ព័ត៌មានជាតិ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃគ្រួសារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំសូត្រមន្តចំរេីនព្រះបរិត្ត ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃគ្រួសារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំសូត្រមន្តចំរេីនព្រះបរិត្ត ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ រសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ទោ នាង សីហា មេបញ្ជាការ គ១ នៃកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយមួយចំនួនរួមមាន ៖ សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត , ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ ០១យួរ រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ សហការជាមួយរដ្ធបាលខេត្ត ប្រារព្ធទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគបៃតង និងទិវាពិភពលោកទីក្រុងស្អាតលើកទី៤៣ ឆ្នាំ២០២៣

(ខេត្តឧត្តរមានជ័យ)មន្ទីរទេសចរណ៏ខេត្តប្រារព្វទិវាជាតិ ទេសចរណ៏ពិភពលោក ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៣ នៅក្នុងបរិវេណខាងលិចសួនស្រះបឹងស្នោរ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ក្រោមអធិបតីភាព ឯកឧត្តម ឌឺ រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនជាពលរដ្ឋ សិស្សានុសិស្សអញ្ជើញចូលរួមជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះដែរ លោកស្រី ធិននីមុន្នីរស្មី ប្រធានមន្ទីរទេសចរណ៏ខេត្តបានលើកឡើងថា ប្រធានបទឆ្នាំ២០២៣ នេះ ពិតជាបានរំលេចកាន់តែច្បាស់ថែមទៀតពីតួនាទីនៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ ។ លោកស្រីប្រធានមន្ទីរ បានគូសបញ្ជាក់បន្ថែមថា ជាការពិតណាស់ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទក: ប៉ុន្តែជាអកុសល ការរីកចម្រើនក្នុងវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក គួរឱ្យកត់សម្គាល់ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យមួយនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ម្តាយនិងកូន បានស្លា.ប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ គេសង្ស័យថា ជាអំ.ពើឃា.តក.ម្មដ៏សា.ហា.វយ.ង់ឃ្ន.ង់នេះ ប្រព្រឹត្តដោយសារប្តី

ខេត្តកណ្តាល : ស្ត្រីនឹងកូន បានស្លា.ប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ ដែលគេសង្ស័យថា ជាអំពើឃា.ត.ក.ម្មដ៏សា.ហា..វយ..ង់ឃ្នង់នេះ ប្រព្រឹត្តដោយប្តី ឪពុក ជនរងគ្រោះ ហើយសា.កស.ព ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សា.កស.ពប្រពន្ធនឹងកូន ត្រូវបានគេប្រទះឃើញស្លា.ប់ក្នុងថ្លុ.កឈា.ម យ៉ាងអា.ណោចអា.ធ.ម្ម ។  បន្ទាប់ពីប្រព្រឹត្តអំពើ.ឃា.ត.កម្មរួច ជនដៃដល់ជាប្ដីនិងជាឪពុក បានរត់គេចខ្លួន ។ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ កុសលវិច្ច័យ ទៅលើសា.កស.ព និងកំពុងតាមប្រមាញ់ជនដៃដល់ជាឃាតករដែលកំពុងរត់គេចខ្លួន  ៕  

ព័ត៌មានជាតិ

ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មាន​ក្នុងស្រុក​ចំនួន​២៨អង្គភាព​

ភ្នំពេញ៖​ នៅរាជបណ្ឌិត្យ​សភាកម្ពុជា​ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ បានអញ្ជើញ​អធិបតីភាព​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ រវាង​អង្គភាព​សារព័ត៌មាន​ចំនួន​ ២៨​អង្គ​ភាព​ ស្ដី​ពី​ការបង្កើត​កិច្ចការ​ និង​ចងក្រង​ជា​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​។ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ លេីកឡេីង​ថា​ អង្គភាព​សារព័ត៌មាន​ចំនួន​២៨​អង្គភាព បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ លេីកិច្ចសហការគ្នា​ ក្នុង​គោល​បំណង​ បង្កើត​ចំណងមេត្រីភាព​ កិច្ចសហប្រតិបត្ដិការ​ លេីវិស័យ​ព័ត៌មាន​ ការផ្លាស់ប្ដូរ​បទពិសោធន៍​ ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក​ ប្រកបដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ ក្នុង​បុព្វហេតុ​ធ្វើ​ឱ្យ​ព័ត៌មាន​ មាន​ភាព​រស់​រវើក​ និង​ជាការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​។ ថ្លែងក្នុងពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នោះដែរ ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ និង​ផ្ដាំផ្ញើ​ពី​ ឯកឧត្ដម​ នេត្រ​ […]

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅក្រុងអរិយក្សត្រ

ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្តកណ្តាល ជំរុញដល់រដ្ឋបាលក្រុងអរិយក្សត្រ ព្រមទាំងលោក លោកស្រីចៅសង្កាត់ ទាំងអស់ក្នុងក្រុងអរិយក្សត្រ រួមគ្នាផ្ដាច់ញាចិត្តសម្រេចឱ្យបានជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)នាពេលខាងឆាប់ៗនេះ។ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្តកណ្តាល បានជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម បន្តថា៖ នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ចង់សម្រេចឱ្យបាន ចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្ដម បានឱ្យដឹងទៀតថា៖ រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ […]

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន

ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ទាំង២៩នៃខេត្តព្រះសីហនុ។ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ ធ្វើកិច្ចសហប្រតិបត្តិការល្អលើការផ្តល់សេវាសង្គមកិច្ច ក៏ដូចការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធជាមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ជូនជនដែលមានពិការភាពក្នុងខេត្តព្រះសីហនុ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងយុត្តសាស្ត្របញ្ចកោណ តំណាក់កាលទី១ នៃរាជរដ្ឋាភិបាលថ្មី ក្រោមកាដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែផ្ដល់ភាពសំខាន់ចាំបាច់ចំពោះគោលនយោបាយក្នុងវិស័យសង្គមកិច្ច តាមរយៈការដាក់គោលនយោបាយគាំពារសង្គមជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំង៦ ដែលនឹងចាប់ផ្តើមអនុវត្តភ្លាមៗ ក្នុងឆ្នាំ២០២៣ គឺមានកំណត់ក្នុងមុំទី៤ នៃបញ្ចកោណទី១។ ការងារពិការភាព គឺជាការងារដ៏ចាំបាច់មួយផ្នែក ក្នុងចំណោមការងារផ្សេងៗរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងន័យផ្តល់សេវាបម្រើប្រជាជន ប្រកបដោយគុណភាពជូនជនមានពិការភាពក៏ដូចជារួមចំណែក ក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយសមភាព និងបរិយាបន្ន ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះសន្តិសុខ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងសហការី ​ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី​​៦ នៅវត្តសន្តិភាព

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៨ លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនទាំង២ និងសហការី បានធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសន្តិភាព ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងសហការី បាននាំនូវយកទេយ្យទាន សម្ភារប្រើប្រាស់ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា មានបច្ច័យចំនួន ៤,២៧០,០០០រៀល, អង្ករ ១០០គីឡូក្រាម, មី ០៥កេស,ទឹកក្រូច ០៥កេស, ទឹកសុទ្ធ ០៥កេស, ត្រីខ ៥យួរ, ប្រេងឆា ១០លីត និងស្ករស ១០គីឡូក្រាម។

ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង

ក្រុងកោះរ៉ុង-អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានចូលបច្ច័យ ចំនួន ៤លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ដែលបច្ចុប្បន្នវត្តគិរីជលសាកោះរ៉ុង បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៅតាមព្រះពុទ្ធសាសនា។ បច្ចយ័របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី បានប្រគេនព្រះសង្ឃវត្តគិរីជលសាកោះរ៉ុង តាមរយៈ កងការពារកោះរ៉ុងលេខ១ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តគិរីជលសាកោះរ៉ុង ព្រះនាម ព្រះទេពសោភ័ណ ភារ រ៉ាវី បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ💐💐៕

ព័ត៌មានជាតិ

បុរសម្នាក់បាន​..ស្លា..ប់​..ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

បុរសម្នាក់បាន​..ស្លា..ប់​..ក្រោយ​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខណៈពេល​ជិះ​ម៉ូតូ​SCOOPY ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HZ-2042.!!.ធ្វេី​ដំណេីរតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទិស​ដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​លឿន​បុក​ជាមួយ​ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ កំពត​ 1E-6415 ជិះ​ឌុប​គ្នា​បញ្រ្ចាស់​ផ្លូវ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំងពីរ​ រីឯ​ម្ចាស់​ម៉ូតូ​SCOOPY ស្លាប់។ ហេតុការណ៍​​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​​ សង្កាត់​ទឹកថ្លា​​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៩:១០នាទី​យប់​ ថ្ងៃទី០៣ ខែតុលា​​​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​ម៉ូតូ ទាំង​ពីរ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ រីឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។