ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃ្លាំងស្តុបចែកចាយគ្រឿងអេឡិចត្រូនិច និងកុំព្យួទ័រដ៏ធំមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាត តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.?

ភ្នំពេញ៖ ឃ្លាំងស្តុបលក់គ្រឿងអេឡិចត្រូនិចដ៏ធំ មួយកន្លែងគ្មានស្លាកយីហោ ដែលស្ថិតនៅលើកំណាត់ផ្លូវបេតុងលេខ២០០៤ ក្នុងភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺកំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យួទ័រ យ៉ាងសកម្មនៅតាមទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា សង្ស័យគ្មានច្បាប់អនុញ្ញាតិ តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.? តាមប្រភពព័ត៌មានបានឱ្យដឹងថា ឃ្លាំងខាងលើនោះ មានថៅកែជាជនជាតិចិនជាអ្នកគ្រប់គ្រង ចំនួន២នាក់ បានធ្វើសកម្មភាពប្រមាណជាងកន្លះឆ្នាំមកហើយ ពួកគេបានធ្វើការផ្គត់ផ្គង់ សម្ភារៈគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងកុំព្យួទ័រ ឱ្យទៅក្រុមហ៊ុន និងកាស៊ីណូ ដែលគ្រប់គ្រងដោយជនជាតិចិនតែប៉ុណ្ណោះ ពោលគឺធ្វើសកម្មភាពចែកចាយជាលក្ខណៈបោះដុំ ទូទាំងប្រទេស តាមរយៈការដឹកជញ្ជូន តាមរថយន្ដទៅដល់ទីកន្លែងតែម្ដង។ បើយោងតាមប្រភពបានផ្ដល់មកឲ្យដឹងទៀតថា ការធ្វើសកម្មភាពចែកចាយ និងផ្គត់ផ្គង់ គ្រឿងអេឡិចត្រូនិចរបស់ជនជាតិចិនខាងលើ គេសង្ស័យថាប្រហែលគ្មានអាជ្ញាប័ណ្ណ ឬ ការចុះបញ្ជីការណាមួយ ពីក្រសួងពាក់ព័ន្ធទេមើលទៅ ទើបឃ្លាំងមួយកន្លែងនេះបន្តដំណើរការ។ ចុះបើគ្មានអាជ្ញាប័ណ្ណ ហេតុអ្វី បានជាជនជាតិចិន ជាថៅកែឃ្លាំងខាងលើ ហ៊ានធ្វើសកម្មភាពចែកចាយទំនិញគ្រឿងអេឡិចត្រូនិចដោយរលូនបែបនេះទៅវិញ។ តើក្រសួងពាណិជ្ជកម្ម និងអជ្ញាធរពាក់ព័ន្ធពុំបានដឹងរឿងដែលជនជាតិចិន បានធ្វើសកម្មភាពការចែកចាយទំនិញនេះមែនឬទេ?។ បើតាមការលើកឡើងរបស់ស្ដ្រីម្នាក់ឈ្មោះ លីម វាយភីង ដែលអះអាងថាខ្លួនជាប្រធានរដ្ឋបាល ធ្វើការនៅក្នុងឃាំងនោះបាននិយាយថា មេរបស់គាត់ គឺកំពុងតែធ្វើការរត់ឯកសារ ស្នើសុំច្បាប់អនុញ្ញាត ឬ ច្បាប់អាជីវកម្ម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។ ជនសង្ស័យឈ្មោះ កូយ ជីវ័ន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រារព្ធមីទ្ទិញចូលរួមអបអរសាទរ ខួបលើកទី ៧០ ទិវាកំណើត កងយោធពលខេមរភូមិន្ទ!

ថ្ងៃទី ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួបទី ៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ផងដែរ។ ព្រមជាមួយឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ និងដោយបានទទួលការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំប្រារព្ធមីទ្ទិញដើម្បីចូលរួមអបអរសាទរ ព្រមទាំងចែកអំណោយ រួមមានអង្ករ, ទឹកសុទ្ធ, ទឹកក្រូច និងថវិកា ជូនដល់ តំណាងអតីតយុទ្ធជន និងគ្រួសារយោធិនពលី សរុប ២៣នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ […]

ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៣ )

រាជធានីភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង «ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៃព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ “ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពតស៊ូយ៉ាងស្វិតស្វាញ ក្នុងការទាមទារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីសម្រាប់ប្រជាជាតិកម្ពុជា”។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាកូន ចៅ ចៅទួត ចៅលួត និងក្នុងនាមជាប្រជានុរាស្ត្រខ្មែរ សូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះវររាជបិតាឯករាជ្យ សម្រាប់ព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងបុព្វហេតុដើម្បីជាតិមាតុភូមិកម្ពុជាដ៏រុងរឿង។