ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិន បើកឆាកប្រយុទ្ធគ្នា មួយ ប្រាវទីតាំងKTVមួយកន្លែង មានយីហោ រូយ៉ាល់ (royall Ktv) រំលង អាធ្រាត ចូលថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៣វេលាម៉ោង ២.១៥នាទីផ្លូវវត្តត្រាចក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ក្រុមជនជាតិបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយនឹងក្រុមសន្តិសុខប្រចាំនៅ រ៉ូយ៉ាល់ KTV យ៉ាងអាណាធិបតេយ្យ យោងតាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា នៅយប់រំលង អាធ្រាត ចូលថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២៣វេលាម៉ោង ២.១៥នាទី មានករណីដ៏ភ្ញាក់ផ្អើល មានជនជាតិប្រទេសមួយក្រុម បានបើកឆាកប្រយុទ្ធ គ្នាជាមួយនឹងក្រុមសន្តិសុខនៅរ៉ូយ៉ាល់ KTV  បង្ករនិងការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។ ទីតាំងKTVមួយកន្លែង មានយីហោ រូយ៉ាល់ (royall Ktv) ផ្លូវវត្តត្រាច ស្ថិតនៅចំណុចក្បែរសាច់អាំងកំពង់ចាម ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលមានថៅកែជាជនជាតិចិន ហើយក្នុងនោះផងដែរ បើតាមរូបភាពភ្ញៀវដែលចូលនៅទីនោះបានផ្តល់អោយ អង្គភាពសារព័ត៌មានយើងថា មានបង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ទូរស្លុត ទូរបាញ់ត្រី និងល្បែងសុីសងផ្សេងទៀត ។

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌផ្សេងទៀត ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់បង្ការទប់ស្កាត់និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព នៅខណៈដែលគេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកំរើកឡើងវិញនៅតាមទីសាធារណៈ។ នៅបន្ទាប់ពីក្មេងទំនើងមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តន៍យុទ្ធនាការបង្រ្កាបក្មេងទំនើង។ ឯកឧត្តមស្នងការ ក៏បានលើកឡើងទៀតថា៖ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំនគរបាលខណ្ឌព្រែកព្នៅទៀតថា៖ដោយឡែកពាក់ព័ន្ធនិងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋពីព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវស្មោះត្រង់និងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនិងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌដែលជាបទល្មើសមានហានីភ័យដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិឱ្យបានខ្ជាប់ខ្ជួននិងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការបែងចែកភារកិច្ចដល់មន្រ្តីអនុវត្កការងារតាមជំនាញ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង

ក្រុងព្រះសីហនុ-កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅក្រោយរោងចក្រយូសុីន ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕

ព័ត៌មានជាតិ

បងប្អូនក្រុមវាល​ បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិទេពភិរម្យ និងភូមិដុំខ្វិ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

បងប្អូនក្រុមវាល​ បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ​ នៅភូមិទេពភិរម្យ និងភូមិដុំខ្វិ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ——————————- ១២ វិច្ឆិកា​ ២០២៣ #រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយគ្រឿងចក្រកំពុងសម្រុកចូលឈូសឆាយដីព្រៃល្បុះ របស់សហគមន៍ ជាច្រើនហិចតា សង្ស័យគ្មានច្បាប់អនុញ្ញាត ប្រហែលជាម្ចាស់គ្រឿងចក្រមានខ្នងបង្អែកជា អ្នកធំនៅពីក្រោយហើយទើបបានជាហ៊ានបែបនេះ..វគ្គ១..

ខេត្តឧត្តរមានជ័យ៖ បែកធ្លាយរឿងបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលចំពោះការដាក់គ្រឿងចក្រធ្វើការឈូសឆាយដីព្រៃល្បុះ របស់សហគមន៍ ហើយប្រជាពលរដ្ឋមួយចំនួន ក៏នាំគ្នាសម្រុកលក់ដី តែមិនដឹងថា ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់ រឺជាដីព្រៃសហគមន៍នោះទេ ?  ដោយមានបុគ្គលម្នាក់  អះអាងខ្លួន ជាមន្រ្តីយោធា នឹង ជាទីប្រឹក្សារបស់ក្រុមហ៊ុន បានដំណើការទិញដី ឱ្យក្រុមហ៊ុនរបស់ជនជាតិថៃ ដើម្បីដាំដុះដើមប្រេងខ្យល់ យកមកធ្វើជាក្រដាសរាប់ពាន់ហិកតា ប៉ុន្តែមិនទាន់ដឹងថាទំហំចំនួនប៉ុន្មានហិចតានោះទេ រងចាំមើលថាតើក្រុមហ៊ុនមួយនេះ មានច្បាប់ ឬ អាជ្ញាប័ណ្ណ ស្តីពីសារាចរណ៍ណែនាំ របស់រដ្ឋាភិបាល រឺ ក៏អាជ្ញាប័ណ្ណ ក្រសួងពាក់ពន្ធ័ គ្រប់គ្រាន់ហើយរឺនៅនោះទេ។ ជាក់ស្តែងកាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ក្រុមការងារអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាពនឹងកន្លែងដោយយោងលើការរាយការណ៍ពី បងប្អូនប្រជាពលរដ្ឋ យើងបានអោយដឹងថា មានក្រុមហ៊ុនមួយ បានអះអាងថា ជាក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ដែលមាន យីហោ (ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័ ដែលមានថៅកែជាជនជាតិថៃ តែមានមេកាជាជនជាតិខ្មែរ មេកាដែលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ប្រជុំផ្សាព្វផ្សាយ គោលការណ៍ណែនាំពាក់ព័ន្ធនានា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តកណ្ដាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ធ្វើ​ការណែនាំ​ដល់​មន្រ្តី​អនុវត្ត​ច្បាប់​គ្រឿង​ញៀន​ទាំងអស់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម លើការងារតាមដាន​ស្រាវជ្រាវ និងបង្រ្កាប​បទ​ល្មើស​ទាក់ទង​នឹង​គ្រឿងញៀន ជាពិសេស ការទប់ស្កាត់​ការបង្វែរ​សារធាតុ​គីមី​ផ្សំ​ពី​ជំនួញ​ស្រប​ច្បាប់ យក​ទៅ​កែច្នៃ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់ ពីព្រោះបញ្ហាគ្រឿងញៀន​ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧​ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ចាប់ពីពេលនេះតទៅ​ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន។ ការណែនាំនេះធ្វើឡើង ខណៈដែលឯកឧត្ដម នាយឧត្តមសេនីយ៍ និងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ចើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សាព្វផ្សាយ គោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី កងកម្ដាំងទាំងបី អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ហាក់ថា ដើម្បីឈានទៅរកវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព កងកម្លាំងមានអត្ថកិច្ច និងប្រជាពលដ្ឋតាមមូលដ្ឋាន ត្រូវ អនុវត្តពាក្យស្លោក «៣កុំ ១រាយការណ៍» មានន័យថា កុំពាក់ព័ន្ធ, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង០៤នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ខាងមុខក្រុមហ៊ុនផ្ញើអីវ៉ាន់យីហោវីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ)។ ឃាត់ជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ សុខ ជា ភេទប្រុស ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ២- ឈ្មោះ យិន ស៊ីវម៉ី ភេទប្រុស មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈដកហូត៖ ទូរស័ព្ទចំនួន២គ្រឿង (Iphone ១៤ pro max, សាំងសុងបត់ ពណ៌ប្រផេះ), អាយផេត ពណ៌ស្វាយ, កូនកាបូប, កាតចាក់វ៉ាត់សាំង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,កាតបង់ពន្ធឡាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ។ […]

ព័ត៌មានជាតិ

លោកជំទាវ ឌិត នីតា សាយ សំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅទទួលការអប់រំរៀនសូត្រឱ្យបានគ្រប់ៗគ្នា

មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកជំទាវ ឌិត នីតា សាយ​ សំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនអ្នកចូលរួមទាំងអស់ ក៏ដូចជាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយជាសម្ភារ និងថវិកាសម្រាប់ចែកជូនបងប្អូនពូមីងផងដែរ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងចំរុះចុះបង្ក្រាបករណីសញ្ចារកម្មចំនួន០៤ទីតាំង ខណ្ឌច្បារអំពៅ

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន០៤ទីតាំង៖ ១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ០១នាក់ (ស្រី)។ ២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៤នាក់ (ស្រី)។ ៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៣នាក់ (ស្រី) និងជនសង្ស័យ ០១នាក់ (ស្រី)។ ៤-ហាងម៉ាស្សាកោសជប់ (៩៩៩៩) ផ្ទះលេខ០១ […]

ព័ត៌មានជាតិ

ការឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់​ កុសលនិងបក្ខពួក គឺពាក់ព័ន្ធបទកំហែងយក លុយចំនួន៣​ម៉ឺន​ដុល្លារ​!

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានលើកឡើងថាៈ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្ខពួក​៤​នាក់​ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​! ប៉ុន្តែ​ពាក់ព័ន្ធ​ បទៈ ល្មើស​កំហែង​យក​លុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។ តាម​ដំណេីររឿង នៅ​ពាក់​កណ្ដាល ខែ​ តុលា​ ឆ្នាំ​២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ស្នេីសុំ​គោលការណ៍​ពីលោកឧត្ដមសេនីយ៍​ឯក​ ឃីង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។ ដើម្បីចុះបង្ក្រាប​ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។ លុះចាប់​ឃាត់ខ្លួន​មក​ ជនជាតិ​ចិនទាំងនោះ​ គ្មាន​ភស្តុតាង​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​! ។ បន្ទាប់​ពី​ឆែកឆេរ​គ្មាន​ភស្តុតាង បទល្មើស​គ្រឿងញៀន​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បានសុំគោលការណ៍​លោក​ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។ ដើម្បីអនុញ្ញាត​អោយ​ពួកគេត្រលប់​ទៅវិញ​ ដោយលោក​ប្រធានមន្ទីរ បាន​ឯក​ភាព​តាមការ​ស្នេីសុំ​ តែ​មិនបាន​អោយ​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ យកលុយ​ជនជាតិ​ចិននោះឡើយ។ តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍​ទោ​ […]