ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ការនេសាទដោយដាក់របាំងធ្នស់ផ្ចិតព្រែក និងប្រឡាយក្នុងខេត្តកំពង់ឆ្នាំងនិងត្រូវបិទបញ្ចប់មិនឱ្យមានចាប់ពីឆ្នាំ២០២៣ នេះតទៅ

(កំពង់ឆ្នាំង)៖ជារៀងរាល់ឆ្នាំក្នុងរដូវសម្រក ខណៈទឹកទន្លេត្រៀមហូរចេញពីតំបន់ឡូនេសាទ,បឹងបួរ,និងវាលទំនាបផ្សេងៗដោយហូរតាមព្រែក,ប្រឡាយ, ឬចង្អូ ចូលមកទន្លេវិញ បើតាមទម្លាប់ដល់រដូវនេះ គឺក្រុមឈ្មួញធំៗក៏ត្រូវចាប់ ផ្តើមរៀបចំនូវឧបករណ៍នេសាទសម្រាប់ធ្វើធ្នស់ដាក់របាំងផ្ជិតព្រែក,ប្រឡាយ,និងចង្អូរទាំងនោះ ដោយពួកគេបានប្រើឧបករណ៍របាំងសាច់អួនក្រឡាញឹក, ឬរបាំងស្បៃមុងជាដើម ដើម្បីត្រៀមស្ទាក់ចាប់ត្រី ដែលហ្វូងត្រីទាំងនោះ កាលពីរដូវទឹកឡើង ទឹកហូរចូលទីវាលទំនាប បឹងបួរផ្សេងៗ ហ្វូងត្រីក៏បាននាំគ្នីគ្នាឡើងតាមទឹក ដើម្បីរកទីកន្លែងព ងកូន នៅពេលរដូវសម្រកទឹកហូរចូលទន្លេវិញ ហ្វូងត្រីទាំ ងនោះក៏បាននាំបណ្ដើរ កូនចៅរបស់វាចុះតាមទឹកហូរ តាមប្រឡាយ ព្រែក ចង្អូរ សំដៅមកកាន់ទន្លេវិញដើម្បីរកទីទឹក ជ្រៅសម្រាប់ចិញ្ចឹមកូនចៅឲ្យរស់រានមានជីវិតបន្តពូជពង្សផងដែរ។ ប៉ុន្តែជាអកុសលហ្វូងត្រីទាំងតូចទាំងធំ ដែលបានឡើងតាមទឹកពងកូនរួចហើយ នៅពេលបណ្ដើរកូនចៅចុះមកទន្លេវិញ ដើម្បីរកទីទឹកជ្រៅចិញ្ចឹមកូនចៅតែត្រូវមកជាប់របាំងស្បៃមុងដែលក្រុមឈ្មួញដាក់ស្ទាក់រង់ចាំនៅមាត់ទ ន្លេទាំងមេបា និងកូនចៅ គឺមានតិចតូចណាស់ដែលអាចមានវាសនាឆ្លងផុតពីឧបករណ៍ស្បៃមុងរបស់ក្រុមឈ្មួញបានរស់រានមានជីវិតបន្តពូជពង្ស។ នៅក្នុងខេត្តកំពង់ឆ្នាំង ការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែកខាងលើនេះគឺក្រុមឈ្មួញបានធ្វើសកម្មភាពស្ទើជារៀងរាល់ឆ្នាំនៅតាមបណ្ដាព្រែក ប្រឡាយ ចង្អូរជាច្រើនទូទាំងខេត្តកំពង់ឆ្នាំង។ទើបតែនៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំ ណឹងមកដល់សហគមន៍នេសាទ និងសហព័ន្ធសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ដែលលិខិតជូនដំណឹងនោះចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ដោយក្រសួង និងមិនអនុញ្ញាតឱ្យក្រុមឈ្មួញធ្វើការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែ ក ប្រឡាយ ចង្អូរផ្សេងៗស្ទាក់ចាប់ត្រី ចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះតទៅ លិខិតជូនដំណឹងរបស់ក្រសួងខាង លើនេះ ក៏បានចម្លងជូនរដ្ឋបាលជលផល […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ត របស់ ស.ស.យ.ក. ខេត្តបាត់ដំបង

បាត់ដំបង ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងប្រកាសទទួលស្គាល់ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ៕ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំផ្ញើដល់នគរបាលឱ្យបំពេញភារកិច្ចផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងកុំពាក់ព័ន្ធគ្រឿងញៀន

បាត់ដំបង ៖ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នាពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ឯកឧត្ដម សង្កត់ធ្ងន់ថា រាល់ការបំពេញភារកិច្ច គប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន។ ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តទៀតថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះ ការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការ និងមធ្យោបាយរំដោះខ្លួនជាដើម ដល់យុវនារី អាណាព្យាបាល […]

ព័ត៌មានជាតិ

កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញការចុះបញ្ជីនាវានេសាទ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបន្តលើកទឹកចិត្តប្រជានេសាទឱ្យមកស្នើសុំចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់គ្នាឱ្យបានមុនដំណាច់ឆ្នាំនេះ។ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទព្រះសីហនុ បានរាយការណ៍ ស្តីពីវឌ្ឍនភាពការងារជំរុញការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងខេត្តព្រះសីហនុ សំដៅលុបបំបាត់ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ដែលត្រូវបានសហភាពអ៊ឺរ៉ុប បានដាក់កម្ពុជាក្នុងបញ្ជីកាតក្រហម និងដើម្បីរក្សាបាននូវធនធានធម្មជាតិ។ លោកអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុមានទូកនេសាទសរុបចំនួន ២៥២៣គ្រឿង ក្នុងនោះ នាវានេសាទដែលបានចុះបញ្ជីមានចំនួន ៤៨៨គ្រឿងបានចុះបញ្ជីរួចមុនពេលយុទ្ធនាការជំរុញការចុះបញ្ជី ហើយគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបានទទួលសេវាចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ សរុបចំនួន៣៣៧ គ្រឿង និងប្រមូលចំណូលសរុបបានចំនួន២៧.៥៥០.០០០រៀល ជាមួយនឹងសម្របសម្រួល លើកទឹកចិត្ត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួន៤៧២,០០០ដុល្លារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១-ឈ្មោះ នួន សារី ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០អា ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ យោធា។ ២-ឈ្មោះ អ៊ុត យាវម៉ី ភេទ ស្រី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០A ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ

ស្រុកព្រៃនប់-នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន ៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីជួយរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុងឱ្យបានលឿនឆាប់ជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ កុំឱ្យមានការកកស្ទះ ម្យ៉ាងទៀតការងារសាងសង់លូរ ប្រឡាយ និងផ្លូវបេតុងនេះ ត្រូវមានគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងសម្រាប់កូនចៅប្រជាពលរដ្ឋ ហើយសង្ឃឹមថាលូរ ប្រឡាយ និងផ្លូវបេតុងនឹងជួយសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការជួយរំដោះជំនន់ទឹកភ្លៀងមិនឱ្យមានការជន់លិចនៅផ្សារវាលរេញនៅឆ្នាំខាងមុខ ដោយសារតែកន្លងមកនៅរដូវវស្សាពេលមានភ្លៀងធ្លាក់ជាប់គ្នាតំបន់ផ្សារវាលរេញតែងតែរងនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយម្យ៉ាងទៀតប្រព័ន្ធលូររបស់យើងតូចមិនអាចជួយរំដោះទឹកភ្លៀងបាន ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានកាន់តែមានទំហំធំពីមួយឆ្នាំទៅមួយឆ្នាំ។