ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជា អញ្ជើញចូលរួមសន្និសីទកំពូលអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។ នៅចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោកចំនួន ១៩៧ប្រទេស ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យ COP28 ចាប់ផ្តើមកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជា ជាមួយពិភពលោក៖ ១- រក្សាអោយបាននៅសីតុណ្ហភាពត្រឹម 1.5 អង្សារ ២-ការជម្រុញការប្រើប្រាស់ថាមពលកកើតឡើងវិញអោយបាន ៧០% ដែលបច្ចុប្បន្នយើងមាន ៦២% ៣-ការបង្កើនកាបូនស្តុក តាមរយៈការពង្រីកផ្ទៃដីព្រៃឈើស្រូបកាបូន ៤-ការជម្រុញ និងអំពាវនាវ អោយអន្តរជាតិកៀរគរថវិកាពីប្រភព មូលនិធិអាកាសធាតុបៃតង(GCF),មូលនិធិបន្សាំ(Adoption Fun),មូលនិធិ បាត់បង់ និងខូចខាត(Loss and damage Fund )។ គួរបញ្ជាក់ថា : នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីមួយរូប ក្នុងរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ដែលអនុវត្តតាមច្បាប់ ទាំងក្នុងក្របខណ្ឌរដ្ឋ ដោយមិនមានការលំអៀងនោះឡើយ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជារដ្ឋមន្ត្រីមួយរូប នៅក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាមន្ត្រីស្អាតស្អំមួយរូប ព្រមទាំងអនុវត្តទៅតាមច្បាប់ ទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន ដោយមិនមានការលំអៀងនោះឡើយ។ តាមរយៈការសង្កេត ពីសំណាក់អ្នកលេងបណ្តាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់លោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា នាដំណាក់កាលអាណត្តិ មុនៗ លើការងារបម្រើប្រជាពលរដ្ឋ ដែលជាមន្ត្រីស្អាតស្អំមួយរូប រហូតទទួលបានទំនុកចិត្តពីសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ប៉ុន្តែថ្មីៗនេះ មានបុគ្គលម្នាក់បានចោទប្រកាន់លោកថា ជាមន្ត្រីដែលយកសិទ្ធិអំណាចបំពានច្បាប់ ក្នុងចេតនាទម្លាក់កំហុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាអំពើនៃការ ញុះញង់ ឱ្យមានសាធារណមតិអវិជ្ជមាន។ ចំពោះករណីនេះ ក្រុមមេធាវី បានការពារភាពស្អាតស្អំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតមកវិញ […]