ព័ត៌មានជាតិ

ខេត្តកណ្តាលបានប្រារព្ធ មីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

ខេត្តកណ្តាល៖ដើម្បីចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្តដែលកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣ ។ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ សិស្សសនុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ (៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេនសាលាខេត្តកណ្តាល។ ថ្លែងក្នុងពិធីនេះ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបញ្ជក់ថា៖ក្រោមព្រះរាជបូជនីកិច្ច និងព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពដ៍ខ្ពង់ខ្ពស់ បានធ្វើឲ្យប្រជារាស្រ្តខ្មែរគ្រប់ រូបតែងតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៍ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ ០១នាក់ត្រូវបានឃាត់ខ្លួន ខណៈកម្លាំងអាវុធហត្ថ ០២នាក់រងរបួស!

នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ ស្រាប់តែពួកគេទាំង ០៣ម៉ូតូ មិនព្រមឈប់ ហើយព្យាយាមបន្ថែមល្បឿនរត់គេច ឃើញដូចនេះក្រុមល្បាត បានប្រដេញតាមរហូតដល់ចំណុចមុខឃ្លាំងអេតចាយជិតស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្តសារ៉ែនសមត្ថកិច្ច មានគ្រោះថ្នាក់រងការខូចខាតទាំងស្រុង ព្រមទាំងកម្លាំងល្បាតចំនួន ០២នាក់ រងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ ៖ ១.ឈ្មោះ យុំ រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយមានលក្ខណ៏ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ)។ ២.ឈ្មោះ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ព្រមទាំងបាននាំយក ស័ង្កសី ៦០សន្លឹក, ដែកគោល ០២សុង, ធុងដាក់ទឹក០២, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៤កេស, ត្រីខ ០១កេសធំ រួមហ្នឹងថវិកា១,០០០,០០០រៀល (មួយលានរៀល) ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះផងដែរ៕