ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល អញ្ជើញបើវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

ខេត្តកណ្ដាល៖ ដើម្បីឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សិក្សា ទុតិយភូមិ​ប្រព្រឹត្តិ​ទៅ មាន​សណ្តាប់ធ្នាប់​រៀបរ​យ​ល្អ ធានា​នូវ​ភាពយុត្តិធម៌ ប្រកបដោយ​គុណភាព និង​តម្លាភាព នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១ នៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ លោកជំទាវ ហ៊ុន កុសនី អភិបាល​រងខេត្តកណ្តាល ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកណ្តាល និងឯកឧត្តម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការប្រលង និង​ចូលរួម​បើក​វិញ្ញាសារ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡង ឆ្នាំ​២០២២-២០២៣ នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន កុសនី បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជា​សិស្សានុសិស្ស​ទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ធ្វើ​ឲ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសា​ និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។ […]

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួររំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4Eមានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង៤៥ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ៧លាននាក់។ តាមរយៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះមិនត្រឹមតែបានទទួលការចាប់អារម្មណ៍ពី ប្រជាពលរដ្ឋក្នុងស្រុកនោះទេ គឺមានភាពល្បីល្បាញដល់អន្តរជាតិរហូតដល់មានសារព័ត៌មានល្បីៗចំនួន ៥ បានចុះផ្សាយអំពីព្រលាន្តយន្តហោះមួយនេះ ដែលក្នុងនោះរួមមាន ៖ ១. សារព័ត៌មានអាមេរិក CNN បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានចំណងជើងថា៖ “ព្រលានយន្តហោះថ្មី និងធំជាងគេបំផុតរបស់កម្ពុជា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនជនដៃដល់ ម្នាក់

នៅព្រឹកថ្ងៃទី ៥ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីជនដៃដល់រូបនោះ កាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកានៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ តាមប្រភពពីសមត្ថកិច្ចនគរបាលបានដណ្ដឹងថាជនដៃដល់ក្នុងអំពើកាប់ប្រហារនោះមានឈ្មោះ វ៉ាន់ ដែន អាយុ ១៨ ឆ្នាំមានទីលំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ។ ប្រភពដដែលបានរំឮក ថាកាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅក្នុងវត្តថ្មកែវមានក្រុមសម្ដែងល្ខោនលក់សំបុត្រប៉ុន្តែយប់នោះមិនបានសម្ដែងទេដោយសារក្រុមល្ខោនលក់សំបុត្របានតិចពេក។ នៅយប់នោះ ម៉ោងប្រហែលជាង១០ យប់ជនរងគ្រោះឈ្មោះ ច្រឹក ខាត់ អាយុ ១៨ ឆ្នាំ មានទីលុះនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ត្រូវបានមិត្តភក្តិ ឌុបម៉ូតូចេញពីមើលល្ខោនក្នុងវត្តថ្មកែវវិញ  ពេលចេញផុតមុខក្លោងទ្វាវត្ត ក៏ត្រូវបានជនដៃដល់កាប់ពីក្រោយ នឹងកាំបិតផ្គាក់ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសជាទម្ងន់និងបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមិត្តភ័ក្រជាអ្នកបើកម៉ូតូឌុបជនរងគ្រោះគ្រាន់តែរបួសស្រាល។ ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសមត្ថកិច្ចនគរបាលជំនាញទើបសម្រេចឃាត់ខ្លួនជនដៃដល់ដែលមានឈ្មោះវ៉ាន់ ដែន អាយុ ១៨ឆ្នាំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា៖ ខ្លួនពិតជាបានកាប់ប្រហារទៅលើជនរងគ្រោះពិតមែនដោយរឿងគំនុំព្រោះធ្លាប់មានទំនាស់ជាមួយគ្នា។ ក្រោយការសាកសួរសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕