ព័ត៌មានជាតិ

កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោក​ ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក-លោកស្រីនាយក-នាយករងទីចាត់​ការអង្គភាព​ចំណុះសាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធផងដែរ។ សូមបញ្ចាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែធ្នូ ខាងមុខនេះ។

ព័ត៌មានជាតិ

អបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍»

ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍» ដោយមានការចូលរួមពីប្រធានអនុសាខាទាំង៥ក្រុង ស្រុកលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាក្រុង ស្រុកសរុបចំនួន ២៦៧នាក់ ស្រី១១២នាក់ និងសប្បុរសជន។ សូមបញ្ជាក់ថា អ្នកស្ម័គ្រចិត្តរបស់អនុសាខាកាកបាទក្រហមកម្ពុជាមកពីក្រុង ស្រុកទាំង៥ ក្នុងនោះ អនុសាខាក្រុងព្រះសីហនុ មានអ្នកស្ម័គ្រចិត្ត ចំនួន ៤១នាក់ អនុសាខាស្រុកព្រៃនប់ ចំនួន ១៣៣នាក់ អនុសាខាស្រុកស្ទឹងហាវចំនួន ៣១នាក់ អនុសាខាស្រុកកំពង់សីលាចំនួន ៤១នាក់ និងអនុសាខាក្រុងកោះរ៉ុងចំនួន ២១នាក់។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍»។ ទិវាអ្នកស្ម័គ្រចិត្តដ៏មានសារៈសំខាន់នេះ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០២៣ និងទិសដៅសម្រាប់ឆ្នាំ២០២៤

នាព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០២៣ និងទិសដៅសម្រាប់ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគ.ជ.អ.ប រួមជាអ្នកពាក់ព័ន្ធជាច្រើនទៀតរូបផងដែរ៕