ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សង្ស័យផ្ទុះសេចរន្តខ្សែភ្លើងបង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងស្ទើទាំងស្រុងនៅស្រុកសង្កែ

(បាត់ដំបង) ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រុងខណះដែលម្ចាស់មិនបាននៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាអ្នកជិតខាងចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ លោក ហ៊ីង ស៊ីថា មេឃុំកំពង់ព្រះ បានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៤ម៉ែត្រX៥ម៉ែត្រ ,ជញ្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី ឆេះស្ទើទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ជុន លី និងប្រពន្ធឈ្មោះ វ៉ាន់ សាវឿន ។ លោកមេឃុំបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះដែរម្ចាស់ផ្ទះមិនបាននៅទេ ដោយជាប់រវល់ទៅបុណ្យនៅស្រុករតនមណ្ឌល ចំណែកកូនៗទៅរៀនអស់ ហើយភ្លាមៗនោះដែរសមត្ថកិច្ចក៏មិនបានចេញរថយន្តជួយអន្តរាគមន៍ពន្លត់នោះទេ ដោយសារផ្ទះនៅជ្រៅ តែបានប្រជាពលរដ្ឋអ្នកជិតខាងចេញជួយបាញ់ទឹកពន្លត់ទើបមិនបណ្តាលអោយឆេះរាលដាលបន្តទៅផ្ទះអ្នកដទៃ៕

ព័ត៌មានជាតិ

គណៈកម្មាធិការរៀបចំដែនដីខេត្តប៉ៃលិនរៀបចំ ផែនការសមហរណកម្មអន្តរវិស័យ ជាការតម្រង់ទិសសម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិន រយៈពេលវែងដល់ឆ្នាំ២០៤៥

ប៉ៃលិន៖ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន ដឹកនាំដោយលោក ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ លើការងារកសាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥ ដោយមានការចូលរួមគាំទ្របច្ចេកទេស ពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ សរុបអ្នកចូលរួម ចំនួន ជិត២០០នាក់ នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានមានប្រសាន៍ថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម គឺជាយន្តការមួយដ៏សំខាន់ ដែលពុំអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ សំដៅកាត់បន្ថយភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អ។ លោកបានបន្តទៀតថា ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី គឺជាការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិស សម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ” ត្រូវបានបិទបញ្ចប់

ខេត្តកណ្តាល៖ ការរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់ ទាំងអស់គ្នា ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេង កីឡាយ៉ាងតិចមួយប្រភេទ” គឺក្នុងបំណងចង់ ប្រមូលផ្តុំជួបជុំកីឡាករ កីឡាការិនី ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីបំផុសឱ្យពួកគាត់ ចូលរួមហាត់ប្រាណ និងលេងកីឡាពេញមួយជីវិត ដើម្បីសុខភាពសរីរាង្គកាយ បញ្ញាស្មារតី ភាពសប្បាយរីករាយ និងសុខភាពផ្លូវចិត្តល្អប្រសើរ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសង្គម ពិសេសជួយកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។ នេះជាការលើកឡើងរបស់ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ” នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ។ ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍បន្តថា តាមរយៈការរៀបព្រឹត្តិការណ៍កីឡានេះ គឺពិតជាបានរួមចំណែកអនុវត្តនូវមុំទី១ គីការអភិវឌ្ឍ មូលធន មនុស្ស ដែលបានផ្តោតទៅលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងមុំទី២៖ ការលើកកម្ពស់សុខភាព […]