ព័ត៌មានជាតិ

នាវា Doulos Hope ដែលផ្ទុកសៀវភៅរាប់ពាន់ក្បាលបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Doulos Hope ដែលផ្ទុកសៀវភៅរាប់ពាន់ក្បាល បានចូលចប់កំពង់ផែស្វាយ័ត្នក្រុងព្រះសីហនុដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ នឹងបើកឱ្យចូលទស្សនាជាសាធារណៈ នៅកំពង់ផែព្រះសីហនុ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង២:០០នាទីរសៀលដល់ម៉ោង២១:០០នាទីយប់…។ តាមការគ្រោងទុកនាវា Doulos Hope ដែលជានាវាពិព័ណ៍សៀវភៅអន្តរជាតិនឹងចូលចតនៅខេត្តព្រះសីហនុនាថ្ងៃទី១៨នេះ ដោយនាំយកមកនូវសៀវភៅដែលមានចំណងជើងជាច្រើនជាង២០០០ប្រភេទផ្សេងៗគ្នា។ ដូច្នេះប្រសិនបើសាធារណជនមានបំណងចូលអានសៀវភៅនៅក្នុងនាវា Doulos Hope នោះនឹងជួបសៀវភៅជាច្រើន ដែលសៀវភៅទាំងនោះ ជាប្រភេទសៀវភៅទើបចេញថ្មីៗ ហើយមួយផ្នែកជាប្រភេទសៀវភៅទទួលបានពីសកម្មភាពបរិច្ឆាគរបស់អ្នកអាន។ ម៉្យាងវិញទៀតសម្រាប់អ្នកចូលទៅអានមិនត្រូវឱ្យមានការបង់ប្រាក់នោះទេ ផ្ទុយទៅវិញបណ្ណារក្សនៅក្នុងបណ្ណាល័យនានា នឹងជួយសម្របសម្រួលព័ត៌មានផ្សេងៗ។ ទន្ទឹមគ្នានេះ អ្នកទស្សនាពិភពអំណានក៏អាចទិញសៀវភៅណាមួយដែលខ្លួនពេញចិត្តពីនាវាបណ្ណាល័យចល័ត Doulos Hope បានផងដែរ ក្នុងតម្លៃសមរម្យ។ ដោយសៀវភៅទាំងនោះ មានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ កីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀវភៅផ្សេងៗជាច្រើនទៀត។ សម្រាប់ការចូលរួមទស្សនាកុមារ ត្រូវមានមនុស្សចាស់នៅជាមួយ ដោយមិនអនុញ្ញាតឱ្យចូលតែម្នាក់ឯងនោះទេ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យបានឆាបឆេះខ្យូសប្រក់ស្បូវស្ទើរទាំងស្រុង ក៏ព្រោះតែជាងផ្សារដំបូលខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានក្នុងបឹងកក់ ក្បែរទីលានកូនហ្គោល ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ ជាងផ្សារដែកបានកំពុងនឹងផ្សារដំបូលខ្យូសដែលទើបតែដំឡើងថ្មីៗ។ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានកម្ទេចភ្លើងបានខ្ទាតទៅលើស្បូវ បណ្ដាលឱ្យកើតជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលអស់ភ្ញៀវដែលកំពុងអង្គុយហូបអីនៅខ្យូសក្បែរនោះ រត់ចេញពីទីតាំងកន្លែងកើតហេតុ និងបានស្រែកឲ្យបុគ្គលិកនៅក្នុងភោជនីយដ្ឋានខាងលើ អោយជួយយកទឹកមកបា.ញ់ពន្លត់ ហើយក៏បានទំនាក់ទំនងទៅកាន់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ជួយអន្តរាគមន៏ ដើម្បីបង្ការឱ្យភ្លើងឆេះរាលដាលដល់ខ្យូសផ្សេងៗទៀតផងដែរ។ ពាក់ព័ន្ធគ្រោះអគ្គិភ័យនេះ គឺភ្លើងបានឆាបឆេះអស់សម្ភារៈជាងផ្សារដែកមួយចំនួន និងខូចខាតដំបូលខ្យូសស្ទើរទាំងស្រុង ។ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានមកដល់ចំនួន១គ្រឿង រួមនឹងរថយន្តរបស់ ៧១១ មកជួយអន្តរាគមន៍ចំនួន១គ្រឿងផងដែរ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិកដែលមានប្រពន្ធទើបសម្រាលកូន…

នាព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ទោ នួន ច័ន្ទមនោ នាយរងការិយាល័យបំភ័ន្តអក្ខរៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែសុខភាពនៅគេហដ្ឋាន ភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

ព័ត៌មានជាតិ

រូបូតតិកកម្ពុជាត្រូវបានបញ្ចប់ខ្មែរពិតជាធ្វើបាន…

ពិធីបិទព្រឹត្តិការណ៍រូបូតតិកកម្ពុជា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ រូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រសហការពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀចំនៅ​មជ្ឈមណ្ឌល​ពិព័រណ៍សន្និបាតកោះពេជ្រ។ ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានធ្វើការសម្តែង​នូវអំណរគុណ​ដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសារធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងការបង្កើតរូប៉ូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេសនិងសកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែងបន្តទៀតក្នុងការបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូប៉ូតតិកនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថម្ភ រៀបចំកម្មវិធី “ONE STEM ONE SCHOOL” […]