ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញប្រគល់ឯកសណ្ឋានថ្មីជូនមន្រ្តីជាប់កិច្ចសន្យាសរុប៣០០នាក់

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់និងឧបត្ថម្ភឯកសណ្ឋានថ្មី ជូនមន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញក្នុ ងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះគឺមានការគាំទ្រពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺដើម្បីឱ្យបងប្អូនមន្រ្តីជាប់កិច្ចសន្យាបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការងាររបស់ខ្លួនក្នុងចូលរួមសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ឯកឧត្តមស្នងការ ក៏បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះបងប្អូនមន្រ្តីជាប់កិច្ចសន្យាដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមសហការបំរើការងារថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញប្រកបដោយស្មារតីទទួលខុសត្រូវជាពិសេសជួយសម្រួលចរាចរណ៍ដោះស្រាយការកកស្ទះនាំឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាពប្រសើរ។ក៏បានណែនាំឱ្យខិតខំបំពេញការងារអនុវត្តឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស ត្រូវបានកម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួន

នៅ​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២៣:៣០នាទី​យប់​ ស្ថិត​នៅ​ភូមិ​គោក​ព្រិច​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស (យក​កាំបិត​បុ័ង​តោ .​កា.*ប់​. ជន​រងគ្រោះ)។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ កាំបិត​បុ័ង​តោ​ចំនួន​២ដេីម​ និង​សម្ភារៈមួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាម​ផ្លូវ​ច្បាប់​៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងប្រមាណ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។ កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។ ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកមេបញ្ជាការដឹកនាំគោលដៅត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែងដែលត្រូវការពារដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការប្រើប្រាសកម្លាំង មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំឱ្យមានការប្រើប្រាស់កម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពីធីនិងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់។ ណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ។ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ។ សិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្តដើម្បីដោះស្រាយបញ្ហាកកស្ទះនិងកម្លាំងដែលត្រូវបិទគោលដៅសំខាន់ៗត្រូវអនុវត្តឱ្យបានដោយម៉ឺងម៉ាត់មិនអនុញ្ញាតឱ្យមធ្យោបាយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ដែលជាប់លេខ១ជាប់គ្នា ៥ដង ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង!

ជារៀងរាល់ឆ្នាំ កងរាជអាវុធហត្ថទូទាំង ២៥ រាជធានី-ខេត្ត បានអញ្ជើញចូលរួមប្រណាំងទូកប្រពៃណីខ្នាតអន្តជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង តាមការអំពាវនាវរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្រាប់ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំមុនៗផងដែរ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ព្រឹត្តិការណ៍ប្រពៃណីដ៏កក្រើកខាងលើនេះ ក៏ត្រូវបានរៀបចំជាថ្មីម្តងទៀត ក្រោមអអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការរៀបចំរបស់អាជ្ញាធររដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងកីឡាករអុំទូកមកពីកងរាជអាវុធហត្ថ រាជធានី-ខេត្ត ទាំង២៥ ទូទាំងប្រទេស រួមជាមួយទូកមកពី ក្រុងស្រុកទូទាំងខេត្តស្វាយរៀង ទូកសាលាខេត្តស្វាយរៀង និងទូកមកពីតាមបណ្តាខេត្តផ្សេងមួយចំនួនទៀត ចូលរួមយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះផងដែរ ទូកអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចោរដៃឆៅខាងកាប់ប្លន់ ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ២ៈ០០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមួយបានកើតឡើង ដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជង់គំរាមទៅលើនារីរងគ្រោះម្នាក់ យកទូរស័ព្ទ០១គ្រឿង ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវនៅចំណុចមុខតារាងបាល់ទាត់ ផ្លូវកែងកែវចិន្តា ស្ថិតភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ១៥ៈ៣០នាទី ថ្ងៃដដែល ក្រោយពីទទួលបណ្ដឹងរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ មានឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និង ឈ្មោះ កង កែវ ហៅប្លក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាង ៖ ដាវចំនួន០១ដេីម, ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ-ភ្នំពេញ-1Y-2770 ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ។ ក្រោយពីស្ដាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវភ្ជង់ប្លន់យកទូរស័ព្ទមួយគ្រឿង ពីជនរងគ្រោះ ពិតប្រាកដមែន។ ដោយជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វីន […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមាន ឃុំទឹកល្អក់១១គ្រួសារ ឃុំសាមគ្គី ៥៨គ្រួសារ សរុបចំនួន ៦៩គ្រួសារ និងបានប្រគេនគ្រឿងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃនៅវត្តទួលកែវផងដែរ។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ហើយនេះជាលើកទីពីរដែលឯកឧត្តមបានមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយសង្គ្រោះ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំចំនួនពីរ នៃស្រុកព្រៃនប់ និងបានចូលរួមការសោកស្តាយចំពោះការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋមានដូចជាប៉ីងដំបូល ព្រមទាំងបានធ្វើការណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់អំពីសុខទុកបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ទន្ទឹមនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ និងសូមចូលរួមការលំបាករបស់បងប្អូនដោយសារឥទ្ធិពលខ្យល់កន្ត្រាក់បង្កឱ្យមានផ្ទះចំនួន ៦៩ខ្នងត្រូវរងការខូចខាតតិច និងច្រើន ហើយនេះជាគ្រោះធម្មជាតិមិនថាប្រទេសណាទេនោះទេ សូម្បីពិភពលោកក៏រងនូវគ្រោះធម្មជាតិដូចគ្នា ដូចច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន កុំឱ្យមានគ្រោះថា្នក់ដោយសារខ្យល់កន្ត្រាក់ និងត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅឱ្យបានគ្រប់គ្នា ព្រោះខ្យល់កន្ត្រាក់នៅរដូវរំហើយនេះ ជាតែងតែកើតឡើងជារៀងរាល់ឆ្នាំចំពោះបងប្អូនរស់នៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ ក៏អាស្រ័យវារងផលប៉ះពាល់តិច ឬច្រើនទៅតាមបណ្តាឆ្នាំតែប៉ុណ្ណោះ។ […]

ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣៣នាក់ ពាក់ព័ន្ធករណី ប;. ង្ខាំ;ង ម;នុ;. ស្ស ដោយខុសច្បាប់ និងបើកអនឡាញខុសច្បាប់​ ត្រូវបានកម្លាំងចំរុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី​ នៅចំណុចផ្ទះលេខB5B6B7B8B9 ផ្លូវ​បេតុង ភូមិបឹងរាំង​ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ដោយដោយមានការអនុញ្ញាតពីព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងកាដ្ឋាននគរបាលររាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ការិយាល័យអនុវត្តនីតិវិធី និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន/រំ,.ដោះ.; ជនរងគ្រោះ​ឈ្មោះគៀង​ វាំងទឹង​ ភេទប្រុស​ ជនជាតិវៀតណាម​ ស្នាក់នៅផ្ទះជួលក្រុងបាវិត​ ខេត្តស្វាយរៀង​ មុខរបរនៅផ្ទះ និងឃាត់ខ្លួនមនុស្សសរុប៤១នាក់ ក្នុង​នោះជនជាតិចិនសរុប៣២នាក់​ ជនជាតិវៀតណាម ចំនួន០១នាក់ ជនជាតិខ្មែរ ចំនួន០៨នាក់។ ​វត្ថុតាងចាប់យករួមមាន៖ រថយន្តម៉ាក​ TunDra ពណ៌​ស​ ផ្លាកលេខភ្នំពេញ 2BN-7818, រថយន្តម៉ាក Land Cruser ពណ៌​ខ្មៅ​ ផ្លាកលេខ បន្ទាយមានជ័យ​ 2E-7997, រថយន្តម៉ាក Alphad ពណ៌​ខ្ខ្មៅ ផ្លាកលេខ​ កម្ពុជា​ MV-PS-06, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ធ្វើការឈូសឆាយដីនៅភូមិស្រឡៅស្រោង សង្ស័យជារឿងកន្ទេលធំបន្លំដេកទាំងក្រុមហ៊ុននិងអាជ្ញារធរដែលពាក់ព័ន្ធថ្នាក់ក្រោមជាតិ(វគ្គ២)

ខេត្តឧត្តមានជ័យ៖ រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលធ្វើការ ឈូសឆាយដីព្រៃ របស់សហគមន៍សូន្យមួយ(០១) សង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយមានខ្នងបង្អែកជាមន្រ្តីយោធាម្នាក់ មានតួនាទីជាទីប្រឹក្សាអ្នកកាងលើដីនោះក្រោយពីក្រុមការងារអង្គភាពជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាព មកធ្វើការផ្សព្វផ្សាយជាច្រើន និងយោងលើររាយការណ៍ពី បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីជំនាញជុំវិញខេត្តបានបំភ្លឺកាលដែលក្រុមហ៊ុនធ្វើការស្នើសុំនោះមានចំនួនមួយដងតែ២០ហិកតានោះ ស្មើ០៣ដង ហើយមានចំនួន៦០ហិកតានោះទេ?។ លោកអភិបាលរងស្រុកអន្លង់វែងកន្លងមកធ្លាប់បានបញ្ជាក់ថាការឈូសឆាយនោះមិនចំទីតាំងនោះទេ? ចាំមើលឱ្យក្រុមការងារចុះទៅពិនិត្យមើលជាមួយមន្រ្តីជំនាញម្យ៉ាងវិញទៀតក្រុមហ៊ុនមានការផ្លាស់ប្តូរសមាសភាពច្រើនពេកនិងការអនុវត្តកាលពីថ្ងៃបរិច្ឆេទខាងលើនោះមិនបានជូនជាដំណឹងបន្តធ្វើការឈូសឆាយមកស្រុកនោះទេ?។ សូមរំលឹកផងដែរថាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ៣០២៣ កន្លងទៅក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង របស់ក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ដែលមាន យីហោ(ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័យ ហើយក៏បានជួបមេការគ្រឿងចក្រដែលនៅប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ កុសល្យ ហើយលោកបានប្រាប់ដល់អង្គភាពយើងថាក្រុមហ៊ុនមានច្បាប់ទិញដីប្រមាណរាប់ពាន់ហិកតា ដើម្បីវិនិយោគ ហើយ មកដល់ពេលឥឡូវនេះមានចំនួន ជាងបីពាន់រ៉ៃ ប៉ុណ្ណោះ។ ហើយប្លង់រឹងមានចំនួន០៤ប្លង់ ស្មើនឹង ២១ ហិកតា.៣១៧៦.A ដែលមាន លេខក្បាលដី  លេខ៣៣៦ លេខ.៣៣៧ លេខ.៣៣៨. និងលេខ៣៣៩ និងមានប្លង់ទន់ជាច្រើនទៀតដោយកំពុងរត់ប្លង់ទៅមន្រ្តីដែនដីខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែការងឿងឆ្ងល់របស់ប្រជា ពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានយើងថាហេតុអ្វី ពាក្យស្នើសុំកាយព្រំនិងសម្អាតដី របស់លោក ប៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPMមិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!” សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា៖

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិស្ពឺ(ក) ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ក្នុងនោះក៏មានឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ករណីមួយទៀត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ នួន បញ្ញា បានប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពេងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ពេលនោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការចុះបង្រ្កាបតែបុគ្គលនេះ រត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញកងរាជអាវុធហត្ថ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។ ក្រោយមក ឈ្មោះ នួន បញ្ញា មានដីកាចាប់ខ្លួនចំនួន០២ដីកា ក្នុងឆ្នាំ២០១៨ចំនួន០១ដីកា និងក្នុងឆ្នាំ២០២០ចំនួន០១ដីកាទៀត  ហើយក្នុងឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនតាមដីកា បុគ្គលនេះត្រូវបានអនុវត្តដាក់ពន្ធនាគារម្តងរួចហើយ។ […]

ព័ត៌មានជាតិ

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុងបូកគោ ខេត្ដកំពត

ក្រុងបូកគោ៖ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ក្រុងបូគោ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធកម្មវិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអមដំណើរដោយ លោក សេន សាប៊ីល អភិបាលរងខេត្ដកំពត អ្នកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន សមាគមយុវជនស្រឡាញ់សន្ដិភាព សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីសាលាបឋសិក្សាព្រែកត្នោត ត្រាំងរពៅ អនុវិទ្យាល័យត្រពាំងរពៅ វិទ្យាល័យហ៊ុនសែន ព្រែកត្នោត សរុបចំនួន ១ ៨៨៦នាក់ ស្រី៨៨២នាក់​ គឺស្របពេលជាមួយរដ្ឋបាលខេត្ដកំពត ក៏បានប្រារព្ធយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងបរិវេណពហុកីឡដ្ឋានក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក៏ដូចជាតាមបណ្ដាស្រុកនានាក្នុងខេត្ដកំពតបានចូលរួមយុទ្ធនាការផងដែរ។ […]