ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ បង្ហាញពីភាពរីកចំរើនមួយចំនួនដែលជាវិស័យអទិភាពលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ជូនគណៈប្រតិភូវិនិយោគចិន ទីក្រុងស៊ិនជិន ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងវិនិយោគ

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ០២៣ បានបង្ហាញពីភាពរីកចំរើនមួយចំនួនដែលជាវិស័យអទិភាពលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ជូនគណៈប្រតិភូវិនិយោគចិន ទីក្រុងស៊ិនជិន ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងវិនិយោគ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោក ជា ស រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក ត័ង ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន អភិបាលក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ  លោក លោកស្រី ជា អគ្គនាយក នាយក, អ្នកគ្រប់គ្រង និងសហការី នៃបណ្តាក្រុមហ៊ុន សហគ្រាសមកពីទីក្រុងស៊ិនជិន អ្នកសារព័ត៌មានជាតិ អន្តរជាតិ នៅសណ្ឋាគារឆ្នៃឯករាជ្យ ខេត្តព្រះសីហនុ។ ថ្លែងក្នុងកិច្ចប្រជុំ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ រីករាយយ៉ាងក្រៃលែង ដោយបានធ្វើបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូទីក្រុងស៊ិនជិ ក្នុងកិច្ចប្រជុំពិភាក្សា […]

ព័ត៌មានជាតិ

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌនៅវត្ដចំនួន ០២ ក្នុងស្រុកអូរាំងឪ…

ត្បូងឃ្មុំ៖ ឯកឧត្ដម អ៊ាង សុផល្លែត បានដឹកនាំមន្ដ្រីក្រសួងបរិស្ថាន ប្រារព្ធពិធីកាន់បិណ្ឌនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅវត្ដអម្ពិលារាម និងវត្ដព្រះធាតុបាស្រី ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។ គួររំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាជាតិ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែភទ្របទ ហើយមានរយៈពេលចំនួន១៥ថ្ងៃ សម្រាប់ប្រារព្ធពិធីកាន់បិណ្ឌ។ ឯកឧត្ដម អ៊ាង សុផល្លែត និងមន្ដ្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមានការចូលរួមពី អភិបាល នៃគណៈអភិបាលស្រុកអូរាំងឪ មន្ដ្រីអាជ្ញាធរនានាក្នុងមូលដ្ឋាន អញ្ជើញប្រគេនចង្ហាន់ ទ័យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃ និងធ្វើពិធីរាប់បាត ឧទ្ទេសកុលស្យ នៅវត្ដចំនួន០២ ខាងលើផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានប្រគេន និងប្រគល់ប័ណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់វត្ដព្រះធាតុបាស្រី និងប្រគេនជូនព្រះសុភាវត្ថេរ កែវ យ៉េន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១.ឈ្មោះ ហាក់ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ២.ឈ្មោះ រស់ សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FN-5958។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

ក្នុងថ្ងៃកាន់បិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ យុវជន ស.ស.យ.ក បាននាំយកបច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ និងឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបាន ពលី មរណៈ ក្នុងរយៈកាលកន្លងមក។ ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើងចំនួន០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៤:០០ នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ)។ ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន០៦នាក់៖ ១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។ ៣-ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស មុខរបរសិស្ស អ្នកនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។ ៤-ឈ្មោះ រុន ភារុណ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ៥-ឈ្មោះ ថា បញ្ញា ភេទប្រុស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ៦-ឈ្មោះ យុក រ៉ាយុទ្ធ ភេទប្រុស មុខរបរសិស្ស […]

ព័ត៌មានជាតិ

ភោជនីយដ្ឋាន ភូមិរីករាយ ចូលរួមអនុវត្ដយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ…

សៀមរាប៖ ក្រោយពីទទួលបានការផ្សព្វផ្សាយ យុទ្ធនាការកាត់បន្ថការប្រើប្រាស់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលជាផែនការយុទ្ធសាស្ដ្រដំណាក់កាលដំបូង របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដាក់ចេញឱ្យអនុវត្ដកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺពិតជាមានការការចូលរួមជាច្រើនកុះករ តាមបណ្ដា សាលារៀន និងទីកន្លែងផ្សេងៗ ទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាមិញ ក៏មានឃើញភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប មានឈ្មោះថាភោជនីយដ្ឋាន “ភូមិរីករាយ” ក៏បានចូលរួមអនុវត្ដនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងបរិវេណភោជនីយដ្ឋានរបស់ខ្លួនផងដែរ ដោយមានការស្ម័គ្រចិត្ដ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងអំពីយុទ្ធនាការដែលដាក់ចេញដោយក្រសួងបរិស្ថាន ព្រមទាំងចូលរួមផ្សព្វផ្សាយបន្ដ នូវយុទ្ធនាការនៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកជូនអតិថិជន ឬ ភ្ញៀវ ដែលមកកម្សាន្ដនៅភោជនីយដ្ឋាន ភូមិរីករាយ ក្រោមពាក្យស្លោកពីរឃ្លា “យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា” និង “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ លោក ឆាត វណ្ណឆា ម្ចាស់ភោជនីយដ្ឋានភូមិរីករាយ បានចូលរួមប្ដេជ្ញាជាមួយក្រសួងបរិស្ថាន ក្នុងការផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបាន ភ្ជាប់នូវឈ្មោះទីតាំងកញ្ចុះមួយកន្លែងជាគំរូ មានឈ្មោះថា “ផ្ទះបរិស្ថាន” […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណខណ្ឌព្រះសព ចៅអធិការវត្តឱង្ការាម

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះសពព្រះចៅអធិការវត្តឱង្ការាម មាស ចំរើន ដែលបានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៤វស្សា ដោយរោគគាពាធ ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ក្នុងពិធីនេះមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកនាយករងទីចាត់អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកស្អាង និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ៕

ព័ត៌មានជាតិ

ពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០២៣ នៅសាលាស្រុកចន្រ្ទា ។ សូមជម្រាបជូនថា​ គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុកចន្រ្ទា សរុបមានចំនួន ៣១គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៥គម្រោង ស្មើនឹង ១៦.១២% ។ ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានថវិកាគាំទ្រ សរុបមានចំនួន ១០៩គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៨៥គម្រោង ស្មើនឹង ៧៧.៩៨% (គាំទ្រក្នុងគម្រោង ចំនួន ៤៣គម្រោង ស្មើនឹង ៥០.៥៩% និងគាំទ្រក្រៅគម្រោង ចំនួន […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរឯកឧត្តម ជីវ កេង ក្នុងឱកាសត្រូវបានតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម ជីវ កេង ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម, តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែ មានភាពរីកចម្រើន ជាពិសេស ការបន្តសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត បម្រើឱ្យវិស័យយុត្តិធម៌ ជាពិសេសការរួមចំណែកក្នុងការដ្ឋានកែទម្រង់ វិស័យយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់ ‍«នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ» និងធានាថែរក្សាបាននូវស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះសម្រាប់ភាពសុខសាន្ត របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។ តាមរយៈយុទ្ធនាការថ្ងៃ១០ តុលានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។ គួររម្លឹកដែលថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ រដ្ឋាភិបាលមានផែនការរក្សាគំរបព្រៃឈើឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុក […]