ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូកង់បីបំរុងបត់ឆ្វេងបណ្តាលអោយខូចខាតយ៉ាងដំណំ

(បាត់ដំបង) រថយន្តស៊េរីទំនើបមួយគ្រឿងខូចខាតផ្នែកខាងមុខយ៉ាងដំណំក្រោយបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកកន្ទុយរ៉ឺម៉កម៉ូតូកង់បីពេញទំហឹងនៅវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងលិចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បីច្នៃដឹកស្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ នុន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើត្រៀមបំរុងបត់ឆ្វេង ក៏មានរថយន្តមួយគ្រឿងមកពីមុខម៉ូតូកង់បីក៏ឈប់ ភ្លាមនោះក៏មានរថយន្តសេរីទំនើបម៉ាក BF-50 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ប៉ៃលិន 2A-1899 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយកមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយប្រើកាំបិតតាំងតោកាប់អោយបុរសម្នាក់រងរបួសធ្ងន់

(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌស្រាល ចុះធ្វើការស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតតាំងតោ) ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៩និង១៥នាទី ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាង និមិត្ត ហៅមិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងកាំបិតតាំងតោដងដែកចំនួន០១ផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា ដោយផ្តើមចេញពីគំនុំ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពដោយយកកាំបិតតាំងតោដងដែកកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ម៉ូវ ហៅ ខ្លា ភេទប្រុស អាយុ២៣ឆ្នាំ មិត្តរួមការងារជាមួយគ្នាជាច្រើនកាំបិតបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកជនសង្ស័យត្រូវបានផ្នែកជំនាញកំពុងតែកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឲ្យមនុស្ស: ស្លា.; ប់) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឲ្យមនុស្ស: ស្លា.; ប់) កើតហេតុនៅចំណុចផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ។ ជនសង្ស័យឈ្មោះ អាន វណ្ណនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងភ្លើងនិងអ្នកដឹកជញ្ជូនឥវ៉ាន់ ស្នាក់នៅជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ម្ចាស់ផ្ទះ)។ ជនសង្ស័យឈ្មោះ កន វឿន ភេទប្រុស ជនជាតិខ្មែរ មិខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចោរលួចទ្រព្យសម្បត្តិ) (ស្លា.; ប់)។ បច្ចុប្បន្នជនសង្ស័យឈ្មោះ អាន វណ្ណនី […]