ព័ត៌មានជាតិ

លោក ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងពិធីសន្និសិទសហគ្រិនភាពកម្ពុជា២០២៣ ក្រោមប្រធានបទ“ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន”

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីសន្និសិទសហគ្រិនភាពកម្ពុជា២០២៣ ក្រោមប្រធានបទ“ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពធន់ និងប្រកបដោយបរិយាបន្ន”ហើយពិធីនេះបានរៀបចំធ្វើឡើងនៅសណ្ឋាគារឆ្នេរថ្មីក្រុងព្រះសីហនុ។ ក្នុងឱកាសនោះលោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC វ៉ាយអ៊ីអេស៊ី)ដែលបានបង្កើតតាំងពីឆ្នាំ២០០៩មក និងបានខិតខំប្រឹងប្រែងពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីអាចជួយដល់សហគ្រិនក្នុងស្រុកកាន់តែច្រើនឡើង តាមរយៈការបើកសាខានៅតាមបណ្តាខេត្តមួយចំនួន ក្នុងពេលកន្លងមក ហើយជាក់ស្តែង សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសាខារបស់ខ្លួនមកដល់ខេត្តព្រះសីហនុ នៅកាលពីឆ្នាំ២០២២ និងបានដំណើរការកៀងគរសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល ដោយមានលោក ហុង ប៊ុនទី ជាប្រធានសាខាខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ហើយក្នុងវត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅខេត្តព្រះសីហនុ ពិតជាបានចូលរួមចំណែកដ៏សំខាន់ដល់ការរីកចំរើនសេដ្ឋកិច្ចក្នុងខេត្ត ដែលបានផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងខេត្តព្រះសីហនុយើង ទទួលបានឱកាសកសាងសមត្ថភាពចូលរួមជាមួយបណ្តាញអាជីវកម្ម និងពង្រីងដៃគូរអាជីវកម្ម ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនតាមរយៈគម្រោង/កម្មវិធីនានារបស់សមាគម ក្នុងនោះក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន លើកដល់សហគ្រាសធុនមីក្រូតូច និងមធ្យម ព្រមទាំងបានរៀបចំ និងបោះពុម្ពសៀវភៅមគ្គុទេសក៍ វិនិយោគខេត្តព្រះសីហនុ។ លោក អភិបាលខេត្តស្តីទី បានបន្តទៀតថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ។ ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ បានថ្លែងការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូខេត្តព្រះសីហនុទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត ជាំង ស៊ូ នាពេលនេះ។ បន្ទាប់ពីបានណែនាំយ៉ាងខ្លីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៃខេត្ត ជាំង ស៊ូ ឯកឧត្តម ស៊ី ឃុនលីន បានបញ្ជាក់ថា​សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ ហើយការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ បានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តម ស៊ី ឃុនលីន មានប្រសាសន៍ថា ខេត្តព្រះសីហនុជាច្រកដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបើកចំហរទៅកាន់ពិភពខាងក្រៅ ហើយខេត្តព្រះសីហនុគឺជាខេត្តមិត្តភាពរបស់ខេត្ត ជាំង ស៊ូ និងជាដៃគូដ៏សំខាន់សម្រាប់ខេត្តជំាងស៊ូ ក្នុងការចូលរួមក្នុងការកសាងរួមគ្នានៃ “ខ្សែក្រវាត់ និងផ្លូវ” ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ​សម្រេច​បាន​លទ្ធផលជាផ្លែផ្កា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជូនខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវ ៣នាក់ ថ្នាំញៀនជាង ១០០គីឡូក្រាមទៅកាន់តុលាការ

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។