ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។ មុននឹងអញ្ជើញចាប់ផ្ដើមថ្លែងនូវសុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងនូវសារចូលរួមរំលែកទុក្ខដល់គ្រួសារសពនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នៅអ៊ីស្រាអែល និងបានផ្ដាំផ្ញើសួរសុខទុក្ខដល់យុវជនយុវនារី និស្សិតទាំងអស់កំពុងរស់នៅប្រទេសអ៊ីស្រាអែល និងបានមានប្រសាសន៍ជម្រាបអំពីការតាមដានដោយយកចិត្តទុកដាក់អំពីសុវត្ថិភាពនិស្សិតទាំងអស់ពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល។សម្តេចធិបតីបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីការលើកលែងការផាកពិន័យបំណុលនិងការលើកទឹកចិត្តខាងពន្ធដារ អ្នកចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់កម្មករ និងបុគ្គលិកនៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតដើម្បីឱ្យសហគ្រាសនោះកាន់តែរឹងមាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏នឹងជួយដល់បងប្អូនប្រជាពលរដ្ឋមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគារផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន

កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៧:១០នាទីល្ងាច កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះគ្មានលេខ ផ្លូវវាលខ្សាច់បឹងឈូក ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។ ១. ឈ្មោះ សៀង សំណាង ហៅក្រៅ ភ័ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។ ២. ឈ្មោះ អៀង សេងជា ហៅក្រៅ អាម៉ាប់ជី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ថង់ (០១កញ្ចប់ថងធំ និង០១កញ្ចប់ថង់តូច), ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាក vivo ចំនួន០១គ្រឿង, ម៉ាក អិនចុចពិល ចំនួន០២គ្រឿង)។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបន្ដស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលលេខ៥៥៨B ផ្លូវលេខ៦៣Sony ភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រ្តីម្នាក់ត្រូវបានគេសម្លាប់ដាក់សពចូលវ៉ាលី យកទៅកប់នៅតំបន់ឃុំរាមដោយពុំទាន់បានពីមូលហេតុ.!

(ព្រះសីហនុ)៖ ស្រ្តីម្នាក់បានឃាតកសម្លាប់ យកសពដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សពស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញនៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមសេចក្តីរាយការណ៍ ស្រ្តីរងគ្រោះអាចឃាតកសម្លាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនៅសណ្ឋាគារប្លូបេ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

ព័ត៌មានជាតិ

#សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

#សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។  

ព័ត៌មានជាតិ

កុមារា អេង ឆៃហុង អាយុ១៣ឆ្នាំសិស្ស ថ្នាក់ទី៧ វិទ្យាល័យ ទឹកផុស ខេត្តកំពង់ឆ្នាំង បាននិយាយអ្វីខ្លះអំពីបរិស្ថាន …

កុមារា អេង ឆៃហុង អាយុ១៣ឆ្នាំសិស្ស ថ្នាក់ទី៧ វិទ្យាល័យ ទឹកផុស ខេត្តកំពង់ឆ្នាំង បាននិយាយអ្វីខ្លះអំពីបរិស្ថាន …

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈាមស្រែកស្បែកហៅ​ ៖​ ចាប់បានហេីយប្តីដែលអាករសម្លាប់ប្រពន្ធនិងកូន

ភ្នំពេញៈ​ ឈាមស្រែកស្បែកហៅ​ សមត្ថកិច្ចចាប់បានហេីយបុរសដែលកាប់សម្លាប់ប្រពន្ធ​ និងកូន​ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ នៅថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៣។ ករណីឃាតកម្មសម្លាប់ប្រពន្ធនិងកូន​ បានកេីតឡេីងកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ ពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យជាប្តីឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ​កម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះជាប្រពន្ធឈ្មោះឃឿន ស្រីវលក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ ចំណែកកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុ​ ២ឆ្នាំ។

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីក្រោមឱវាទ រួមគ្នាជ្រះថ្លាកាន់បិណ្ឌ នៅវត្តព្រះបារមីវង្កតបុរី!

ក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តជ្រះថ្លារួមគ្នា ប្រគេននូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ។ វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ […]

ព័ត៌មានជាតិ

បទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni)

ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ​២០២៣ នៅសាកលវិទ្យាល័យការពារជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវជាសិស្សច្បង (បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៣នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលី បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត៕

ព័ត៌មានជាតិ

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន ក្នុងស្រុក ចំនួន ២៨អង្គភាព

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន ក្នុងស្រុក ចំនួន ២៨អង្គភាព