ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្ម

ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋានគរបាលក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើលួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជនជាតិចិន ២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ៤៨គ្រឿង។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ម៉ូតូទាំងនេះមិនមែនជាផលនៃអំពើរចោរកម្មទាំងអស់នោះទេ មានករណីស្ម័គ្រចិត្តយកម៉ូតូទៅបញ្ចាំដោយខ្លួនឯងក្នុងចំណោមម៉ូតូ ៤៨គ្រឿង ក្នុងនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ទី១.ពិនិត្យមើលឯកសារកាតគ្រីម៉ូតូ ក្នុងករណីអ្នកយកមកបញ្ចាំមានចុងសន្លឹកត្រឹមត្រូវ គឺយើងនឹងធ្វើការប្រគល់ជូនម្ចាស់វិញ ចំណែកបំណុលត្រូវទូទាត់គ្នាផ្សេង ហើយការសងនៅតាមពេលវេលាណាមួយតាមតំណាក់កាល ២.ម៉ូតូទាំងនេះ ថាតើមានស្លាកលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវ ព្រោះម៉ូតូទាំងនេះខ្លះមានស្លាកលេខ ខ្លះទៀតអត់ស្លាកលេខ ដូច្នេះម្ចាស់ម៉ូតូដែលមានការពាក់ព័ន្ធ ឬអ្នកបាត់បង់ម៉ូតូដោយផលចោរកម្ម សុំមកធ្វើការទំនាក់ទំនងជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះគៀង ចៅសំ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះសុខ វណ្ណ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះឌីន ប៉ូលី ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូត៖ សោសៀរលេខ៨ ចំនួន០១ដើម, ដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន០៤ដើម, សរសៃលួសកែច្នៃ ចំនួន០១ដើម, ផ្លាកលេខរថយន្តចំនួន០២សន្លឹក ភ្នំពេញ 2AU2068។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីតួនាទី ភារកិច្ចនៃគណៈកម្មាធិការ គ.ប.ផ.ក.

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីតួនាទី ភារកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក អគ្គនាយករង នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញផងដែរ៕ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ