ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤៥នាទី នៅចំណុចកែងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ប្រព្រឹត្តនៅចំណុចបុរីញូថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ WENG SHENGFENG ភេទ ប្រុស ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ ២-ឈ្មោះ ZHANG YAN ភេទ ប្រុស ជនជាតិ […]

ព័ត៌មានជាតិ

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Online Zoom

ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល មន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធ Online Zoom ជាមួយ ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន លេខាធិការដា្ឋន នៃគណៈកម្មាធិការ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ ពិភាក្សាគ្នាទៅលើសំណើសុំពូជស្រូវចំនួន ១២៥៧០០ គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិករចំនួន ១២៥៧ គ្រួសារ ដើម្បីស្តារផ្ទៃដីបង្កបង្កើនផលទំហំ ៤៧០ហិកតា ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ដែលត្រូវបានរងការខូចខាតដោយគ្រោះទឹកជំនន់ ដែលតម្រូវឱ្យមានការស្ដារឡើងវិញ។ សូមបញ្ចាក់ថា ករណីសំណើសុំពូជស្រូវនេះ ត្រូវបាន ឯកឧត្តម វង់ សណ្តាប់ ទទួលយក និងជំរុញដល់អាជ្ញាធរស្រុកត្រូវផ្ដល់ទិន្នន័យឱ្យបានច្បាស់លាស់បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចែក បានចំគោលដៅ និងមានប្រសិទ្ធភាព។ គួររំលឹកផងដែរថា ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី១៥តុលា ឆ្នាំ២០២៣ បានទទួលរង ឥទ្ធិពលជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត បណ្ដាលឱ្យជន់លិចប៉ះពាល់ស្រូវចំនួន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីបាញ់លើភ្នំគីរីរម្យ នគរបាល០៤នាក់ត្រូវបានសំរេចដកក្របខណ្ឌតែម្តង , សម្ដេចធិបតីបញ្ជាចាត់ការបែបនេះបន្ត ឈប់យោគយល់

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ករណីបាញ់បោះនៅលើភ្នំគីរីរម្យ គឺមាន០៤នាក់ហើយ ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ហើយគួរឱ្យស្ដាយដែរ ដោយអ្នកទាំង០៤នោះជាមន្រ្តីរាជការ (នគរបាល) ដូចនេះយើងត្រូវលុបក្របខណ្ឌតែម្ដង ដើម្បីកុំឱ្យអ្នកផ្សេងយកគម្រូអាក្រក់នេះតាម ។ សម្តេចធិបតី បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការករណីបែបនេះ ឲ្យដូចជាភ្លៀងរលឹម ដោយមិនអនុញ្ញាតយោគយល់ទៀតឡើយ អ្នកប្រព្រឹត្តខុសត្រូវទទួលទោសតាមកម្រិតដែលខ្លួនប្រព្រឹត្ត ហើយត្រូវចាត់ការភ្លាមៗតែម្ដង ។