ព័ត៌មានជាតិ

សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ចាប់ផ្តើមហើយ!

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានចូលរួមក្នុងពិធីបើកសន្និសីទ (COP28) ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។ សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជិត ៧០ ០០០នាក់។ នាឱកាសនៃពិធីបើកជាផ្លូវការនេះ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតេយ្យនៃប្រទេស United Arab Emirates ឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងព្រះមហាក្សត្រ Charles III រួមជាមួយនឹងថ្នាក់ដឹកនាំពិភពលោកមួយចំនួនបានចូលរួមថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖ ១-សិក្សានិងវាយតម្លៃនូវចំនួនឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) ដើម្បីរក្សាឱ្យបាននូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុស […]

ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី មានរបៀបវារៈមួយចំនួន៖ ១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ ៤-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ៥-បញ្ហាផ្សេងៗ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបជនសង្ស័យជាច្រើននាក់ និងរំដោះជនរងគ្រោះ ២នាក់ សង្ស័យករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលកណ្តាលរាត្រី គេឃើញវត្តមានកម្លាំងអាវុធហត្ថ បំពាក់ទៅដោយអាវក្រោះជាច្រើននាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យច្រើននាក់ទៀតផងដែរ។ ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៍ និងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឮសំឡេងឆ្កែព្រុស និងមានមនុស្សស្រែកឆោឡោ នៅចំណុចកើតហេតុខាងលើ បន្ទាប់មកគេបានអើតមើលតាមបង្អួច ឃើញវត្តមានរបស់សមត្ថកិច្ចមួយក្រុម ប្រដាប់ទៅដោយអាវុធគ្រប់ដៃ ជាមួយនិងឯកសណ្ឋានអាវុធហត្ថ រួមទាំងពាក់អាវក្រោះ ជាច្រើនរថយន្ត បានចុះធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ក្បែរផ្ទះវីឡាមួយកន្លែងលើផ្លូវកែវចិន្តាទាំងកណ្តាលអធ្រាត្រ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីឮសំឡេងស្រែក គាត់ក៏បានទាញទូរស័ព្ទថតវីដេអូ ស្រាប់តែឮសំឡេងបាញ់កាំភ្លើង ប្រមាណ៧ ទៅ៨គ្រាប់ ដោយគាត់សង្ស័យសមត្ថកិច្ចចុះចាប់ចោរ នៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រសាច និងត្រូវសមត្ថកិច្ចរត់ដេញតាមចាប់ រុញឡើងទៅលើរថយន្ត។ បន្ទាប់ពីបង្កការភ្ញាក់ផ្អើល គេឃើញមានវត្តមានអ្នកយកព័ត៌មានចុះទៅដល់ទីតាំងកើតហេតុខាងលើ ព្រមទាំងបានផ្តិតរូបភាព ឃើញកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ក្នុងនោះមាននារីម្នាក់ផងដែរ។ សមត្ថកិច្ចឃាត់ខ្លួន រុញឡើងទៅលើរថយន្ត និងបញ្ជូនទៅកាន់ការិយាល័យអាវុធហត្ថ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។ សមត្ថកិច្ចបានរំដោះមនុស្សចំនួន២នាក់ ដោយសង្ស័យជាជនរងគ្រោះ បន្ទាប់ពីទទួលបានដំណឹងពីការខលសុំជំនួយតាមរយៈប្រព័ន្ធទូរស័ព្ទ HOT […]

ព័ត៌មានជាតិ

ប្លង់ដីជាកត្តាចាំបាច់បំផុតសម្រាប់ពលរដ្ឋដើម្បីសម្រួលក្នុងការចាត់ចែងផ្សេងៗតាមតម្រូវការ

កោះកុង÷រដ្ឋបាលខេត្តកោះកុងចេញសេចក្តីជូនដំណឹង ស្ដីពីការបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន១ភូមិនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ – យោងអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី – យោងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ. បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនិងក្បាលដីទាំងអស់ […]