមទី១៣ ភូមិបឹងប្រិយ ឃុំស្នឹង ស្រុកបាណន់។ ពលរដ្ឋដដែលបន្តថា÷ មុនពេលកើតហេតុម្ចាស់សត្វគោខាងលើបានដឹកគោទៅចងដើម្បីស៊ីស្មៅនៅទីវាលចុងភូមិ លុះពេលរសៀលមេឃក៏ប្រែខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់ស្រោចមកលើសត្វគោទាំង៤ក្បាលបណ្តាលអោយងាប់ភ្លាមៗតែម្តង៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចូលគាស់ផ្ទះមន្រ្តីនគរបាលម្នាក់ លួចបានទ្រព្យសម្បត្តិ យ៉ាងច្រើន តែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៥នាក់

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងស្រាវជ្រាវឈានដល់បង្ក្រាបពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៣​ វេលាម៉ោង​០០និង​១៥នាទី នៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖ ១​- ឈ្មោះសេង ប៊ុនធឿន ហៅឈឹម​ ភេទប្រុស​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ​ផ្ទះជួលភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។ ២​- ឈ្មោះសៀន សីលា ហៅអាហួរ​ ភេទប្រុស​ មុខរបរ​ មិនពិតប្រាកដទីលំនៅ​ជាមួយគ្នា (មានសារធាតុញៀន)។ ៣- ឈ្មោះសោម ពិសិដ្ឋ ហៅ អាស្វិត ភេទប្រុស មុខរបររត់ម៉ូតូឌុប មានទីលំនៅ […]

ព័ត៌មានជាតិ

អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣”

កម្ពុជាមុនមានថ្ងៃនេះ 🕊️🇰🇭 ———————————- អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣” កិច្ចព្រមព្រៀងទីក្រុងប៉ារីស បង្កើតឡើងក្នុងគោលបំណង ដេីម្បីបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងជាដំណោះស្រាយរួម នយោបាយផ្សះផ្សា ក្នុងការអភិវឌ្ឍស្តារប្រទេសជាតិឡេីងវិញ។ យើងខ្ញុំសូមគោរពដឹងគុណយ៉ាងជ្រៀលជ្រៅ ជូនចំពោះឥស្សរជនទាំងអស់ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីចូលរួមចំណែកក្នុងដំណើរស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។ #ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា #សច្ចធម៌ប្រវត្តិសាស្ត្រ #កិច្ចព្រមព្រៀងទីក្រុងប៉ារីស #២៣តុលា #ក.អ.ក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC Join KampucheaMyHome

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទំនិញជាច្រើនប្រភេទដែលក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនតាមផ្លូវទឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រករបៀងព្រែកជ្រៃយ៉ាងគំហុក និងលើកដាក់លើរថយន្តដឹកចេញបន្តទៅលក់តាមបណ្ដារាជធានីខេត្ត ដោយមិនដឹងថារាល់ទំនិញទាំងនេះបានត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ដែររឺទេ?

ទំនិញជាច្រើនប្រភេទដែលក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនតាមផ្លូវទឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រករបៀងព្រែកជ្រៃយ៉ាងគំហុក និងលើកដាក់លើរថយន្តដឹកចេញបន្តទៅលក់តាមបណ្ដារាជធានីខេត្ត ដោយមិនដឹងថារាល់ទំនិញទាំងនេះបានត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់ដែររឺទេ?…

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ មន្ត្រីឧទ្យានុរក្ស កំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បានយ៉ាងល្អបំផុតដើម្បីកម្ពុជាយើង…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមថ្នាក់ដឹនាំ មន្ត្រីរាជការទាំងអស់ បានថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរ រួមជាមួយស្ថាប័នពាក់ព័ន្ធ ដែលកំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បានយ៉ាងល្អ ដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ក្នុងការចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់និង បង្ក្រាបបទល្មើស លួចកាប់បំផ្លាញព្រៃឈើ ការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃធ្វើជាដីកម្មសិទ្ធិ និងការបរបាញ់សត្វព្រៃខុសច្បាប់ ។ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងភារកិច្ចរបស់មន្រ្តីឧទ្យានុរក្សទាំងអស់គ្នារួមទាំងក្រុមគ្រួសារ ស្វាមី ភរិយា ដែលបានស្ម័គ្រចិត្តបំពេញការងារក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ឲ្យបានគង់វង្សសម្រាប់មនុស្ស តជំនាន់ទៅមុខទៀត។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ដើម្បីកម្ពុជាលក់កាបូន សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែបផងដែរ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិចំនួន៧៤ តំបន់ […]

ព័ត៌មានជាតិ

កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារទាំងពីរភាគីដែលបានសម្រេចនូវសមិទ្ធផលការងារជាច្រើន។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអាទិភាពរបស់ក្រសួងបរិស្ថាន ពិសេសគឺការកាត់បន្ថយការបំពុលសមុទ្រ តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ បានសម្តែងនូវការគាំទ្រនិងចូលរួមជាមួយក្រសួងបរិស្ថាននៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបង្កើតជា Platform រួមមួយសម្រាប់ធ្វើការផ្សព្វផ្សាយកិច្ចការនេះឱ្យកាន់តែទូលាយ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយក្រសួងបរិស្ថាននៅលើវិស័យសមុទ្រនេះបន្ថែមទៀត។

ព័ត៌មានជាតិ

រដ្ឋបាលស្រុកកំពង់លែង សូមជូនដំណឹង ស្ដីពីពិធីប្រណាំងទូក នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាន នគរបាល និងការប្រគុំតន្ត្រីស្រុកស្រែ នៅស្រុកកំពង់លែង

រដ្ឋបាលស្រុកកំពង់លែង សូមជម្រាបជូនដំណឹងដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទូទៅ ស្រុកកំពង់លែងទាំងអស់មេត្តាជ្រាប៖ រដ្ឋបាលស្រុកបានរៀបចំ ពិធីប្រណាំងទូក និងមានការប្រគុំតន្រ្តីស្រុកស្រែលេងកម្សាន្ត នៅពេលយប់ ចាប់ពីថ្ងៃទី ២០ ដល់ ២៥ ខែ តុលា ឆ្នាំ២០២៣ សូម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ក្រៅស្រុក ចូលរួមក្នុងការប្រកួតប្រណាំងទូក (ទូកចែវ ទូកស្មាច់ ទូកខ្ទះ) ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ១០ កើត ដល់ថ្ងៃ ពុធ ១១ កើត ខែ អស្សុជ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ដល់ទី២៥ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៧.៣០ព្រឹក នៅមាត់ទន្លេមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ។ ដើម្បីញាំងអោយពិធីប្រណាំងទូក និងការប្រគុំតន្ត្រីស្រុកស្រែ នៅមាត់ទន្លេ សួនច្បារជំទាវស្រែនសន្តិភាព មុខអធិការដ្ឋាននគរបាលស្រុកកំពង់លែង ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម រដ្ឋបាលស្រុក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ហេង ជា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២-ឈ្មោះ ហួន ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ […]

ព័ត៌មានជាតិ

រថយន្តប្រភេទដឹកទំនិញ បុកពីក្រោយរថយន្តហុីយ៉ុនដាយ បណ្តាលអោយរងការខូចខាត ខណដែលតៃកុងភ័យភ្នែក ស

ភ្នំពេញ÷ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសម្នាក់បេីករថយន្ត​ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ​ 2O-9732 ក្នុង​ទិសដៅ​ពី​ជេីងទៅត្បូង បានបុកគ្នាជាមួយរថយន្ត​ Hyundai H1 ពាក់ស្លាកលេខ ភ្នំពេញ​ 2AX-5781 ពីក្រោយ​បណ្ដាលរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ។ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹងកេងកង​ទី២​ ខណ្ឌ​បឹងកេងកង​​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១:៥០នាទីរំលងអាធ្រាត្រ​​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២៣។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារទាំងអស់ ត្រូវគិតគូររៀបចំអភិវឌ្ឍន៍ និងកំណត់សក្តានុពលតំបន់ឆ្នេរ ទៅតាមតំបន់ឱ្យបានច្បាស់លាស់ បង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ចទាំងមូល

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារទាំងអស់ ត្រូវគិតគូររៀបចំអភិវឌ្ឍន៍ និងកំណត់សក្តានុពលតំបន់ឆ្នេរ ទៅតាមតំបន់ឱ្យបានច្បាស់លាស់ បង្ករលក្ខណៈងាយស្រួលដល់ការវិនិយោគ ទេសចរណ៍ លំនៅឋាន និងតំបន់លម្ហែរ ដើម្បីកំណើនសេដ្ឋកិច្ចទាំងមូល។ —————————— #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC #តបនឆ្នេរ #ក.អ.ក #សមទរ #ធមមជាតិ #រៀបចំដែនដី #សណង