ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ លើកទី៥ ជាមួយប្រជាពលរដ្ឋជាង ៤០០នាក់ នៅស្រុកកោះធំ

ខេត្តកណ្តាល៖ ដើម្បីបង្ខិតសេវាសាធារណៈឱ្យនៅគៀកជិតប្រជាពលរដ្ឋ និងប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកា​ផ្សព្វផ្សាយ និងនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី៥ នៅ​បរិវេនកីឡដ្ឋានស្រុកកោះធំ ស្ថិតក្នុងឃុំព្រែកថ្មី ក្រោម​អធិបតីភាព​ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាង ៤០០នាក់។ ថ្លែងក្នុងវេទិការនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល វិស័យឯកជន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រ្តីដែលលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០:១៥នាទីយប់ក្រោយពីទទួលបានព័ត៌មានថាមានករណីទំនាស់គ្នានៅក្នុងផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ វណ្ណលី ហេង មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) បន្ទាប់ពីស្ត្រីនោះក៏ធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវចំនួន២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យ ទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង៕ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៥ទីតាំងនៅក្នុងក្រុងព្រះសីហនុឃាត់ខ្លួនមនុស្សជាច្រើននាក់ដកហូតវត្ថុតាងមួយចំនួនធំ.!

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន៥ទីតាំងផ្សេងផ្សេងគ្នាឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់និងបានដកហូតវត្ថុតាងបានមួយចំនួននៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន ០១ករណី ដែលប្រព្រឹត្ដនៅចំនួន៥គោលដៅ ដែលនៅក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ។ ក្នុងនោះដែរបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន ០២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ។ របាយការណ៍ដដែតបានបញ្ជាក់បន្ថែមទៀតថាក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យសរុបចំនួន​ ២១​ នាក់​ (ស្រី​ ០៦​ នាក់)​ ជនជាតិខ្មែរ​និងដករហូតសម្ភារៈវត្ថុតាងបានមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន […]