ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិន បើកឆាកប្រយុទ្ធគ្នា មួយ ប្រាវទីតាំងKTVមួយកន្លែង មានយីហោ រូយ៉ាល់ (royall Ktv) រំលង អាធ្រាត ចូលថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៣វេលាម៉ោង ២.១៥នាទីផ្លូវវត្តត្រាចក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ក្រុមជនជាតិបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយនឹងក្រុមសន្តិសុខប្រចាំនៅ រ៉ូយ៉ាល់ KTV យ៉ាងអាណាធិបតេយ្យ យោងតាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា នៅយប់រំលង អាធ្រាត ចូលថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៣វេលាម៉ោង ២.១៥នាទី មានករណីដ៏ភ្ញាក់ផ្អើល មានជនជាតិប្រទេសមួយក្រុម បានបើកឆាកប្រយុទ្ធ គ្នាជាមួយនឹងក្រុមសន្តិសុខនៅរ៉ូយ៉ាល់ KTV  បង្ករនិងការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។ ទីតាំងKTVមួយកន្លែង មានយីហោ រូយ៉ាល់ (royall Ktv) ផ្លូវវត្តត្រាច ស្ថិតនៅចំណុចក្បែរសាច់អាំងកំពង់ចាម ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលមានថៅកែជាជនជាតិចិន ហើយក្នុងនោះផងដែរ បើតាមរូបភាពភ្ញៀវដែលចូលនៅទីនោះបានផ្តល់អោយ អង្គភាពសារព័ត៌មានយើងថា មានបង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ទូរស្លុត ទូរបាញ់ត្រី និងល្បែងសុីសងផ្សេងទៀត ។

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌផ្សេងទៀត ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់បង្ការទប់ស្កាត់និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព នៅខណៈដែលគេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកំរើកឡើងវិញនៅតាមទីសាធារណៈ។ នៅបន្ទាប់ពីក្មេងទំនើងមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តន៍យុទ្ធនាការបង្រ្កាបក្មេងទំនើង។ ឯកឧត្តមស្នងការ ក៏បានលើកឡើងទៀតថា៖ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំនគរបាលខណ្ឌព្រែកព្នៅទៀតថា៖ដោយឡែកពាក់ព័ន្ធនិងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋពីព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវស្មោះត្រង់និងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនិងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌដែលជាបទល្មើសមានហានីភ័យដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួននិងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការបែងចែកភារកិច្ចដល់មន្រ្តីអនុវត្កការងារតាមជំនាញ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង

ក្រុងព្រះសីហនុ-កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅក្រោយរោងចក្រយូសុីន ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕