ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី១៤ បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ជូនប្រជាពលរដ្ឋស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

បងប្អូនក្រុមវាលទី១៤ បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ជូនប្រជាពលរដ្ឋស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ —————————- ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៣ #រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #កអក​ #ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលប្រព្រឹត្តបទល្មើសអំពើឃាតកម្ម ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ខណៈជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បន្ទាប់ពីជនសង្ស័យធ្វើអំពើឃាតកម្ម (ច្រ.;បាច់ ក ស្រ្តីម្នាក់ជាសង្សារួចយកសាកស.; ព ព្យួ.;រ .;ក ) ប្រព្រឹត្តល្មើសចំណុចបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ ផា ភេទប្រុស មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះសុិម ម៉ារ៉ាឌី ភេទស្រី មុខរបរ កម្មកររោងចក្រ។

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣:៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ឃាត់ខ្លួនជនសង្ស័យក្រុមទី១រួមមាន៖ ១-ឈ្មោះ ជន រិទ្ធី ហៅ ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់គ្រឿងម៉ាស៊ីនរថយន្ត ស្នាក់នៅផ្ទះបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ២-ឈ្មោះ ដោ ប៊ុនហេង ហៅ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កូនជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ឃាត់ខ្លួនជនសង្ស័យក្រុមទី២រួមមាន៖ ១-ឈ្មោះ ម៉េង ឈួង ហៅ ឈួង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ២-ឈ្មោះ កា […]

ព័ត៌មានជាតិ

ក្រុមបាញ់កាំភ្លើង អាវុធហត្ថរាជធានីភ្នំពេញ នាំយកពានរង្វាន់ជ័យលាភី និងមេដាយជូនដល់អង្គភាពគួរជាទីមោទនៈ!

ដោយបានទទួលការអនុញ្ញាតពីនាយឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣នាក់(បម្រុង ០១នាក់) បានចេញទៅ ចូលរួមក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ។ ក្នុងនោះ ការប្រកួតវិញ្ញាសារជាក្រុម កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២នាក់ ដែលបានចូលប្រកួត បាននាំមកនូវលទ្ធផលគួរជាទីពេញចិត្តជូនដល់អង្គភាព ដោយទទួលបាន ៖ មេដាយមាស០១ និង មេដាយប្រាក់០១។ ជាមួយគ្នានេះផងដែរ នារសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង០៣នាក់ (កីឡាករបម្រុង០១នាក់) […]